» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31377 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598796 នាក់

ចាប់ឃាត់ខ្លួនមនុស្សខុសយកទៅដាក់គុក១ទៀតហើយតើអ្នកណាខុស ?មន្ត្រីនគរបាលយុត្តិធម៌ឬអយ្យការ ?

 

ភ្នំពេញ ៖លោក កង រតនា អាយុ៦៥ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីខែសីហា ឆ្នាំ២០២៦ ក្រោមការចោទប្រកាន់លួចគងវត្តត្រូវបានដោះលែងវិញក្រោយពីរកមិនឃើញបទល្មើសដែលមានន័យថាច្រឡុំមនុស្ស!។a keng roitana1  

ប៉ុន្តែក្រោយការស្រាវជ្រាវ បានបង្ហាញថា អ្នកដែលលួចគងវត្ត ជាអ្ន​កផ្សេងដែលមានកម្ពស់ខ្ពស់ជាងគាត់ រួចហើយក៏ត្រូវបានលោកហុកពៅចៅក្រមតុលការរាជធានីភ្នំពេញការចេញដីកាដោះលែងគាត់វិញនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ម្សិលម៉ិញ។ក្រោយចាកចេញពីពន្ធនាគារនៅវេលាម៉ោង ៦៖២៨នាទីល្ងាច, លោក​ កង​ រតនា​ ដែលមិនមានមុខរបរច្បាស់លាស់ ត្រូវបានក្រុមការងារគណបក្ស ជួយបញ្ជូនគាត់ទៅមន្ទីរពេទ្យដើម្បីព្យាបាលជំងឺ​បូសអន្ទង់​។

លោក កង រតនាដែលមានផ្ទះសម្បែងនៅក្នុងខេត្តកណ្តាល ត្រូវបានគេចោទថា លួចគងនៅវត្តស្វាយមាស ភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញតែចោរពិតមិនមែនគាត់ទេ ។ គេមិនដឹងថាតើនគរបាលសំអាងលើភស្តុតាងអ្វីបានចាប់ហើយស្រាវជ្រាវមិនទាន់ច្បាស់ក៏កសាងសំណុំរឿងបញ្ជូនជូនគាត់ទៅដាក់គុកតែម្តង។ម្យ៉ាងទៀតមន្ត្រីអយ្យការក៏ុមិនមានធ្វើការអង្កេតបឋមទេបានធ្វើដិការបញ្ជូនឲ្យចៅក្រមស៊ើបដាក់ឃុំគាត់?។គេមិនដឹងថាករណីចាប់មនុស្សខុសដូចករណីលោកស្លេះហ្វើតនៅស្ទឹងត្រែងនិងកងរតនានៅភ្នំពេញដែលជាជនក្រីក្រកើតប៉ុន្មានដែរនោះទេកន្លងមក?ព្រោះទើបតែបេករៀងពីរករណីយ៍តែប៉ុណ្ណោះ។

អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ លោក អ៊ុក សាវុធនៅក្នុងមហាសន្និបាទលើកទី២៤របស់គណៈមេធាវី កាលពីថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៤កន្លងទៅ បានដាស់តឿនឲ្យនគរបាលយុត្តិធម៌ រក្សាតម្លៃរបស់ខ្លួន តាមរយៈការបំពេញការងារឲ្យបានត្រឹមត្រូវ។ លោកសង្កត់ធ្ងន់លើការសរសេរកំណត់ហេតុរបស់នគរបាល ព្រោះកំណត់ហេតុទាំងនោះអាចធ្វើឲ្យអាក្រក់ប្រែជាល្អ ល្អទៅជាអាក្រក់ ឬសទៅជាខ្មៅ។

លោក អ៊ុក សាវុធ ៖«កំណត់ហេតុមួយដែលនគរបាលយុត្តិធម៌ចាប់ផ្ដើមធ្វើ គឺមានតម្លៃណាស់ វាអាចយកមនុស្សទៅដាក់គុកបាន អាចធ្វើឲ្យមនុស្សទទួលរងគ្រោះដោយសារយើង អាចធ្វើឲ្យអ្នករងគ្រោះទៅជាជនល្មើស អាចធ្វើឲ្យជនល្មើសទៅជារួចខ្លួន»។ នេះជាការលើកឡើងរបស់លោក អ៊ុក សាវុធ ។ លោកបន្តដូច្នេះទៀតថា៖«ជួនកាលគាត់អត់ដឹង ចេះតែសរសេរតាមអ្នកនេះខ្សឹបបែបនេះ អ្នកនោះខ្សឹបបែបនោះ ដោយសារយល់យោគទៅតាមផលប្រយោជន៍អ៊ីចឹងទៅវាធ្វើឲ្យបាត់តម្លៃរបស់យើង»។សូមបញ្ជាក់ថាការកែទម្រង់ប្រពន្ធ័យុត្តិធម៍រាជរដ្ឋាភិបាលដាក់ចេញយូហើយតែការបែកធ្លាយករណី២ខាងលើនេះបង្ហាញថាយុទ្ធនាការកែទម្រង់មិនទាន់មានប្រសិទ្ធភាពនិងប្រសិទ្ធផលទេ!។a keng roitana a keng roitana2