» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7720 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697891 នាក់

ក្រសួង​កិច្ចការនារី ប្រឆាំង​ចំពោះ​សម្មភាព​ចរិត​ហិង្សា និង​ប្រើ​សំដី​មិន​សមរម្យ​មកលើ​ស្ត្រី​ខ្មែរ

​ភ្នំពេញ​៖ ក្រសួង​កិច្ចការនារី​បង្ហាញ​ការសោកស្តាយ និង​មិន​គាំទ្រ​ដាច់ខាត ចំពោះ​រាល់​សកម្មភាព និង​ទង្វើ​ទាំងឡាយណា​ដែលមាន​ចរិត​ហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស សេចក្ដីថ្លៃថ្នូរ និង​តម្លៃ​របស់​ស្ត្រី​ខ្មែរ ដែល​ផ្តល់​ជា​គំរូ​មិនល្អ សម្រាប់​យុវជន យុវតី កុមារា កុមារី ជំនាន់​ក្រោយ ដែលជា​ទំពាំង​ស្នង​ឫស្សី និង​សសរទ្រូង​របស់​ប្រទេសជាតិ​។​a girl 

​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​កិច្ចការនារី​ចេញ​នៅ​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣ បានឱ្យដឹងថា នាពេល​កន្លងទៅ​ថ្មីៗ​នេះ មានការ​លេចឡើង​នូវ​បាតុភាព​នៃ​ការប្រើប្រាស់​ពាក្យសំដី​មិន​សមរម្យ អសុរោះ ប្រាសចាក​សុជីវធម៌ និង​សីលធម៌ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ដោយ​បុគ្គល​មួយចំនួន​តូច ធ្វើឱ្យប៉ះពាល់​ដល់ កិត្តិយស សេចក្ដីថ្លៃថ្នូរ​រប​ស់បុ​គ្គល​ជា​ស្ត្រី​ខ្មែរ ជាហេតុ​ធ្វើឱ្យ​សាធារណជន​មានការ​ថ្នាំងថ្នាក់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ដែល​តែងតែ​គិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់​លើ​ការលើកកម្ពស់ និង ការពារ​សិទ្ធិ​ស្ត្រី​គ្រប់រូប ដោយ​គ្មាន​ការរើសអើង​អ្វី​ឡើយ​។​

​ក្រសួង​កិច្ចការនារី បាន​អំពាវនាវ​ទទូច​ដល់​បុគ្គល ដែលមាន​វិវាទ​នឹង​គ្នា ឱ្យ​ប្រកាន់យក​នូវ​ការដោះស្រាយ​ដោយ​សន្តិវិធី ចៀសវាង​ការប្រើប្រាស់​ពាក្យសំដី​ជេរប្រមាថ អសុរោះ អសីលធម៌ ដើម្បី​ដោះស្រាយ​បញ្ហា ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ក្រសួង​កិច្ចការនារី ក៏បាន​ថ្លែងអំណរគុណ ចំពោះ​សាធារណជន ដែល​បាន​សម្ដែង​ការមិន​ពេញចិត្ត សំដៅ​រួមចំណែក​ការពារ​កិត្តិយស និង​មុខមាត់​របស់​ប្រទេសជាតិ និង​មានជំនឿថា សាធារណជន​ទាំងអស់ ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស នឹង​បន្ត​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​នូវ​រាល់​បាតុភាព​អសកម្ម​ទាំងឡាយ សំដៅ​លើកកម្ពស់​សីលធម៌​សង្គម សេចក្តីថ្លៃថ្នូរ របស់​ប្រជាជន​ខ្មែរ ព្រមទាំង​រក្សា​តម្លៃ​ស្ត្រី​ខ្មែរ​ឲ្យ​កាន់តែ​ល្អ​ផូរផង់​ត​ទៅមុខទៀត​។​

​សូមជម្រាបថា នា​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បានស្នើ​ដល់​ក្រសួង​កិច្ចការនារី​ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត ចាត់វិធានការ​តឹងរឹង​ចំពោះ​ទង្វើ​របស់លោក ផែង វណ្ណៈ ដែល​បាន​ប្រើប្រាស់​មាតិកា​មិន​សមរម្យ ការប្រមាថ មាក់ងាយ និង​បៀតបៀន​ទៅលើ​ស្ត្រី​អ្នកសារព័ត៌មាន ដើម្បី​កែប្រែ​ការអនុវត្ត​ឲ្យ​ស្របតាម​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី និង​ទប់ស្កាត់​រាល់​មាតិកា​ដែល​បង្កប់​នូវ​ខ្លឹមសារ​ប្រមាថ​មាក់ងាយ ដល់​ស្ត្រី និង​បុគ្គល​គ្រប់​អត្តសញ្ញាណ​យេនឌ័រ កុំ​ឲ្យ​កើតឡើង​បន្តទៀត​៕a girl ministry 

​