» តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5084 នាក់

ម្សិលមិញ 8227 នាក់

សរុប 14131965 នាក់

ប្រទេស​ហ្វី​លី​ពិន​អត់​បិត​ល្បែងស៊ីសង​អន​ឡាញ​តាម​សំណើ​ចិន​ទេ​!


ហ្វីលីពីន៖ លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ​ប្រធានាធិបតី​ហ្វីលីពីន​ឲ្យ​ដឹងថា​៖​លោក​មិនមាន​គំនិត​ក្នុងការ​ហាមឃាត់​ការធ្វើ​ពាណិជ្ជកម្ម​ល្បែង​អនប​ឡាញ តាម ប្រទេស​ចិន​បាន​អំពាវនាវ​នោះដែរ ព្រោះ​ថាបើ​ធ្វើ​បែប​នោះ​មែន វា​នឹង​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ហ្វីលីពីន​។​a game philipin2 

ទីភ្នាក់ងារ​ពត៍​មាន​រ៉ឺ​តែ​( Reuters) ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩​បាន​ឲ្យ​ដឹងថា​៖​លោក ឌូ​តឺ​តេ ដែល​កន្លងមក​បាន​គាំទ្រ​ការបោះ​ជំហាន របស់​និយតករ​គ្រប់គ្រង​អាជីវកម្ម​ល្បែងស៊ីសង កាលពី​ចុងឆ្នាំ​២០១៦ ដើម្បី​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​អាជីវកម្ម​ល្បែង តាម​ប្រព័ន្ធ​អន​ឡាញ​នោះបាន​និយាយថា លោក​នឹងមិន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ឆ្កួត​លីលា (​ការបិទ​ល្បែងស៊ីសង​អន​ឡាញ​) កើតមានឡើង​នោះឡើយ ប្រសិនបើ​វា​បាននិងកំពុង​ផ្តល់​ការងារ​ធ្វើជា​ច្រើន​នៅ​ហ្វីលីពីន​នោះ​។​«​យើង​សម្រេចចិត្ត តម្កល់​ផលប្រយោជន៍​ប្រទេស​រប​ស់​ខ្ញុំ​។ ខ្ញុំ​សម្រេច​ថា យើង​ត្រូវការ​វា (​ល្បែងស៊ីសង​តាម​អ៊ី​ន​ធើ​ណិ​ត​)»​។ លោក ឌូ​តឺ​តេ ក៏បាន​ព្រមាន​ផងដែរ​ថា ប្រតិបត្តិ​ករ​នៃ​ល្បែងស៊ីសង​ទាំងអស់ មិនត្រូវ​ភ្លេច​ក្នុងការ​បង់ពន្ធ​ជូន​រដ្ឋ​នោះឡើយ​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​រកស៊ី​ខាង​បើក​បន​ល្បែងស៊ីសង ឬ​កាស៊ីណូ​ធំៗ​មួយចំនួន​នៅ​ហ្វីលីពីន​ដូចជា POGOs ជាដើម​ត្រូវបាន​គេ​ដឹងថា បានផ្តល់​ការរីកចំរើន​ខ្លាំង​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់ ហើយ​ក៏បាន​ទាក់ទាញ​ភ្ញៀវ​ជាច្រើន​មកពី​ប្រទេស​ចិន​ផងដែរ​។ និយតករ​ហ្វីលីពីន​បានផ្តល់​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន​ល្បែង​អន​ឡាញ​ចំនួន ៦០ មកហើយ ប៉ុន្តែ​កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ ការផ្តល់​អាជ្ញាធរ​ត្រូវ​បិទ ព្រោះ​សមាជិកសភា និង​រដ្ឋមន្ត្រី​ហ្វីលីពីន​មួយចំនួន​បាន​អំពាវនាវ​ឲ្យ​មានការ​គ្រប់គ្រង​លំហូរ​ជនជាតិ​ចិន ឲ្យ​បាន​តឹងរ៉ឹង​ជាង​មុន ឆ្លើយតប​ចំពោះ​ការព្រួយបារម្ភ​របស់​ប្រជាជន នៅក្នុង​តំបន់​អំពី​សន្តិសុខ​។​

 

​កាលពី​ថ្ងៃទី​២១ ខែសីហា​កន្លងមក អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Geng Shuang បាន​និយាយថា ខណៈដែល​ប្រទេស​ចិន កោតសរសើរ​ចំពោះ​វិធានការ​បញ្ឈប់​ការចេញ​អាជ្ញាប័ណ្ណ​ថ្មី​នេះ យើង​សង្ឃឹមថា​ហ្វីលីពីន​បញ្ឈប់ និង​ហាមឃាត់​រាល់​ការលេង​ល្បែងភ្នាល់ តាម​អ៊ី​ន​ធឺ​ណេ​ត​។ បើតាម​លោក Geng Shuang ប្រទេស​ចិន​ចង់អោយ​ប្រទេស​ហ្វីលីពីន​បញ្ឈប់​រាល់​ល្បែង ស៊ីសង​តាម​អ៊ិន​ធឺ​ណេ​ត​ទាំង អស់ ព្រោះ​វា​បណ្តាលឱ្យមាន​ការហូរ​ចេញ​ប្រាក់​ខុសច្បាប់​។​

​ប្រទេស​ចិន​កំពុង​ដាក់​សម្ពាធ​លើ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន ដើម្បី​លុបបំបាត់​ល្បែង ស៊ីសង​តាម​អ៊ី​ន​ធឺ​ណេ​ត ដែល​វា​ក្លាយ​បទល្មើស​មួយ​ទាក់ទង​នឹង​លំហូរ​ចេញ​នូវ​សាច់ប្រាក់​ដោយ​ខុសច្បាប់​។ ការ​ភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ ណេ​ត និង​តាម​ទូរស័ព្ទ​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​មួយចំនួន ដូចជា​ហ្វីលីពីន និង​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

​ក្រុមហ៊ុន​ភ្នាល់​ល្បែង​តាម​អ៊ិន​ធឺ​ណេ​ត​នៅ​ហ្វីលីពីន​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ខ្លួន នឹងមិន​បញ្ឈប់​កាស៊ីណូ​តាម​អ៊ី​ន​ធឺ​ណេ​ត​ដែលមាន ស្រាប់​នោះទេ ប៉ុន្តែ​នឹង​បញ្ឈប់​ការទទួលយក​ពាក្យសុំ​អាជ្ញាប័ណ្ណ​ថ្មី យ៉ាងហោចណាស់​រហូតដល់​ចុងឆ្នាំ ដើម្បី​ពិនិត្យឡើងវិញ​នូវ​ការ ព្រួយបារម្ភ​អំពី​វិស័យ​ដែល​កំពុង​រីកដុះដាល​នេះ​។

​សូម​បញ្ជាក់ដែរថា​៖​កាលពី ខែសីហា​ថា នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​បញ្ជា​ឱ្យ​បញ្ឈប់ ការផ្តល់​អាជ្ញាប័ណ្ណ​ថ្មី​សម្រាប់​ប្រតិបត្តិការ​ល្បែងស៊ីសង​តាម​អ៊ីនធឺណិត (Internet Online) ផងដែរ​។​​យោងតាម​សារាចរ​ណែនាំ របស់​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ចុះ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩ បានធ្វើ​ការណែនាំ​ចំនួន​៣​ចំណុច​ដូចខាងក្រោម​៖

១.​មន្ត្រីនគរបាល​យុត្តិធម៌ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បង្កើន​ការស្រាវជ្រាវ និង​បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាមរយៈ​អី​ន​ធើ​ណេ​ន​អន​ឡាយ ក្នុង​និង​ក្រៅប្រទេស​គ្រប់​ប្រភេទ និង​គ្រប់​រូបភាព ដែល​ធ្វើ​សកម្មភាព​ដោយ​មិនមាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​។​

២.​ចំពោះ​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាមរយៈ​អី​ន​ធើ​ណែ​ត​អន​ឡាយ ក្នុង​និង​ក្រៅប្រទេស ដែលមាន​អាជ្ញាប័ណ្ណ ត្រូវបាន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​រហូត​ផុត​សុពលភាព ដែល​បានកំណត់​ក្នុង​អាជ្ញាប័ណ្ណ​។ បន្ទាប់​ពីនេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិន​បន្ត​សុពលភាព​នៃ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​ប្រភេទ​នេះ​តទៅទៀត​ឡើយ​។​

៣.​រាជរដ្ឋាភិបាល​បញ្ឈប់​ការផ្តល់​គោលការណ៍ និង​អាជ្ញាប័ណ្ណ​អនុញ្ញាត ឲ្យ​ប្រកប​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាមរយៈ​អី​ន​ធើ​ណេ​ត​អន​ឡាយ ទាំង​ក្នុង និង​ក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​លើ​សារាចរ​ណែនាំ​នេះ​តទៅ​។​
​សារា​ចរណ៍​ណែនាំ​នេះ ក៏បាន​បញ្ជាក់​ផងដែរ​ថា សកម្មភាព​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច តាម​អយៈ​អី​ន​ធើ​ណេ​ត ក្នុង និង​ក្រៅប្រទេស​មួយចំនួន បានទទួល​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល និង​មួយចំនួនទៀត​លួចលាក់​ធ្វើ​សកម្មភាព​នៅតាម​ទីតាំង​ផ្សេងៗ​គ្នា​។​

​សារា​ចរណ៍​នេះ បាន​សង្កត់ធ្ងន់ថា ពួកឧក្រិដ្ឋជន​បរទេស​មួយចំនួន បាន​ជ្រក​ក្រោមរូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ ដើម្បី​ធ្វើ​សកម្មភាព​បោកប្រាស់ ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុងសង្គម​។​មានការ​កត់សម្គាល់់ថា​ចាប់តាំងពី​មាន​សាចរ​បិត​ល្បែង​អន​ឡាញ​ដែល​នឹងមាន​ប្រសិទ្ធី​ភាព​នៅ​ដំណាច់ឆ្នាំ​២០១៩​នេះ​នៅ​ខេត្ត​ព្រះសីហនុ​គេ​ឃើញ​មាន​ក្រុម​ជនជាតិ​ចិន​រាប់ពាន់នាក់​បាន​សម្រុក​ចាក​ចេញពី​ស្រុក​ខ្មែរ​ផងដែរ​៕a game philipin3 a game philipin a game philipin1 a game philipine