» យោធាថៃវ៉ៃច្រើនសមរភូមិតែសម្តេចតេជោណែនាំឲ្យអត់ធ្មត់ដោយបញ្ជាក់ថាកម្ពុជាមានបន្ទាប់ក្រហម! » កម្ពុជាសុំរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទុកពេលឲ្យបោសសម្អាតមីនប្រឆាំងមនុស្សដល់ឆ្នាំ២០៣០ » នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាមសម្ពោធបើច្រកទ្វារអន្តរជាតិម៉ឺនជយ័! » ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ទឹកនៅក្នុងប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រស្រុកទឹកផុសខេត្តកំពង់ឆ្នាំង » សម្តេចតេជោឱ្យជនជាតិថៃដកពាក្យថាកម្ពុជាធ្វើស៊ីហ្គេមប្រើលុយចិន » បនល្បែងបញ្ជល់មាន់និងអាប៉ោងខ្នាតធំរបស់ឈ្មោះម៉ូម បាននិងកំពុងបើកដំណើរការ នៅស្រុកកែវសីមា! » ប្រធានសិទ្ធមនុស្សរដ្ឋាភិបាលនិយាយដើមលោក វីទីត ម៉ុនតាប៊ន ជាអ្នករាយការណ៍ពិសេសអង្គការសហ​ប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា » ឃាត់ខ្លួនបុរសម្នាក់ តាមសាលក្រមរបស់សាលា ដំបូងរាជធានីភ្នំពេញ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន».. » ទើបចូលកាន់តំណែងលោក ឈួន សុវណ្ណនរា មេប៉ុស្តិ៍នគរបាលច្រកភ្នំដិនរងការរិះគន់ថា បានប្រើតួនាទី អំណាច ប្រមូល​លុយ​ » បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សធ្វើទារុណកម្មខុសច្បាប់ នៅក្រុងបាវិត, ឃាត់ខ្លួនជនសង្ស័យ៨នាក់ និងរំដោះជនរងគ្រោះ៦នាក់ » សមត្តកិច្ចចុះពិនិត្យក្រុមហ៊ុនរុករករ៉ែមួយដែលសង្ស័យ ករណីបញ្ចេញជាតិពុល ធ្វើឲ្យ ត្រី អន្ទង់ កង្កែប និងសត្វគោ៤ក្បាល បានងាប់និងបាត់ខ្លួន ៤ក្បាលទៀត » មេដឹកនាំប៉ាឡេស្ទីន ថ្លែងអំណរគុណដល់ប្រធានាធិបតីចិន ចំពោះជំនួយមនុស្សធម៌ ១០០លានដុល្លារក្នុងពេលអ៊ីស្រាអែលនៅបន្តវាយប្រហារ » ឆ្នាំ២០២៥ត្រឹម១១ខេ កម្ពុជានាំចេញអង្ករជាង ៨០ម៉ឺនតោន និងនាំចេញស្រូវជាង ៦លានតោន បានចំណូល ១ ៤០៨លានដុល្លារ » ថៃរកឃើញពលករ បរទេស៩ នាក់ បានស្លាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តរ៉ាចាក់បុរីសង្សួ័ខ្មែរឬភូមា » មាន់ជល់១៧គូបាននិងកំពុងប្រកួតនៅសង្វៀន ស្ថិតនៅភូមិឆ្ងោ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លេងខាងក្រោយផ្ទះតាលឹម !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4725 នាក់

ម្សិលមិញ 7965 នាក់

សរុប 17983870 នាក់

បន្ទាប់ពី​អាមេរិក​ទៅ​អ៊ីស្រាអែល​និង​អារ៉ាប៊ីសាអ៊ូឌីត​ពូ​ទីន​ទៅ​ទួ​គី​និង​អ៊ីរ៉ង់​ម្តង​

​អាមេរិក​រុស្ស៊ី​អ៊ីរ៉ង​៖ ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​អ៉ី​ស្រា​អែល នា​ថ្ងៃ​ពុធ​នេះ ដែលជា​ការចាប់ផ្តើម នៃ​ទស្សនកិច្ច​ដ៏​សំខាន់​មួយ​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា ដែល​គ្របដណ្តប់​ដោយ​កិច្ចប្រឹងប្រែង ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​សម្ព័ន្ធមិត្ត​អារ៉ាប់ បង្កើន​ការផលិត​ប្រេង ក៏ដូចជា​ជំរុញ​ចំណងទាក់ទង​រវាង​អ៉ី​ស្រា​អែល និង​អា​រ៉ា​ប៊ី​សា​អូឌីត​។a israel us

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​១៣ ខែកក្កដា ឆ្នាំ​២០២២​ឲ្យ​ដឹងថា​៖​លោក​ប្រធានាធិបតី​អាមេរិក នឹង​ចំណាយពេល​២​ថ្ងៃ នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ដើម្បី​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​អ៉ី​ស្រា​អែល មុនពេល​ជួប​ជាមួយ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន លោក ម៉ា​មូ​ដ អាបាស់ (Mahmoud Abbas) នា​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ នៅ​តំបន់​វែ​ស​ប៊ែ​ង (West Bank)​។​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​១០ របស់លោក បៃ​ដិ​ន ទៅកាន់​ប្រទេស​អ៊ីស្រាអែល​។​លោក បៃ​ដិ​ន បំពេញ​ទស្សនកិច្ច​នៅក្នុង​ទីក្រុង​យ៉េ​រ៉ូ​សា​ឡឹម (Jerusalem) ប្រទេស​អ៊ីស្រាអែល រយៈពេល ២​ថ្ងៃ ដើម្បី​ជួបពិភាក្សា​ជាមួយនឹង​មេដឹកនាំ​អ៊ីស្រាអែល មុនពេល​លោក បន្តដំណើរ​ទៅកាន់​តំបន់​ជម្លោះ វ៉េ​ស បេង (West Bank) ជួប​ជាមួយនឹង​មេដឹកនាំ​ប៉ា​ឡេ​ស្ទី​ន លោក ម៉ា​មូ​ដ អាបាស់ (Mahmoud Abbas) នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែកក្កដា​។


លោក ចូ បៃ​ដិ​ន នឹង​ចេញដំណើរ​ត្រង់​ចេញពី​អ៉ី​ស្រា​អែល ឆ្ពោះទៅកាន់​ទីក្រុង ចេ​ដា (Jeddah) របស់​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ថ្ងៃ​សុក្រ​ទី​១៥​កក្កដា​ដដែល​សម្រាប់​ការជួបពិភាក្សា​ជាមួយ​ក្រុមមន្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត និង​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ជាមួយ សម្ព័ន្ធមិត្ត​អារ៉ាប់​នៃ​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​។​​គួរ​បញ្ជាក់ថា បើតាម​ក្រុមមន្ត្រី​អាមេរិក ដំណើរ​ទស្សនកិច្ច​ខាងលើ ដែលជា​ទស្សនកិច្ច​លើកដំបូង​បំផុត​របស់លោក បៃ​ដិ​ន ទៅកាន់​មជ្ឈិមបូព៌ា ក្នុងនាម​ជា​ប្រធានាធិបតី អាច​នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ​បន្ថែម ដើម្បី​ឆ្ពោះទៅរក​ការស្តារ​ទំនាក់ទំនង​ឱ្យ​ប្រសើរឡើង រវាង​អ៉ី​ស្រា​អែល​និង​អា​រ៉ា​ប៊ី​សា​អូឌីត ខណៈ​ប្រទេស​ទាំងពីរ​ជា​គូបដិបក្ខ​នឹង​គ្នា ប៉ុន្តែ​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​អាមេរិក នៅ​មជ្ឈិមបូព៌ា​ក៏ដូចជា​ព្យាយាម​ជំ​រុញឱ្យ​សម្ព័ន្ធមិត្ត​អារ៉ាប់​របស់ខ្លួន បង្កើន​ការផលិត​ប្រេង ដើម្បី​ជួយ​ធ្វើឱ្យ​តម្លៃ​ប្រេងសាំង​ថយចុះ​មកវិញ​។​

​ទាក់ទង​និង​ប្រទេស​អ៊ីរ៉ង​ជួយ​រុស្ស៊ី​វិញ​រដ្ឋមន្ត្រីការបរទេស​អ៉ី​រ៉ង់ លោក ហូ​សេន អា​មៀ អាប់​ដុល​ឡា​ហ៉ី​យ៉ាន (Hossein Amir-Abdollahian) កាលពី​ថ្ងៃ​ពុធ​ទី​១៣​កក្កដា​បានប្រកាស​ច្រានចោល​នូវ​ការលើកឡើង​របស់ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក ជេ​ក ស៊ូ​លី​វ៉ាន់ (Jake Sullivan) ដែលថា អ៉ី​រ៉ង់​យល់ព្រម​លក់​ឧបករណ៍​យោធា រួមទាំង​យន្តហោះ​ដ្រូ​ន ទៅឱ្យ​រុស្ស៊ី ដោយ​ធានាថា​ទីក្រុង​តេ​ហេ​រ៉ង់ ចៀសវាង​រាល់​ជំហាន​ណាមួយ ដែល​អាច​បណ្តាលឱ្យ​ជម្លោះ​កើនឡើង​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​។ សារព័ត៌មាន​រុ​ស្ស៉ី Tass នៅ​ថ្ងៃ​ពុធ ទី​១៣ ខែកក្កដា ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា​៖​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អ៉ី​តា​លី ឡា ផាប់​ប្លីកា (La Repubblica) លោក អាប់​ដុល​ឡា​ហ៉ី​យ៉ាន បាន​គូសបញ្ជាក់ថា «​យើង​មាន​ទម្រង់​ជាច្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​រុ​ស្ស៉ី រួមទាំង​វិស័យ​ការពារជាតិ ប៉ុន្តែ​យើង​មិនបាន​ជួយ​ភាគី​ណាមួយ ក្នុង​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ឡើយ ព្រោះ​យើង​ប្រា​កថា​ជម្លោះ​នឹង​តែ​ត្រូវ​បញ្ចប់​»​។

លោក​រដ្ឋមន្ត្រីការបរទេស​អ៉ី​រ៉ង់ បាន​បន្ថែមថា «​ខ្ញុំ​គិតថា​បញ្ហា​គឺ​នៅត្រង់ចំណុច​ផ្សេងទៀត​, ប្រទេស​លោកខាងលិច​មួយ​ចំនួន រួមទាំង​សហរដ្ឋអាមេរិក កំពុង​ព្យាយាម​ផលិត និង​លក់​អាវុធ​របស់​ពួកគេ​។ យើង​កំពុង​ព្យាយាម​ចៀសវាង​សកម្មភាព​ណាមួយ ដែល​នាំ​ឲ្យ​ជម្លោះ​កើនឡើង ហើយ​យើង​កំពុងធ្វើការ ដើម្បី​បញ្ចប់​ជម្លោះ​នេះ​ផងដែរ​»​។​​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ លោក ស៊ូ​លី​វ៉ាន់ បាន​អះអាងថា អ៉ី​រ៉ង់​គ្រោង​នឹង​ប្រគល់​យន្តហោះ​ដ្រូ​ន​រាប់រយ​គ្រឿង ដល់​រុ​ស្ស៉ី រួមទាំង​យន្តហោះ ដែលមាន​សមត្ថភាព​ដឹកជញ្ជូន​អាវុធ​ផងដែរ​។ លើសពីនេះទៅទៀត អ៉ី​រ៉ង់​ក៏មាន​ផែនការ បណ្តុះបណ្តាល​កងកម្លាំង​រុស្ស៊ី ឱ្យ​ចេះ​ប្រើប្រាស់​យន្តហោះ​ដ្រូ​ន​ទាំងនោះ ដោយ​ដំណាក់កាល​ដំបូង​នៃ​ការហ្វឹកហ្វឺន​ចាប់ផ្តើម នៅ​ដើមខែ​កក្កដា​។ ប៉ុន្តែ​លោក​មិនបាន​ផ្តល់​ភស្តុតាង​ណាមួយ សម្រាប់​ការអះអាង​របស់លោក​នោះទេ​។​

​ទោះបីយ៉ាងណា​វិមាន​ក្រឹម​ឡាំង​បានប្រកាស​ឲ្យ​ដឹងថា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន នឹងធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី តេ​ហេ​រ៉ង់ ប្រទេស​អ៊ីរ៉ង់ នៅ​ថ្ងៃទី​១៩​ខែកក្កដា សម្រាប់​កិច្ចប្រជុំ​កំពូល​សន្តិភាព​ស៊ី​រី ជាមួយ​សម​ភាគី​អ៊ីរ៉ង់​លោក Ebrahim Raisi និង​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan​។​នេះ​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់​លោកពូ​ទីន ទៅ​បរទេស ចាប់តាំងពី​រុស្ស៊ី​បើក​ការ​លុកលុយ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃទី ២៤ ខែកុម្ភៈ​ខណៈដំណើរ​ទស្សនកិច្ច​លើកទីមួយ​របស់លោក គឺ​នៅ​ប្រទេស​អតីត​សហភាពសូវៀត តា​ហ្ស៊ី​គី​ស្ថាន កាលពី​ចុងខែ​មិថុនា​។​​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ រុស្ស៊ី តួ​ក​គី និង​អ៊ីរ៉ង់ បាននិងកំពុង​រៀបចំ​កិច្ចពិភាក្សា​ស្តីពី​ស៊ី​រី ជា​ផ្នែក​មួយ​នៃ​អ្វីដែល​គេ​ហៅថា “​ដំណើរការ​សន្តិភាព Astana” ដើម្បី​បញ្ចប់​ជម្លោះ​ជាង ១១ ឆ្នាំ​នៅក្នុង​ប្រទេស​មជ្ឈិមបូព៌ា​។​​វិមាន​ក្រឹម​ឡាំង និយាយថា លោកពូ​ទីន ក៏​នឹង​ជួបពិភាក្សា​ដាច់ដោយឡែក​ជាមួយ​លោក Erdogan នៅ​ទីក្រុង តេ​ហេ​រ៉ង់ ផងដែរ ប៉ុន្តែ​មិន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែ​ម​នោះទេ​។​

​ទាក់​ទិញ​រឿង​អ៊ីរ៉ង​ដែរ​លោក​ប្រធានាធិបតី​អាមេរិក​លោក​ចូ​បៃ​ដិ​ន​បានបង្ហាញ​ចេតនា​ប្រើប្រាស់​កម្លាំងយោធា​ជា​មធ្យោបាយ​ចុងក្រោយ ដើម្បី​រារាំង​អ៊ីរ៉ង់​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ ។​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ពុធ​ទី​១៣​កក្កដា​លោក​ចូ​បៃ​ដឹ​ន​ថា វា​គឺជា “​កំហុស​ដ៏​មហិមា​មួយ​” សម្រាប់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងការ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ ២០១៥ ស្រប​ពេលដែល​អ៊ីរ៉ង់​ខិតជិត​ទទួលបាន​អាវុធ​នុយក្លេអ៊ែរ​ច្រើនជាង​កាលពីមុន​ទៅទៀត ។​​ឆ្លើយ​និង​សំណួរ​ដែល​រំលឹកថា លោក​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ធានាថា អ៊ីរ៉ង់​នឹងមិន​ទទួលបាន​អាវុធ​នុយក្លេអ៊ែរ ដែល​មានន័យថា រដ្ឋបាល​របស់លោក​នឹង​ប្រើប្រាស់​កម្លាំង​ប្រឆាំងនឹង​អ៊ីរ៉ង់​ឬ​យ៉ាងណា​, លោក បៃ​ដិ​ន បាន​ឆ្លើយថា “​មែនហើយ ប្រសិនបើ​រឿង​នោះ​កើតឡើង នេះ​ជា​ជម្រើស​ចុងក្រោយ​របស់​យើង​” ។​លោក បៃ​ដិ​ន បាន​កត់សម្គាល់ថា មនុស្ស​មួយចំនួន​គិតថា សហរដ្ឋអាមេរិក​បាន​ដើរ​ចេញពី​មជ្ឈិមបូព៌ា​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋា​បាល​ចុងក្រោយ​របស់លោក ត្រាំ ហើយ​វា​នឹង​បង្កើត​ភាពខ្វះ​ចន្លោះ​ដែល​ចិន និង​រុស្ស៊ី​នឹង​បំពេញ ប៉ុន្តែ​យើង​មិនអាច​ឲ្យ​រឿង​នោះ​កើតឡើង​បានទេ ។​a israel us1 a israel us2 a israel2 a turky russy