» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5438 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695609 នាក់

បន្ទាប់ពី​លោក បៃ​ដិ​ន អំពាវនាវ​ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់​នៅ ហ្កា​ហ្សា​កាតា​ថា ការចរចា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​

 


​កាតា​៖ បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​រប​ស់​ប្រទេស​កាតា បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ការចរចា​បទ​ឈប់​បាញ់​ដើម្បី​បញ្ចប់​ស្ថានការណ៍​ជម្លោះ​នៅ​តំបន់​ហ្គា​ហ្សា ដែល​កំពុង​ធ្វើឡើង​នៅក្នុង​រដ្ឋធានី​ដូ​ហា បាន​ចូលដល់​ដំណាក់កាល​ចុងក្រោយ​ហើយ ។a byden israel 

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​អ្នកនាំពាក្យ​ក្រសួងការបរទេស​កាតា លោក Mohammed Al Ansari ថា ភាគី​អ្នកចរចា​របស់​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស កំពុង​ត្រៀម​ធើ្វ​សេចក្តីសម្រេចចិត្ត​ចុងក្រោយ​លើ​លក្ខខណ្ឌ​ដែល​បាន​ឯកភាពគ្នា និង​រំពឹង​ឈានទៅ​ប្រកាស​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្គា​ហ្សា​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។

​អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ទៀតថា "​ដំណើរ​ការចរចា​ដែល​កំពុង​ធើ្វ​ឡើង​នៅក្នុង​ប្រទេស​កាតា​នាពេលនេះ គឺជា​ជំនួប​ចរចា​កម្រិត​ខ្ពស់បំផុត​រវាង​អ៊ីស្រាអែល​និង​ហា​ម៉ាស ក្រោម​ការសម្របសម្រួល​របស់​ភាគី​ពាក់ព័ន្ធ​ក្នុង​តំបន់​។ លោក​បាន​បន្តទៀតថា លោក​កំពុង​ទន្ទឹងរង់ចាំ​ព័ត៌មាន​ចុងក្រោយ​នៃ​ដំណើរការ​ពិភាក្សា​ពី​ក្រុម​អ្នកពាក់ព័ន្ធ​នៅក្នុង​កិច្ចប្រជុំ ហើយ​លោក​ជឿថា ការចរចា​នេះ កំពុង​វិវត្តន៍​ទៅមុខ​យ៉ាង​វិជ្ជមាន និង​ជា​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​ធើ្វ​សេចក្តីសម្រេចចិត្ត​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ដរាបណា​នៅ​មិនទាន់មាន​ការប្រកាស​ជា​ផ្លូវការ​ទេ នោះ​អ្វីៗ​នៅតែ​អាចមាន​ការប្រែប្រួល ដូច្នេះ​លោក​មិនអាច​ធើ្វ​ការធានា​អះអាង​ចំពោះ​អ្វីមួយ​ជាក់លាក់​បានឡើយ​។

​លោក Ansari បានឱ្យដឹង​បន្ថែមថា ប្រទេស​កាតា បាន​បញ្ជូន​សេចក្តីព្រាង​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ទៅឱ្យ​អ៊ីស្រាអែល​និង​ក្រុម​ហា​ម៉ាស់ និង​បានបង្ហាញ​ក្តី​សង្ឃឹមថា ភាគី​ទាំងពីរ​នឹង​អាច​ចូលរួម​ក្នុង​ការចរចា​ជា​លើកចុងក្រោយ​ជាមួយនឹង​ឥរិយាបថ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ឈានទៅដល់​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ឱ្យបាន​ឆាប់​តាមតែ​អាចធ្វើ​ទៅបាន សម្រាប់​ការបញ្ចប់​ជម្លោះ និង​បន្ធូរបន្ថយ​ស្ថានភាព​ទុក្ខលំបាក​របស់​ប្រជាជន​នៅ​តំបន់​ហ្គា​ហ្សា​។

​សូមបញ្ជាក់ថា​សេ​វិមាន​បានឱ្យដឹងថា​ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន កាលពី​ថ្ងៃអាទិត្យ ទី​១២ ខែមករា បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​នាយករដ្ឋមន្ត្រី​អ៉ី​ស្រា​អែល លោក បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ (Benjamin Netanyahu) ខណៈ​ក្រុមមន្ត្រី​អាមេរិក​កំពុង​ស្វះស្វែង​ជំរុញឱ្យមាន​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​ដោះលែង​ចំណាប់ខ្មាំង មុននឹង​លោក បៃ​ដិ​ន ត្រូវ​ចប់​អាណត្តិ នៅ​ថ្ងៃទី​២០ ខែមករា​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

​តាម​សេត​វិមាន លោក បៃ​ដិ​ន និង​លោក ណេ​តាន់​យ៉ា​ហ៊ូ បាន​ពិភាក្សា​ពី​កិច្ចប្រឹងប្រែង​ដែល​កំពុង​ធ្វើឡើង ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​បញ្ឈប់​សង្គ្រាម​នៅក្នុង​តំបន់​ហ្កា​ហ្សា និង​ការដោះលែង ចំណាប់ខ្មាំង​នៅ​សេសសល់​។ សេត​វិមាន​បន្ថែមថា លោក បៃ​ដិ​ន បាន​សង្កត់ធ្ងន់​ពី​តម្រូវការ​បន្ទាន់​សម្រាប់​បទ​ឈប់​បាញ់​ក្នុង​តំបន់​ហ្កា​ហ្សា និង​ការដោះលែង​ចំណាប់ខ្មាំង​សេសសល់ ជាមួយ​ការ បង្កើន​លំហូរ​ជំនួយ​មនុស្សធម៌​ចូលទៅក្នុង​តំបន់​ហ្កា​ហ្សា តាមរយៈ​ការបញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅក្រោម​កិច្ចព្រមព្រៀង​មួយ​។

ដោយឡែក លោក ណេ​តាន់​យ៉ា​ហ៊ូ បានធ្វើ​បច្ចុប្បន្នភាព​អំពី ភាព​រីកចម្រើន​នៅក្នុង​កិច្ចចរចា និង​អំពី​សិទ្ធិអំណាច​ដែល​លោក​បាន​ផ្ដល់ឱ្យ​គណៈប្រតិភូ​សន្តិសុខ​ជាន់ខ្ពស់​របស់លោក ដែល​បច្ចុប្បន្ន​កំពុងស្ថិត​នៅក្នុង​ទីក្រុង​ដូ​ហា ប្រទេស​កាតា ក្នុង​គោលបំណង​ជំរុញឱ្យមាន​កិច្ចព្រមព្រៀង​ដោះលែង​ចំណាប់ខ្មាំង​។​​លោក បៃ​ដិ​ន និង​លោក ណេ​តាន់​យ៉ា​ហ៊ូ ក៏បាន​ពិភាក្សាគ្នា​ផងដែរ​ពី​ការប្រែប្រួល​ស្ថានការណ៍​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា បន្ទាប់ពី​មាន​បទ​ឈប់​បាញ់​នៅ​លី​បង់ ការដួលរលំ​នៃ​របប​លោក Assad នៅ​ស៊ី​រី រួមទាំង​ការធ្លាក់ចុះ​ទន់ខ្សោយ​នៃ​អំណាច​របស់​អ៉ី​រ៉ង់​ក្នុង​តំបន់​។​

​គួរ​បញ្ជាក់ថា ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក បៃ​ដិ​ន គឺ​លោក Jake Sullivan បាន​និយាយ​ក្នុង​កម្មវិធី State of the Union របស់​ទូរទស្សន៍ CNN កាលពី​អាទិត្យ​នោះដែរ​ថា​ភាគី​ទាំងឡាយ កំពុង​ខិតជិត​ទៅរក​កិច្ចព្រមព្រៀង​មួយ តែ​នៅមាន​បញ្ហា​មួយចំនួន​ត្រូវ​ដោះស្រាយ​៕a byden gaza a byden gaza1 

​