» តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ » ជប៉ុនចេញលុយ គាំទ្រដល់ការស្តារជីវភាពរស់នៅតាមតំបន់ព្រំដែនតាមរយៈអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា » នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ឲ្យចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែតត្រឡប់ទៅប្រទេសកំណើតវិញបន្ទាប់ពីលោកប៉ាន់ខែមប៊ុនថនចោទអ្នកាសែតថាគេមិនឲ្យលុយសសេរបរិហារិ៍គេ! » ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ! » នគរបាលវៀតណាម បង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន » ក្រសួងរ៉ែ និងថាមពល បដិសេធលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាលិខិតក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី » ក្រុមមនិស្សិត និងពលរដ្ឋថៃ សម្រុកចូលអគាររដ្ឋាភិបាល ដោយទាមទារឱ្យមន្ត្រីគណៈកម្មការបោះឆ្នោត លាលែងពីតំណែងគណបក្សភឿថៃបង្ហាញការគាំទ្រឲ្យរាប់សន្លឹកឆ្នោតឡើងវិញ » ខុសពីស្រីម្នាក់នៅស្រុកបារាំងអ្នកនាំពាក្យនៃក្រសួងការងារ លើកទឹកចិត្តដល់ប្អូនស្រី ដែលមានបញ្ហានៅកន្លែងការងារ ឱ្យទាក់ទង ១២៨៦ ដើម្បីក្រសួងជួយរកដំណោះស្រាយ » ថៃព្រមានពីការត្រៀមរលកវាយប្រហារថ្មីរបស់កម្ពុជា ជាមួយសព្វាវុធទំនើបៗ និងប្រព័ន្ធការពារអាកាសកម្រិតខ្ពស់ » គេបង្ក្រាបអនឡាញផ្អើល១នគរតែខេត្តព្រះសីហនុនៅមានអនឡាញទៀតតើមេខ្លោងវាជាអ្នកណា? » ឃើញខ្មោចសមត្តកិច្ចនៅក្រុងបាវិតរកឃើញសម្បុកអនឡាញចាប់បាន២៦នាក់ » សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តទាំងអស់ របស់រាជរដ្ឋាភិបាលរឿងទឹកដីគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ » ក្រោយគណបក្សនាយករដ្ឋមន្ត្រី តាកាអ៊ិឈិ ទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសភារពឹងថាជប៉ុននឹងពង្រឹងសមត្ថភាពយោធាកាន់តែខ្លាំង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5399 នាក់

ម្សិលមិញ 12070 នាក់

សរុប 18559038 នាក់

អាមេរិក​៖​សកម្មភាព​វាយប្រហារ​នាវា​នៅឯ​សមុទ្រ​ក្រហម​ដោយ​ក្រុម​ហ៊ូ​ធី ត្រូវតែ​ដល់ពេល​បញ្ឈប់​!?


​អាម៉េរិក​៖ អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​សេត​វិមាន លោក ច​ន ឃើ​ប៊ី (John Kirby) បាន​មានប្រសាសន៍ថា ក្រុម​សកម្មប្រយុទ្ធ​ប្រទេស​យ៉េ​មែន​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ត្រូវតែ​បញ្ឈប់​សកម្មភាព​វាយប្រហារ​នៅក្នុង​តំបន់​សមុទ្រ​ក្រហម ហើយ​សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​នឹង​នៅតែ​បន្ត​ការពារ​នាវា​ទាំងអស់​មិនឱ្យ​ស្ថិតនៅក្រោម​ការគំរាមកំហែង​ទាំង​នោះឡើយ ។​សូមបញ្ជាក់ថា​ចាប់តាំងពី​ខែ​មុន ក្រុម​សកម្មប្រយុទ្ធ​ហ៊ូ​ធី (Houthi) ដែល​គ្រប់គ្រង​ទឹកដី​ភាគច្រើន​ក្នុងប្រទេស​យ៉េ​មែន (​បន្ទាប់ពី​ធ្វើសង្គ្រាម​ជាច្រើន​ឆ្នាំ​) បានធ្វើ​ការបាញ់​បង្ហោះ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​មី​ស៊ី​ល​ជាច្រើន​ទៅកាន់​បណ្តា​នាវា​អន្តរជាតិ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​សមុទ្រ​ក្រហម ដោយ​និយាយថា នោះ​គឺជា​ការវាយប្រហារ​ដើម្បី​ឆ្លើយតប​ទៅនឹង​ប្រតិបត្តិ​ការវាយលុក​រប​ស់​អ៊ីស្រាអែល​ទៅលើ​តំបន់​ហ្គា​ហ្សា​នៃ​ដែនដី​ប៉ា​ឡេ​ស្ទី​ន ។a army hu thy2 

​កាលពីដើម​សប្តាហ៍​នេះ រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក លោក ឡយ អូ​ស្ទី​ន (Lloyd Austin) បាន​មានប្រសាសន៍ថា ប្រទេស​ជាច្រើន​បាន​យល់ព្រម​រួមគ្នា​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ចំពោះ​ការ​ល្បាត​នៅឯ​ភាគខាងត្បូង​សមុទ្រ​ក្រហម និង​ឈូង​សមុទ្រ​អា​ដែន (Aden) ដើម្បី​ព្យាយាម​ផ្តល់​ការការពារ​ដល់​ការដឹកជញ្ជូន​ពាណិជ្ជកម្ម​ប្រឆាំងនឹង​សកម្មភាព​វាយប្រហារ​ណាមួយ​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី (Houthi) របស់​ប្រទេស​យ៉េ​មែន​។​សហរដ្ឋអាមេរិក បង្កើត​សម្ព័ន្ធភាព​អន្តរជាតិ​មួយ មាន​ឈ្មោះថា Prosperity Guardian ដើម្បី​ការពារ​សន្តិសុខ​តំបន់​សមុទ្រ​ក្រហម​។​ប្រទេស​សរុប​ទាំងអស់​ចំនួន​១០ នឹងចូលរួម​នៅក្នុង​សម្ព័ន្ធភាព​នេះ ដែលមាន​ដូចជា បារាំង អង់គ្លេស បា​រ៉ែ​ន កាណាដា អ៊ីតាលី ហូ​ឡង់ ន័​រ​វែ​ស អេ​ស្ប៉ា​ញ និង​សី​ឈែល​។ ភ្លាមៗ​ក្រោយ​ការប្រកាស​នេះ ក្រុម​ហ៊ូ​ទី​យេ​ម៉ែន បាន​អះអាងថា ខ្លួន​នឹង​បន្ត​វាយប្រហារ​ដោយ​មិន​ញញើត​ឡើយ​។


​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ជួបប្រជុំគ្នា​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ មុនពេល​បោះឆ្នោត​លើ​សំណើ​នៃ​សេចក្តីសម្រេច​មួយ​ដោយ​ប្រទេស​អារ៉ាប់​រួម ដើម្បី​ទាមទារ​ឱ្យ​អ៊ីស្រាអែល ជាមួយនឹង​ក្រុម​ហា​ម៉ា​សត្រូវ​អនុញ្ញាត​ឱ្យមាន​ការផ្តល់​ជំនួយ​ទៅកាន់​តំបន់​ហ្គា​ហ្សា តាមរយៈ​ផ្លូវគោក ផ្លូវទឹក (​តាម​សមុទ្រ​) និង​ផ្លូវអាកាស រួមទាំង​បង្កើត​ការត្រួតពិនិត្យ​ជំនួយ​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ​បន្ទាប់ពី​បានប្រគល់​ជូន​។​អគ្គរដ្ឋទូត​រង​រប​ស់អា​រ៉ាប់​រួម ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោក មូ​ហា​ម៉េ​ដ អា​ប៊ូ​សា​ហាប់ (Mohamed Abushahab) បាន​លើកឡើងថា "​ឥឡូវនេះ​យើង​កំពុង​ឈានទៅដល់​ការបញ្ចប់​ពេលវេលា​ដ៏​អាក្រក់​បំផុត​នៅក្នុង​ជម្លោះ​នៅលើ​ទឹកដី​ប៉ា​ឡេ​ស្ទី​ន ហើយ​នេះ​គឺជា​ការ​ដាស់តឿន​មួយ​ថា ស្ថានភាព​បច្ចុប្បន្ននេះ​មិនអាច​បន្តបាន​ទៀត​នោះទេ ។

​គួរ​បញ្ជាក់ថា ក្រុម​ហ៊ូ​ធី ដែល​បាន​និយាយថា​ពួកគេ​កំពុង​គាំទ្រ​ប៉ា​ឡេ​ស្ទី​ន​ចំពោះ​កា​វាយប្រហារ​ដោយ​អ៊ីស្រាអែល​នៅក្នុង​តំបន់​ហ្គា​ហ្សា បាន​ចូលខ្លួន​ទៅក្នុង​ជម្លោះ​អ៊ីស្រាអែល​-​ហា​ម៉ាស់ ដោយ​វាយប្រហារ​លើ​នាវា​កំពុងធ្វើដំណើរ​នៅតាម​ផ្លូវ​ដឹកជញ្ជូន​សំខាន់ៗ ដោយ​បោះ​យុថ្កា​បង្ខាំង​នៅក្នុង​សមុទ្រ និង​បិទ​ប្រព័ន្ធ​តាមដាន​ជាដើម ហើយ​ថែមទាំង​បាញ់​បង្ហោះ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​មី​ស៊ី​ល​ចេញពី​រដ្ឋធានី​សា​ណា​នៃ​ប្រទេស​យ៉េ​មែន ទៅកាន់​អ៊ីស្រាអែល​ក្នុង​ចម្ងាយ​ប្រមាណ​ជា ១,៦០០ គីឡូម៉ែត្រ​ទៀតផង ។

​ តំបន់​សមុទ្រ​ក្រហម គឺជា​ផ្លូវ​ឆ្លងកាត់​នៃ​នាវា​ដឹកទំនិញ​អន្តរជាតិ ទំហំ​ប្រមាណ​៤០% នៃ​ពាណិជ្ជកម្ម​ពិភពលោក​។ ថ្មីៗ​នេះ នៅក្នុង​បរិបទ​សង្គ្រាម​នៅ​ហ្កា​ហ្សា ក្រុម​ហ៊ូ​ទី​កូនចៅ​អ៊ីរ៉ង់​នៅ​យេ​ម៉ែន បានប្រកាស​គំរាមថា​នឹង​វាយប្រហារ ទៅលើ​នាវា​ទាំងអស់ ដែល​បើក​ឆ្លងកាត់​ច្រក​សមុទ្រ Bab al-Mandeb ឲ្យ​តែ​នាវា​នោះ មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ៊ីស្រាអែល​។ ២​សប្តាហ៍​កន្លងមកនេះ ក្រុម​ហ៊ូ​ទី​បាន​វាយប្រហារ​ជាច្រើនលើក ដោយបាន​បាញ់​មី​ស៊ី​ល គ្រាប់​រ៉ូ​កែ​ត ដ្រូ​ន​អត្តឃាត ព្រមទាំង​បាន​ប្លន់​យក​នាវា​ដឹកទំនិញ​ថែមទៀត​។ លោកស្រី Catherine Colonna រដ្ឋមន្ត្រី​ក្រសួងការបរទេស​បារាំង បាន​លើកឡើងថា គេ​មិនអាច​ឈរ​ឱបដៃ​មើល​ការវាយប្រហារ​ទាំងនេះ ដោយ​មិន​ឆ្លើយតប​ទៅវិញ​នោះឡើយ​។​

​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវ​សមុទ្រ​ធំៗ​ជាច្រើន ជាក់ស្តែង ក្រុមហ៊ុន​ដា​ណឺ​ម៉ាក Maersk ក្រុមហ៊ុន​បារាំង CMA CGM ក្រុមហ៊ុន​អ៊ីតាលី​ស្វ៊ី​ស MSC និង​ក្រុមហ៊ុន​អាល្លឺម៉ង់ Hapag Lloyd បាននាំគ្នា​ប្រកាស​ជា​បន្តបន្ទាប់ ផ្អាក​ការធ្វើ​ចរាចរណ៍​នាវា នៅក្នុង​សមុទ្រ​ក្រហម ល្គឹកណា​ស្ថានការណ៍​សន្តិសុខ​មិនទាន់​ត្រលប់​មករក​ភាពប្រក្រតី​វិញ​។ នៅ​ថ្ងៃ​អង្គារ​ទី​១៩​ធ្នូ​នេះដែរ ក្រុម​ហ៊ុ​ង​ប្រេង BP និង​ក្រុមហ៊ុន​ដឹកជញ្ជូន​ផ្លូវ​សមុទ្រ​តៃវ៉ាន់ Evergreen ក៏បាន​ប្រកាស​ផ្អាក​ការធ្វើ​ចរាចរណ៍​មួយរយៈ​ដែរ​។​ ប្រសិនបើ​នាវា​ដឹកទំនិញ ឈប់​បើក​តាម​ព្រែកជីក​ស៊ុយ​អេ និង​សមុទ្រ​ក្រហម នោះ​មានន័យថា​វា​នា​ត្រូវ​បើក​វៀង​ទ្វីបអាហ្វ្រិក​ទាំងមូល​តែម្តង​។ ប្រការនេះ​នឹងធ្វើ​ឲ្យ​រយៈពេល​ធ្វើដំណើរ កើនឡើង​។ ជា​ឧទាហរណ៍ យោងតាម​ការិយាល័យ S&P Global រវាង​ពី​កំពង់ផែ​រ៉ូ​តែ​ដាំ​នៅ​ហូ​ឡង់ ទៅដល់​កំពង់ផែ​សិង្ហ​បុរី បើ​បើក​វៀង​តាម​ទ្វីបអាហ្វ្រិក គឺ​នាវា​ដឹកទំនិញ ត្រូវការ​ពេលវេលា​បន្ថែមចំនួន​ដល់​ទៅ​៤០% ឯណោះ ព្រោះ​ចម្ងាយ​ផ្លូវ​នឹង​កើន​ពី ១៥៥០០​គីឡូម៉ែត្រ ដល់​ទៅ​២១៧០០​គីឡូម៉ែត្រ​។ ចំណុច​នេះដែរ អាច​នឹងធ្វើ​ឲ្យ​អេ​ហ្ស៊ី​ប ខាតបង់​ប្រាក់​ជាច្រើន ដោយសារតែ​ចំនួន​នាវា​ដឹកទំនិញ ឆ្លងកាត់​ព្រែកជីក​ស៊ុយ​អេ នឹង​ថយចុះ​។​

​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​របស់​ប្រទេស​យេ​ម៉ែន​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អង្គារ​បាន​ប្ដេជ្ញា​នឹងធ្វើ​ការវាយប្រហារ​មិន​ប្រណី​ដៃ​លើ​កងទ័ព​ដែនសមុទ្រ​ក្រហម​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ប្រសិនបើ​ពួកគេ​ព្យាយាម​រារាំង​កងជីវពល​រប​ស់​ខ្លួន​មិន​ឲ្យ​ទប់ស្កាត់​រាល់​កប៉ាល់​ដែល​បើក​ចូល​ព្រំដែន​អ៊ីស្រាអែល ។​​លោក Mohammed Abdul Sallam អ្នកចរចា​ជាន់ខ្ពស់​របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​បាន​និយាយថា ក្រុម​ប្រដាប់អាវុធ​មួយ​នេះ​នឹង​បន្ត​បិទផ្លូវ​សមុទ្រ​ក្រហម​រារាំង​មិន​ឲ្យ​កប៉ាល់​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ីស្រាអែល​បាន​នោះឡើយ ជាពិសេស​នឹង​បើក​ការវាយប្រហារ​លើក​ងក​ម្លាំ​ង​ណាមួយ​ដែល​ប៉ុនប៉ង​បង្អាក់ដំណើរ​ក្រុម​ជីវពល​របស់ខ្លួន ។​
​លោក​បាន​បន្ថែម​នៅលើ​បណ្ដាញ X ថា “​អ្នកណា​ដែល​ហ៊ាន​ព្យាយាម​បង្កើន​ការប្រឈមមុខ​ដាក់គ្នា ត្រូវតែ​ជួប​ក្ដី​អន្តរាយ​លើ​សកម្មភាព​របស់ខ្លួន ហើយ​ក្រុមចម្រុះ​ដែល​បង្កើតឡើង​ដោយ​អាមេរិក គឺ​ដើម្បី​តែ​ការពារ​អ៊ីស្រាអែល និង​យោធា​នៅ​ដែនសមុទ្រ​ប៉ុណ្ណោះ ប៉ុន្តែ​វា​នឹង​មិនអាច​ទប់ស្កាត់​យេ​ម៉ែន​ពី​ការបន្ត​សកម្ម​ភាពស្រប​ច្បាប់​របស់ខ្លួន​ក្នុងការ​គាំទ្រ​ពលរដ្ឋ​នៅ​តំបន់​ហ្គា​ហ្សា​នោះឡើយ​” ។​a army hu thy a army hu thy1