» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4989 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695160 នាក់

ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត

 

ព្រះវិហារ៖ ទាល់តែគោបាត់បានធ្វើរបង!ក្រុមមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ ដើម្បីធ្វើការតាមដាន សកម្មភាពចល័តរបស់ហ្វូងដំរីព្រៃដើម្បីបង្ការគ្រោះថ្នាក់ បន្ទាប់ពីមានហ្វូងដំរីព្រៃ អុកឡុករោងស្នាក់នៅបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ នាយប់ថ្ងៃទី១៣ ខែតុលាកន្លងទៅនៅក្នុងភូមិសាស្រ្តស្រុកជាំក្សាន្ត ខេត្តព្រះវិហារបណ្តាលឲ្យមានមនុស្សរបួសនិងស្លាប់ម្នាក់។នេះបើតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៥ ខែតុលា។a elefen preah 

 អ្នកនាំពាក្យក្រសួងបានឱ្យដឹងថាក្រុមការងារបានចុះល្បាត និងតាមដានដានជើង ក៏ដូចជាទិសដៅចល័តរបស់ហ្វូងដំរីទាំងនោះ ដើម្បីដឹងច្បាស់ថា ពួកវាកំពុងស្ថិតនៅតំបន់ណា និងដើម្បីទប់ស្កាត់ កុំឱ្យពួកវាខិតជិតចូលមកកាន់ទីប្រជុំជន ឬចម្ការរបស់ពលរដ្ឋ។

ក្រុមការងារបានបន្តអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ផ្អាកការចូលព្រៃជ្រៅ ឬការបោះជំរំ/រោងស្នាក់នៅបណ្តោះអាសន្ននៅក្នុងតំបន់ព្រៃដែលជាច្រកចល័តរបស់ដំរី។ លើសពីនេះមន្ត្រីជំនាញបានណែនាំពលរដ្ឋអំពីវិធីសាស្ត្របង្ការការពារកុំឱ្យមានជម្លោះជាមួយដំរី ដូចជាការប្រើប្រាស់សំឡេង ឬពន្លឺ ជៀសវាងដាច់ខាតនូវការប្រើប្រាស់អាវុធ ឬឧបករណ៍ ដែលអាចបង្ករបួសស្នាម ឬគ្រោះថ្នាក់ដល់ជីវិតសត្វដំរីព្រៃទាំងនោះ។

តាមការបញ្ជាក់ពីមន្ទីរបរិស្ថាន វត្តមានសត្វដំរីព្រៃនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ តែងតែធ្វើការចល័តចុះឡើងរវាងដែនជម្រកសត្វព្រៃនៅតាមបណ្តោយជួរភ្នំដងរ៉ែក ចន្លោះពី១០ទៅ២០ក្បាល។

កាលពី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក គីម រិទ្ធី អភិបាល ខេត្តព្រះវិហារ បាននាំយកជំនួយសប្បុរសធម៌ និងថវិកា ជាអំណោយ សម្តេច កិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ក្រុមគ្រួសារជនរងគ្រោះ និងចូលបុណ្យសពផងដែរ។

កាលពីវេលាម៉ោងប្រមាណ ៨:១០ នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ មានហ្វូងដំរីព្រៃប្រមាណ ៥ ទៅ ៦ ក្បាល បានចូលមករុះរើរោងស្នាក់នៅបណ្តោះអាសន្ន របស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់សម្រាប់សម្រាក ដើម្បីរកត្រី នៅចំណុចកញ្ចាំង ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ឧបទ្ទវហេតុនេះបានត្រូវក្រុមការងារបានជួយសង្រ្គោះ និងបាននាំយកជនរងគ្រោះចំនួន២នាក់ ទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្នុងនោះ កុមារាចំនួន១នាក់ អាយុ ១១ ឆ្នាំ ស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅមន្ទីរពេទ្យ និងស្ត្រីជាម្តាយ អាយុ ៤៩ ឆ្នាំ រងរបួសធ្ងន់ និងកំពុងសម្រាកនៅមន្ទីរពេទ្យ។a elefen preah1 a elefen preah2