» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5561 នាក់

ម្សិលមិញ 5304 នាក់

សរុប 14145087 នាក់

លោក Pita Limjaroenrat​បោះពាក្យ​ពី​ការត្រៀមខ្លួន​ក្នុងការ​ដកខ្លួន​ពី​បេក្ខភាព​នាយករដ្ឋមន្ត្រី​

​ប្រទេស​ថៃ​៖ លោក Pita Limjaroenrat ប្រធាន​គណបក្ស​រីកចម្រើន (MFP) បាន​បោះពាក្យ​ថា ប្រសិនបើ MFP ពិតជា​មិនមាន​ឱកាស​បង្កើត​រដ្ឋា​ភិ​បាល​នោះទេ លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​អនុញ្ញាតឱ្យ​គណបក្ស​ទី​ពីរ​ដែលមាន​សំឡេង​ច្រើនជាងគេ​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​(​មិនមែន​គណបក្ស​យោធា​ដូច​ការវាយតម្លៃ​ខ្លះ​នោះទេ​)​។​​មេដឹកនាំ​គណបក្ស​រីកចំរើន (MFP) លោក Pita Limjaroenrat បានប្រកាស​កាលពី​ថ្ងៃទី ១៥ ខែកក្កដា​ថា លោក​នឹង​ដកខ្លួន​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី ប្រសិនបើ​សភា​ទាំងពីរ​មិន​គាំទ្រ​រូបលោក​ក្នុងការ​បោះឆ្នោត​មួយ​សប្តាហ៍​ក្រោយ​(១៩​កក្កដា​)​។​a pita par 

​តាមរយៈ​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម លោក ភី​តា បញ្ជាក់ថា​៖ «​បើ​ដឹង​ច្បាស់​ថា​គណបក្ស​រីកចម្រើន​ពិតជា​គ្មាន​ឱកាស​បង្កើត​រដ្ឋាភិបាល​ទេ ខ្ញុំ​ត្រៀម​ទុក​ឱកាស​ឱ្យ​ថៃ​នៅពេលដែល​គេ​ឱ្យ​បក្ស​បាន​សំឡេង​ច្រើន​ទី​ពីរ​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​»​។​​សូមបញ្ជាក់ថា​នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី ១៤ ខែកក្កដា លោក Pita គឺជា​បេក្ខជន​នាយករដ្ឋមន្ត្រី​តែមួយគត់​ដែល​ត្រូវបានតែងតាំង​។ ប៉ុន្តែ​លោក​បាន​បរាជ័យ​ដោយ​មិនអាច​ទទួលបាន​ការគាំទ្រ​៣៧៦ សំឡេង​ដែល​ត្រូវការ​ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​នោះទេ​។​​យោងតាម​បទ​ប្បញ្ញត្តិ បេក្ខភាព​នាយករដ្ឋមន្ត្រី​មួយរូប​នឹងត្រូវ​ជាប់ឆ្នោត​នៅពេលដែល​គាត់​ឈ្នះ​សំឡេង​ភាគច្រើន​នៃ​សភា​ទាំងពីរ ឬ​យ៉ាងហោចណាស់ ៣៧៦​សំឡេង​។​

​ទោះបីយ៉ាងណា​ប្រធានរដ្ឋសភា​ថៃ​បាន​និយាយថា លោក Pita នៅតែ​អាច​ត្រូវបានតែងតាំង​ពីរ​បី​ដង​ទៀត​។ តាម​គម្រោង​កិច្ចប្រជុំ​បន្ទាប់​ដើម្បី​ជ្រើសរើស​នាយករដ្ឋមន្ត្រី​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ១៩ និង ២០ ខែកក្កដា​។​ប​ណ្ឌឹ​ត​អូ​ឡា​ម​ធិ​ន​បាង​ទៀវ​( Olarn Thinbangtieo )​នៃ​សកល​វិទ្យាល័យ​ប៊ូ​រ៉ា​ផា​( Burapha )​បាន​និយាយថា ភឿ​ថៃ​មាន​ឱកាសល្អ​ក្នុងការ​ក្លាយជា​មេដឹកនាំ​នៃ​ក្រុមចម្រុះ​ថ្មី ប្រសិនបើ MFP និង​មេដឹកនាំ​របស់ខ្លួន​គឺ Pita Limjaroenrat មិនអាច​ឈ្នះឆ្នោត​បាន​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​។​​ក្នុងនាម​ជា​គណបក្ស​ដែលមាន​អាសនៈ​សភា​ច្រើនជាងគេ​ទី​ពីរ​បន្ទាប់ពី MFP គណបក្ស​ភឿ​ថៃ​អាច​បង្ហាញ​អំពី​ភាពត្រឹមត្រូវ​នៃ​ការផ្លាស់ប្តូរ​ដើម្បី​កាន់កាប់ MFP និង​បង្កើត​សម្ព័ន្ធ​ថ្មី​មួយ​រួមជាមួយ​គណបក្ស​ខាងក្រៅ​សំខាន់ៗ​មួយចំនួនទៀត ក្រៅពី​សម្ព័ន្ធ​ដែល​ដឹកនាំ​ដោយ MFP បច្ចុប្បន្ន​។​​លោកអូឡន( Olarn) បាន​និយាយថា ប្រសិនបើ Pita បន្ត​បរាជ័យ​ក្នុង​ការទទួល​បានការ​គាំទ្រ​ច្រើន​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី គណបក្ស​ភឿ​ថៃ ប្រហែលជា​ត្រូវ​សម្រេចចិត្តថា តើ​ត្រូវ​នៅ​ជាមួយ​ក្រុមចម្រុះ​ដែល​ដឹកនាំ​ដោយ MFP ឬ​ប្តូរ​ភាគី​ដើម្បី​បង្កើត​ថ្មី​មួយ​ជាមួយ​ភាគី​នានា​ដូចជា Thai Pride ( Bhumjaithai) ឬ​អំណាច​រដ្ឋ​ប្រជាជន (PPRP)? ៕