» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10337 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700508 នាក់

សម្តេច​ក្រឡាហោម ស ខេង ចេញ​សេចក្តីថ្លែងការណ៍​ថា ជំហរ​របស់​សម្តេច ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល គឺ​ពុំមាន​អ្វី​ប្រែប្រួល​នោះទេ


​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០២៤ បានចេញ​សេចក្តីថ្លែងការណ៍​មួយ បញ្ជាក់​ពី ជំហរ​របស់​សម្តេច ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល គឺ​ពុំមាន​អ្វី​ប្រែប្រួល​នោះទេ​។​a sar kheng2 

​តាមរយៈ​ចេញ​សេចក្តីថ្លែងការណ៍ សម្តេច​ក្រឡាហោម ស ខេង​អតីតរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ដូចខាងក្រោម​ថា​៖«​ថ្មីៗ​នេះ ស្រប​ពេលដែល​មជ្ឈដ្ឋាន​ប្រឆាំង​មួយចំនួន​តូច​នៅក្នុង​ប្រទេស ដែល​មានការ​ញុះញង់​គាំទ្រ​ពី​ក្រុមប្រឆាំង​ជ្រុលនិយម​នៅក្រៅ​ប្រទេស បាននិងកំពុង​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​បំផុស ឲ្យ​មានការ​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល ក្រោម​ការ​ប្រឌិត​លេស​ចោទប្រកាន់​ពាក់ព័ន្ធ​បញ្ហា​នឹង​បូរណភាព​ទឹកដី​របស់​កម្ពុជា នៅ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម ក៏មាន​ក្រុម​ជន​អគតិ​មួយចំនួនទៀត ឆ្លៀតឱកាស «​ដុត​ឱ្យ​ខ្លោច រោច​ឱ្យ​ឆៅ​» តាមរយៈ​ការធ្វើសកម្មភាព​កាត់​យក​ខ្លឹមសារ​សម្លេង និង​វីដេអូ ដែល​ខ្ញុំព្រះករុណាខ្ញុំ បាន​ថ្លែង​ក្នុង​ព្រឹត្តិការណ៍​សាធារណៈ​នានា នាពេល​កន្លងមក​នៅក្នុង​នីតិកាល​មុនៗ នៃ​រដ្ឋសភា​មក​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ដើម្បី​បម្រើ​ឲ្យ​គោលបំណង​ទុច្ចរិត​របស់ខ្លួន ក្នុងការ​បំបែកបំបាក់​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ជាពិសេស​ក្នុង​ចេតនា​បង្កើត​ឲ្យ​មានការ​ភ័ន្តច្រឡំ និង​មន្ទិលសង្ស័យ មកលើ​ជំហរ​របស់ខ្ញុំ​ព្រះករុណា​ខ្ញុំ ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​ការដឹកនាំ​ប្រទេស និង​ការការពារ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​។​

​វិធីសាស្ត្រ​ដដែលៗ​បង្កប់​ដោយ​ល្បិចកល​ពុតត្បុត​នេះ មជ្ឈដ្ឋាន​ប្រឆាំង​ជ្រុលនិយម​ទាំង​ក្នុង និង​ក្រៅប្រទេស​ធ្លាប់បាន​ប្រើប្រាស់​ច្រើនលើកច្រើនសារ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ក្នុងការ​ប៉ុនប៉ង​បំបែកបំបាក់​សាមគ្គីភាព​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដូច​បាន​គូសបញ្ជាក់​ខាងលើ​។​​យើង​តែង​កត់សម្គាល់​ឃើញថា ក្នុង​ដំណើរ​វិ​វត្ត​នៃ​នយោបាយ​កម្ពុជា ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល មជ្ឈដ្ឋាន​ប្រឆាំង​ទាំងនោះ តែង​ឆ្លៀតឱកាស​កេងចំណេញ​នយោបាយ​ដោយ​ព្យាយាម​ប្រឌិត​ព្រឹត្តិការណ៍​នានា ដើម្បី​ទាញ​ការចាប់អារម្មណ៍ និង​ធ្វើ​ប្រជា​ភិ​ថុ​ត​លើ​បញ្ហា​ផ្សេងៗ ដូចជា បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​, បញ្ហា​សិទ្ធិមនុស្ស​, បញ្ហា​សិទ្ធិ​ការងារ​, សហជីព​, និង​អង្គការ​សង្គម​ស៊ីវិល ជាដើម ក្នុង​គោលដៅ​បង្ក​ភាពវឹកវរ​ក្នុងសង្គម និង​បន្សាប​ប្រសិទ្ធភាព​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​កើតចេញពី​ការបោះឆ្នោត តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស​។​

​ទោះបី​ប្រឈមមុខ​នឹង​ព្រឹត្តិការណ៍​ទាំងនេះ​យ៉ាងណាក្តី ក៏​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​ប្រកាន់ខ្ជាប់​ភាពចាស់ទុំ​ខាង​នយោបាយ និង​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​គ្រឹះ​របស់ខ្លួន ដោយបាន​ជម្នះ​ឧបសគ្គ​រាប់មិនអស់​នៅក្នុង​សមរភូមិ​នយោបាយ និង​បន្ត​រក្សាបាន​យ៉ាងរឹងមាំ​នូវ​ឯកភាព និង​សាមគ្គីភាព​ផ្ទៃក្នុង តាមរយៈ​ការតម្កល់​ឧ​ត្ត​ម​ប្រយោជន៍​រួម​ក្នុង​បុព្វហេតុ​ជាតិ និង​ប្រជាជន ហើយ​ខ្ញុំព្រះករុណាខ្ញុំ​ផ្ទាល់​បាន​ចូលរួម ជាមួយ​ឥស្សរជន​ដទៃទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជាង​៥០​ឆ្នាំ​មកហើយ បម្រើ​ក្នុង​បុព្វហេតុ​ដ៏​ឧត្តុង្គឧត្តម​នេះ​។​

​ចំពោះ​ការវិវត្ត​ចុងក្រោយ ពាក់ព័ន្ធ​នឹង​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម និង​ការកសាង​ព្រែកជីក​ហ្វូណន​តេ​ជោ ខ្ញុំព្រះករុណាខ្ញុំ​សូម​ទូល​ប្រគេន និង​ជម្រាបជូន​ថា ខ្ញុំព្រះករុណា ខ្ញុំ​ក៏បាន​ចូលរួមចំណែក​ក្នុង​ដំណើរការ​អនុវត្ត និង​ផ្ដល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ការរៀបចំ​កិច្ចការ​ទាំងនេះ ជាមួយ​ថ្នាក់ដឹកនាំ​កំពូល និង​ឥស្សរជន​ដទៃទៀត របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​អាណត្តិ​មុនៗ ហើយ​ខ្ញុំព្រះករុណាខ្ញុំ​ក៏​នៅតែ​បន្ត​គាំទ្រ​ចំពោះ​សមិទ្ធផល និង​គម្រោង​ប្រវត្តិសាស្ត្រ​ទាំងនេះ​ជា​បន្តទៀត​។​​ដូច​ធ្លាប់​បានបញ្ជាក់​ច្រើនលើកច្រើនសារ​រួចមកហើយ ជំហរ​របស់ខ្ញុំ​ព្រះករុណា ខ្ញុំ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល គឺ​ពុំមាន​អ្វី​ប្រែប្រួល​នោះទេ​។ ខ្ញុំព្រះករុណាខ្ញុំ​នៅតែ​បន្ត​ចូលរួម និង​គាំទ្រ​ឥត​ងាករេ​ចំពោះ​ការសម្រេចចិត្ត​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ​ហ៊ុន សែន ជា​ប្រធាន និង​បន្ត​ជួយ​គាំទ្រ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែលមាន សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ ដើម្បី​សម្រេច​នូវ​របៀបវារៈ​នយោបាយ​ដែល​បាន​ដាក់ចេញ​ក្នុង​បុព្វហេតុ​ជាតិ និង​ប្រជាជន​កម្ពុជា​។​

​ក្នុង​ស្មារតី​នេះ ខ្ញុំព្រះករុណាខ្ញុំ​សូម​អំពាវនាវ​ដល់​សមា​ជិ​ក សមាជិកា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​បងប្អូន​ជនរួមជាតិ​ទាំងអស់ កុំ​ចាញ់​ល្បិចកល​ញុះញង់​របស់​ក្រុម​ជន​អគតិ​ជ្រុលនិយម​មួយចំនួន ដែល​ព្យាយាម​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​បំពេញ​មហិច្ឆតា​របស់ខ្លួន ដោយ​មិន​គិត​អំពី​ផលវិបាក​ធ្ងន់ធ្ងរ​ចំពោះ​ជាតិ និង​ប្រជាជន ដែល​ធ្លាប់​ទទួលរង​គ្រោះ និង​ហែល​ឆ្លង​ទុក្ខលំបាក​វេទនា​រាប់មិនអស់​រួចមកហើយ នៅក្នុង​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​របស់​កម្ពុជា នៃ​ល្បែង​នយោបាយ​លាប​ពណ៌ ញុះញង់ និង​បំបែកបំបាក់​។​

​ខ្ញុំព្រះករុណាខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន សូម​មាន​ជំនឿ​ទុកចិត្ត និង​គាំទ្រ​មកលើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ឲ្យ​បន្ត​បំពេញបេសកកម្ម​របស់​ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​ជាតិ និង​ការការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី ហើយ​ខ្ញុំព្រះករុណា ខ្ញុំ​សូម​គាំទ្រ​ការប្រើ​វិធានការ​ច្បាប់​ម៉ឺងម៉ាត់​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ឱ្យបាន​ជាដាច់ខាត​រាល់​ចេតនា​ប៉ុនប៉ង​បង្ក​អសន្តិសុខ និង​អស្ថិរភាព​ជាតិ ដើម្បី​ធានា​ដល់​សុខសន្តិភាព និរន្តរភាព​ជាតិ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ដែលជា​បំណងប្រាថ្នា​រួម​របស់​ប្រជាជន​កម្ពុជា​យើង​គ្រប់ៗ​រូប​»៕​ខាងក្រោម​នេះ ជា​សេចក្ដីថ្លែងការណ៍ របស់​សម្តេច​ក្រឡាហោម ស ខេង​៖a sar kheng a sar kheng1 

​