» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6910 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666820 នាក់

ហៅ​ក្មេងស្រី​ចូល​ជួយ​ធ្វើការ​ក្នុងផ្ទះ​ហើយ​ចាប់រំលោភ​និង​វាយ​រងរបួស​

 

​កំពង់ស្ពឺ​៖ មាន​ករណី​រំលោភ និង​ប៉ុនប៉ង​សម្លាប់ ទៅលើ​កុមារី​អាយុ ១៤​ឆ្នាំ​ម្នាក់ នៅ​ខេត្តកំពង់ស្ពឺ នៅពេល​ដែលជា​បុរស​អ្នកជិតខាង​ម្នាក់ បាន​ហៅ​ជនរងគ្រោះ​ទៅ​ជួយ​ធ្វើការ​ក្នុងផ្ទះ មាន​ទីតាំងនៅ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​១២​រសៀល ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១​។a kill girl

សមត្ថកិច្ច បានឱ្យដឹងថា ខណៈ​ជនរងគ្រោះ ជា​កុមារី​អាយុ​១៤​ឆ្នាំ​ត្រូវបាន​ជនសង្ស័យ​ហៅ​ហើយ បាន​ចូលទៅ​ជួយ​ដល់​ក្នុងផ្ទះ ក៏ត្រូវ​គេ​វាយ ហើយ​ចាប់រំលោភ​។ តែ​ជនរងគ្រោះ​បាន​តដៃ ហើយ​ព្យាយាម​រំដោះខ្លួន ប៉ុន្តែ​ជនល្មើស​បាន​យក​ញញួរ​វាយ​ទៅលើ​ជនរងគ្រោះ​យ៉ាងខ្លាំង​បណ្តាលឱ្យ​សន្លប់​បាត់ស្មារតី​។ ជនល្មើស​បាន​ខ្ទាស់​សោរ​ផ្ទះ​ទុក​ជនរងគ្រោះ​នៅ​ខាងក្នុង ហើយ​រត់​គេចខ្លួនបាត់​។

រហូត នៅវេលា​ម៉ោង​៤​ល្ងាច ក្រុមគ្រួសារ​មានការ​ព្រួយបារម្ភ ហើយក៏​ចាប់ផ្តើម​ដើររក តែ​អ្នកជិតខាង​បាន​ប្រាប់ថា បានឮ​សម្លេង​ស្រែ​ករក​ជំនួយ​មកពី​ក្នុងផ្ទះ​ជនល្មើស ក៏បាន​គាស់​បើកទ្វារ ហើយ​ឃើញ​ជនរងគ្រោះ​ក្នុងស្ថានភាព​ធី​ង​ធោ​ង និង​មាន​របួសធ្ងន់​ជាច្រើន​កន្លែង​នៅលើ​ផ្នែក​ក្បាល និង​ដងខ្លួន ពេលនោះ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​រាជធានី​ភ្នំពេញ ទាំង​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​

​អង្គភាព​ការពារ​កុមារ (CPU) ដែល​បានទទួល​ដំណឹង​នេះហើយ ក៏បាន​បញ្ជូន​ក្រុមការងារ​ស៊ើបអង្កេត​បទល្មើស​ឃាតកម្ម (HIT) និង​ក្រុមការងារ​បច្ចេកទេស និង​វិទ្យាសាស្ត្រ (FST) ចុះទៅពិនិត្យ​។ នៅ​កន្លែងកើតហេតុ​ត្រូវបាន​កំណត់ និង​សំណាក​វេជ្ជសាស្ត្រ ត្រូវបាន​ប្រមូល​ពី​វត្ថុតាង​ដែលមាន និង​ពី​ជនរងគ្រោះ ផងដែរ​។ ដោយសារ​ស្ថាន​ទម្ងន់​នៃ​របួស ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ ក្នុងករណីនេះ អង្គភាព​ការពារ​កុមារ (CPU) នឹង​ផ្តល់ជំនួយ​ទៅដល់​ក្រុមគ្រួសារ​ជនរងគ្រោះ ក្នុង​រយៈ​ពេលដែល​ព្យាបាល​នេះ​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អង្គភាព​ការពារ​កុមារ ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ក្រសួងមហាផ្ទៃ និង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​បង្កើត​ក្រុមការងារ​ចម្រុះ GOLF21​ដើម្បី​ធ្វើការ​រឿង​មួយ​នេះ​។ អត្តសញ្ញាណ​ជនល្មើស ត្រូវបាន​កំណត់ ហើយ​បេសកកម្ម​ស្វែងរក​កំពុងតែ​ដំណើរការ​ដើម្បី​នាំខ្លួន​ជាន​សង្ស័យ​មក​ផ្តន្ទាទោស​។a kill girl1 a kill girl2 a kill girl3 ​