» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10922 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701093 នាក់

សម​ត្ត​កិច្ច​បំបែកសំណុំរឿង​ឃាតកម្ម ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​ក្មេងស្រី «​កូនភ្លោះ​» ឃាតក​ជា​ព្រះសង្ឃ​


​ខេត្តសៀមរាប ៖ កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ស្រាវជ្រាវ​បំបែកសំណុំរឿង​ដោយ​ជោគជ័យរ​ណី​យ៍​រំលោភ​សម្លាប់​ក្មេងស្រី​អាយុ​៣​ឆ្នាំ​«​កូនភ្លោះ​»​រួច​យក​សាកសព​ទៅ​បោះចោល​នៅ​វាលស្រែ ។​ឃាតករ​ត្រូវបាន​ចាប់ខ្លួន គឺជា​សង្ឃ​គង់នៅ​វត្ត​ប្រាសាទសង្កែ​សិង្ហ ហៅ​វត្ត​ត្រពាំង​ខ្ទះ ក្នុងភូមិ​ត្រពាំង​ខ្ទះ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប (​ជា​មុខសញ្ញា​ធ្លាប់​ជាប់ពន្ធនាគារ​ខេត្ត​ប៉ៃលិន​រយៈពេល​៣​ខែ​) ចេញពី​គុក​ហើយទៅ​បួស​ ។​a kill twin2 

 

​ជនសង្ស័យ​មានឈ្មោះ ណាន់ សំនៀង ភេទ​ប្រុស អាយុ​៥៤ ឆ្នាំ ជាស​ង្ឃ ស្នាក់នៅ​វត្ត​ប្រាសាទសង្កែ​សិង្ហ ហៅ​វត្ត​ត្រពាំង​ខ្ទះ ភូមិ​ត្រពាំង​ខ្ទះ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។​
​បើតាម​សេចក្តី​រាយ​ការ​បាន​ឲ្យ​ដឹង​ពី​អង្គ​ហេតុថា កាលពី​ព្រឹក​ថ្ងៃទី​២៦ តុលា ឆ្នាំ ២០២៤ ឈ្មោះ ដួង ឌី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឈិន សាវ៉ា​ន់ អាយុ​២៥​ឆ្នាំ បាន​ទុក​កូនស្រី​ឈ្មោះ ផុន ស្រី​ខួច អាយុ​១០​ឆ្នាំ ឱ្យនៅ​ចាំផ្ទះ​មើលថែ​ប្អូនៗ​៣​នាក់ ហើយ​ឪពុកម្តាយ​ទាំង​២​នាក់ បាននាំគ្នា​ចេញទៅ​ធ្វើ​ចំការ ដូច​ធម្មតា ។

 

​បន្ទាប់ពី​ឪពុកម្តាយ​ចេញទៅ​ធ្វើ​ចម្ការ​បាត់ នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល ឈ្មោះ ផុន ស្រី​ខួច បាន​នាំ​ប្អូនៗ​ទៅលេង​នៅក្នុង​បរិវេណ​វត្ត​ប្រាសាទសង្កែ​សិង្ហ ហៅ​វត្ត​ត្រពាំង​ខ្ទះ ដែលមាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​១៥០​ម៉ែត្រ ។ នៅក្នុង​វត្ត ក្មេងៗ​មួយក្រុម​នោះ បាននាំគ្នា​ទៅលេង​កុដិ​សង្ឃ​ឈ្មោះ ណាន់ សំនៀង ដោយ​សង្ឃ​ឃាតករ​បាន​យក​ទូរស័ព្ទដៃ​មកចាក់​រឿង​ភាគ​ឱ្យ​កុមារ​ទាំងអស់​មើល ។

​លុះដល់​វេលា​ម៉ោង​១០​និង​៣០​នាទី កុមារី​ដែលជា​ជនរងគ្រោះ បាន​ចុះ​ពីលើ​កុដិ​ទៅលេង​នៅ​ទីធ្លា​ដី​តែម្នាក់ឯង​វិញ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់​បាត់​ក្មេងស្រី​នោះ​មិនដឹង​ទៅ​ទីណា ។ បងស្រី​ដែលមាន​ភារកិច្ច​មើល​ប្អូន យក​រឿងនេះ​ទៅប្រាប់​ឪពុកម្តាយ ពេលនោះ​ឪពុកម្តាយ​និង​អ្នកជិតខាង រួមទាំង​សាច់ញាតិ​ក្នុងភូមិ បាននាំគ្នា​ជួយ​ដើររក​កុមារី​ដែរ តែ​រក​មិនឃើញ ។

​រហូតដល់​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២៤ គឺ​២​ថ្ងៃក្រោយ​ក៏បាន​ប្រទះឃើញ​កុមារី​រងគ្រោះ ក្លាយជា​សាកសព​ស្លាប់​នៅ​វាល ស្រែ​ខាងត្បូង​វត្ត​ប្រាសាទសង្កែ​សិង្ហ ហៅ​វត្ត​ត្រពាំង​ខ្ទះ ប្រហែល​១៥០​ម៉ែត្រ បាត់ទៅហើយ​។ ឪពុកម្តាយ​ក៏បាន​យក​ព័ត៌មាន​នេះ​ទៅ​រាយ​ការជូន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មូលដ្ឋាន ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ និង​ស្វែងរក​ជន​ជា​ឃាតករ​ដែល​សម្លាប់​កូនស្រី​គាត់ ។​

​ដោយ​អនុវត្តតាម​បញ្ជា​ដឹកនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប និង​លោក​វរ​សេនី​ឯក ស្នងការរង​ទទួល​ផែន​ជំនាញ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​បច្ចេកទេស​វិទ្យា សាស្ត្រ និង​កម្លាំង​នគរបាល​ស្រុក​ស្វាយ​លើ បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ និង​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សាកសព ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយ​អំពើ​ឃាតកម្ម​រំលោភ​សម្លាប់ ។
​បន្ទាប់ពី ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​រយៈពេល​២​ថ្ងៃ ទើប​កំណត់​បាន​មុខសញ្ញា​ជនដៃដល់ គឺជា​ព្រះសង្ឃដែលគេជឿថាជាមនុស្សញៀនថ្នាំ ហើយ​ក៏បាន​នាំខ្លួន​ទៅ​សាកសួរ និង​ប្រគល់​ឲ្យ​ខាង​ធម្មការ​គណៈកម្មការ និង​ព្រះចៅអធិការ​វត្ត ផ្សឹក​សង្ឃ​អង្គ​នោះ​ដើម្បី​បន្ត​នីតិវិធី ។a kill twin a kill twin1 

 

​