» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7591 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697762 នាក់

អគ្គស្នងការ​នគរបាល​ជាតិ ៖ នគរបាល​គ្រឿងញៀន​ដែល​បាញ់រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ នៅក្នុង​ខណ្ឌ​សែន​សុខ ត្រូវតែ​បញ្ជូនទៅ​តុលាការ​

 

​ភ្នំពេញ​៖​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា បានធ្វើការ​ឃាត់ខ្លួន មន្ត្រីនគរបាល​ម្នាក់ ឈ្មោះ បេង សុវណ្ណារ៉ា ភេទ​ប្រុស​អាយុ ៤៧​ឆ្នាំ ជនជាតិខ្មែរ ជា​នាយរង​ការិយាល័យ ប្រឆាំង​គ្រឿងញៀន ក​៤ ស្នាក់​នៅផ្ទះ​លេខ​៤៨​ស្ទួន ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​) ។​a gun polis 

សម​ត្ត​កិច្ច​ដកហូត​បាន​អាកា​ស្វាយ​បត់ ០១​ដើម លេខ​១៦២០៤៦១ , បង់​០១ មាន​គ្រាប់​១២​គ្រាប់ សំបក​គ្រាប់​១១ , ក្បាល​គ្រាប់​០២ , រថយន្ត​០១​គ្រឿង ម៉ាក​ស្តា​រិច ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AX-9509 ។​

​មូលហេតុ​គឺ​បាន​ប្រើ​អាវុធ​អាកា​បាញ់រះ​ចូល​ផ្ទះ​បោក​អ៊ុត​(​ប៉ុនប៉ង​មនុស្សឃាត​) នៅ​ចំណុច​ក្នុង​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៤ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​២២ និង​៣៥​នាទី​យប់​បណ្តាល​ឲ្យ​ធ្លុះ​ការ៉ូ , ធ្លុះ​ទ្វារ​កញ្ចក់ , ធ្លុះ​ពិ​ដាន និង​ធ្លុះ​កញ្ចក់​បង្អួច​ឡៅតឿ ។​ជនរងគ្រោះ ជា​ម្ចាស់ផ្ទះ ឈ្មោះ សុង សូ​ណា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បោក​អ៊ុតខោអាវ ស្នាក់នៅ​ផ្ទះជួល​លេខ​១០ ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ដំណើររឿង ៖ មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុង​ដេក​ក្នុង​បន្ទប់​ជួល​របស់ខ្លួន ស្រាប់តែ​ឭ​សំឡេង​ផ្ទុះ​គ្រាប់កាំភ្លើង ចូលក្នុង​ផ្ទះជួល​របស់​ខ្លួន​ជាច្រើន​គ្រាប់ រួច​ជនសង្ស័យ​បាន​បើកឡាន​គេចខ្លួន​ទៅ​បាត់​។ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ បាន​ចុះ​ដល់​ចំណុចកើតហេតុ ធ្វើការ​ស្រាវជ្រាវ តាម​កាមេរ៉ា​សុវត្ថិភាព កំណត់​បាន​ភិនភាគ​ជនសង្ស័យ និង​បាន​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង នៅ​ក្នុងផ្ទះ​របស់ខ្លួន​លេខ​៤៨​ស្ទួន ផ្លូវ​បេតុង ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​និតិ​វិធី​ច្បាប់​។

​លោក ហួ ម៉េង​វាង អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ប្រាប់​ឲ្យ​ដឹងថា​ករណី​បាញ់រះ​ជាច្រើន​គ្រាប់​នេះ​ជា​រឿង​គំនុំ​ចាស់​តែ​មិនបាន​បញ្ជាក់ថា​រឿង​គំនុំ​អី​នោះទេ​។​ទោះជា​យ៉ាងណា​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត​សា​វឿ​ត​បានសម្រេច​ឲ្យ​គេ​បញ្ជូនទៅ​តុលាការ​ហើយ​!៕a gun po1 a gun po2 a gun po3 a gun po4 a po land2 

​