» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7843 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698014 នាក់

ព្រះមហាក្សត្រ​ស្តេចយាង​យាង​សួរសុខទុក្ខ និង​ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ ជូន​បងប្អូន​ប្រជាកសិករ​ដែលមាន​ជីវភាព​លំបាក​នៅ​ខេត្តក្រចេះ​

​ខេត្តក្រចេះ​៖ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ស្តេចយាង​សួរសុខទុក្ខ និង​ប្រោស​ព្រះរាជទាន​ព្រះរាជ​អំណោយ ជូន​បងប្អូន​ប្រជាកសិករ​ដែលមាន​ជីវភាព​ទីទ័លក្រ និង​ជនជាតិដើម​ភាគតិច​មាន ខ្មែរ គួ​យ ព្នង ឌោ​ញ រស់នៅ​ភូមិ​ទ្រាប និង​ភូមិ​សណ្តាយ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ នា​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៣​។​a king kro 

ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តក្រចេះ , លោក មេបញ្ជាការ មេបញ្ជាការរង​នៃ​កងកម្លាំង​ទាំងបី​ប្រភេទ​រួម​និង លោក លោកស្រី ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​មន្ត្រីរាជការ​នៃ​សាលាខេត្ត ព្រមទាំង​ប្រជាពលរដ្ឋ ជាង​៥០០​នាក់​មាន​វត្តមាន​ទទួល​ព្រះរាជដំណើរ ។​


ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង បាន​មាន​ព្រះរាជបន្ទូល​កត់សម្គាល់​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បានធ្វើឱ្យ​ជាតិ​កម្ពុ​ជាមាន​ការរីក​ចម្រើន​ជឿនលឿន ហើយ​ប្រជាពលរដ្ឋ​រស់នៅក្នុង​សេចក្តីសុខក្សេមក្សាន្ត​។​ព្រះមហាក្សត្រ​ខ្មែរ ក៏បាន​មាន​ព្រះរាជបន្ទូល​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​ខេត្តក្រចេះ ដែល​បាន​ប្រឹងប្រែង​អស់កម្លាំង​កាយ​ចិត្ត​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ ក៏ដូចជា​អភិវឌ្ឍន៍​ឱ្យមាន​ការរីកចម្រើន​លូតលាស់​ផងដែរ​។​

​ព្រះអង្គ​ក៏បាន​សព្វព្រះរាជហឫទ័យ​ស្តេចយាង​សួរសុខទុក្ខ និង​ប្រោស​ព្រះរាជទាន អំណោយ​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស ចំនួន ១៥៧​នាក់​។​​ព្រះរាជ​អំណោយ ប្រទាន​ប្រជារាស្ត្រ​ដែល​ចូលរួម ក្នុង​មួយ​គ្រួសារៗ ទទួលបាន​៖* អង្ករ ចំនួន ១ បាវ​* ឃី​ត ចំនួន ១ កញ្ចប់ (​មុង ១, ភួយ ១, ក្រមា ១, សារុង​១)* មី ចំនួន ២ កេស​* ត្រីខ ចំនួន ១ យួរ​* តង់​កៅស៊ូ ចំនួន ១* ស្បែកជើងផ្ទាត់ ចំនួន ១ គូ​
* អាវយឺត មាន​ផ្លាក​ព្រះរាជ​អំណោយ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំនួន ១* អាវ​រងារ ចំនួន ១* ថវិកា​ចំនួន ២០០.០០០ រៀល​។​​ក្នុងឱកាសនោះ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស បាន​ក្រាបបង្គំ​ទូលថ្វាយ​សំណើ​សូម​សាលារៀន​ថ្មី សង់​ពី​បេតុង​ចំនួន ១​ខ្នង ៥​បន្ទប់ និង​បន្ទប់ទឹក​ចំនួន ៤​បន្ទប់​៕a king kro1 a king kro2 

​