» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9571 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699742 នាក់

សហភាព​អឺរ៉ុប ដាក់ទណ្ឌកម្ម​ថ្មី លើ​របប​យោធា​ភូមា ព្រមទាំង​បង្កក​ប្រាក់​របស់​មហាសេដ្ឋី និង​មេទ័ព​

​ភូមា​៖ រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូ​ណេ​ស៉ី លោកស្រី រេ​ត​ណូ ម៉ា​ស៊ូ​ឌី (Retno Marsudi) នៅ​ថ្ងៃ​ពុធ​ទី​២២​កុម្ភៈ បាន​និយាយថា ប្រទេស​របស់លោក​ស្រី​វាយតម្លៃ​ខ្ពស់ ចំពោះ​ការគាំទ្រ​របស់​ប្រទេស​ចិន សម្រាប់​ចំណុច​ឯកច្ឆន្ទ​ទាំង​៥​របស់​អាស៊ាន ដែលមាន​គោលដៅ​នាំមក​នូវ​ការបញ្ចប់​អំពើហិង្សា និង​ស្តារឡើងវិញ​នូវ​សន្តិភាព ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ដែល​បច្ចុប្បន្ន​ស្ថិតក្រោម​របប​ដឹកនាំ​យោធា ចាប់​តាំងតែ​ពី​ឆ្នាំ​២០២១​មក​។a burma eu

ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣​បាន​ឲ្យ​ដឹងថា​លោកស្រី​ប្រមុខ​ការទូត​ឥណ្ឌូ​ណេ​ស៉ី បានលើកឡើង​ដូចខាងលើ ក្រោយ​កិច្ច​ជួបពិភាក្សា​នៅ​រដ្ឋធានី​ហ្សា​ការ​តា ជាមួយ​សម​ភាគី​ចិន លោក ឈិន កាង (Qin Gang)​។ លោកស្រី រេ​ត​ណូ បាន​និយាយ​ដូច្នេះ​ថា «​ឥណ្ឌូ​ណេ​ស៉ី​ផ្តល់​ការវាយតម្លៃ​ខ្ពស់ សម្រាប់​ការគាំទ្រ​របស់​ចិន ចំពោះ​ផែនការ​សន្តិភាព​៥​ចំណុច ដែលជា​គោលការណ៍​ចម្បង ដើម្បី​ឱ្យជួយ​អាស៊ានរ​រំដោះ​មី​យ៉ាន់​ម៉ា ឱ្យ​ងើប​ចេញពី​វិបត្តិ​នយោបាយ​របស់ខ្លួន​»​។ មី​យ៉ាន់​ម៉ា​បាន​ជាប់គាំង​ក្នុងការ​កើន​មាន​អំពើហិង្សា ព្រមទាំង​បញ្ហា​អស្ថិរភាព​នយោបាយ ក៏ដូចជា​សេដ្ឋកិច្ច ចាប់តាំងពី​ផ្ទុះ​រដ្ឋប្រហារ​យោធា កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០២១​មក​។​

​គួរ​បញ្ជាក់ថា អាស៊ាន​ដែលមាន​ឥណ្ឌូ​ណេ​ស៉ី ជា​ប្រធាន​ប្តូរ​វេន​ប្រចាំឆ្នាំ​២០២៣​នេះ គឺ​កំពុងតែ​ឃ្នើសចិត្ត​កាន់តែខ្លាំង​ឡើង ដោយសារ​ការមិន​ចូលរួម​សហការ​របស់​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា ក្នុងការ​អនុវត្ត​ផែនការ​សន្តិភាព​របស់​ខ្លួន ដែល​សម្រេចបាន​កាលពី​ខែមេសា ឆ្នាំ​២០២១​។ លោកស្រី រេ​ត​ណូ ក៏បាន​បន្ថែម​ផងដែរ​ថា ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ ឥណ្ឌូ​ណេ​ស៉ី​នឹង​ព្យាយាម​ធ្វើ​ប្រាស្រ័យ​ទាក់ទង​ជាមួយ ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​មី​យ៉ាន់​ម៉ា ក្រោម​គោលដៅ​មួយ នោះ​គឺ​បើកចំហ​នូវ​លទ្ធភាព នៃ​ការបង្កើត​កិច្ចសន្ទនា​ជាតិ​មួយ ដែលមាន​លក្ខណៈ​បរិ​យាប​ន្ន​។​

​សម្រាប់​សហភាព​អឺរ៉ុប បានដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​ហាមឃាត់​ការធ្វើដំណើរ​លើ​បុគ្គល និង​អង្គភាព​ចំនួន​១៦ នៅក្នុង​ប្រទេស​ភូមា ដែល​គ្រប់គ្រង​ដោយ​យោធា រួមទាំង​រដ្ឋមន្ត្រី​ថាមពល អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល និង​មន្ត្រីជាន់ខ្ពស់ ពីបទ​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​​នៅក្នុង​បញ្ជី​ទណ្ឌកម្ម​ថ្មី​នេះ រួមមាន​ឈ្មោះ​អ្នកនយោបាយ និង​អ្នកគ្រប់គ្រង​មុខ​ជំនួញ នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន ដែល​ត្រូវបាន​គេ​និយាយថា មាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ប្រហារជីវិត​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ កាលពី​ខែកក្កដា ឆ្នាំ​២០២២ និង​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការសម្លាប់​រង្គាល ក្នុងប្រទេស​ភូមា​។​​សហភាព​អឺរ៉ុប បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​ចន្ទ​ទី​២០​កុម្ភៈ​ថា «​អ្នកទទួលខុសត្រូវ​ចំ​ពោះ​រដ្ឋប្រហារ ក៏ដូចជា​អ្នកប្រព្រឹត្ត​អំពើ​ហឹ​ង្សា និង​រំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ត្រូវតែ​ទទួលខុសត្រូវ​»​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល​នេះដែរ សហភាព​អឺរ៉ុប បាន​ថ្កោលទោស​ការរំលោភ​សិទ្ធិ រួមទាំង​អំពើហិង្សា​ផ្លូវភេទ ការ​ធ្វើទុក្ខបុកម្នេញ​លើ​បុគ្គលិក​សង្គម​ស៊ីវិល សកម្មជន​សិទ្ធិមនុស្ស អ្នកកាសែត និង​ជន​ស៊ីវិល រួមទាំង​ការ​វាយឆ្មក់​តាមផ្លូវ​អាកាស​លើ​សាលារៀន និង​មន្ទីរពេទ្យ ចាប់តាំងពី​ក្រុម​យោធា​បាន​ឡើងកាន់​កាប់​អំណាច តាមរយៈ​រដ្ឋប្រហារ កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២២​។​​ការដាក់ទណ្ឌកម្ម​ថ្មី​ពី​សហភាព​អឺរ៉ុប រួមមាន​រដ្ឋមន្ត្រី​ថាមពល​ភូមា លោក មូ មិន​អ៊ូ (Myo Myint Oo) អគ្គសេនាធិការ​កងក​ម្លាំ​ង​ប្រដាប់អាវុធ លោក​ឧ​ត្ត​ម​សេនីយ៍ មួង មួង​អៃ (Maung Maung Aye) មេ​ទ័ពជើងទឹក លោក​ឧ​ត្ត​មនា​វី​ឯក មូ អួ​ង (Moe Aung) និង​ប្រធាន​ក្រុមហ៊ុន​ចំនួន​បី ដែលជា​អ្នកផ្គត់ផ្គង់​អាវុធ​ដល់​របប​យោធា​ភូមា​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ​ទោ កូ កូ​មួង (Ko Ko Maung) ដែលជា​មេបញ្ជាការ​យោធា​សម្រាប់​គ្រប់គ្រង​រដ្ឋ កា​ចិន ក៏ត្រូវ​បាន​សហភាព​អឺរ៉ុប ដាក់ឈ្មោះ​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ចំពោះ​ការវាយប្រហារ​តាម​អាកាស ការសម្លាប់​រង្គាល ការ​វាយឆ្មក់ ការដុត​បំផ្លាញ និង​ការប្រើប្រាស់​មនុស្ស​ជា​ខែល សម្រាប់​ការពារ​យោធា​នៅក្នុង​រដ្ឋ កា​ចិន​»​។​ចំណែក​លោក វរសេនីយ៍ទោ មូ មីន (Myo Myint) ដែល​ពីមុន​បម្រើការ​ជា​ចៅក្រម​តុលាការយោធា​ភូមា ត្រូវបាន​ចោទប្រកាន់ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការកាត់ទោស​ប្រហារជីវិត និង​ការប្រហារជីវិត​សកម្មជន​ប្រជាធិបតេយ្យ នៅក្នុង​ខែកក្កដា ឆ្នាំ​២០២២​។​
​សេចក្តីថ្លែងការណ៍ បាន​បញ្ជាក់ថា «​ក្នុងអំឡុងពេល​កាន់តំណែង​ជា​ចៅក្រម​តុលាការយោធា សមាជិក​បក្សប្រឆាំង​ជាច្រើន​នាក់ ត្រូវបាន​កាត់ទោស​ប្រហារជីវិត និង​ជាប់ពន្ធនាគារ​។ ដូច្នេះ បុគ្គល​នេះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពី​រដ្ឋប្រហារ ឆ្នាំ​២០២១»​។​​រដ្ឋាភិបាល​រួបរួម​ជាតិ​ភូមា ដែល​ស្ថិតនៅ​ក្រៅប្រទេស បាន​ស្វាគមន៍​ចំពោះ​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប ចំពោះ​ទណ្ឌកម្ម​ថ្មី​នេះ​។​

​លោកស្រី អាន​ណា រ៉ូ​ប៊ើ​ត (Anna Roberts) នាយក​ប្រតិបត្តិ យុទ្ធនាការ​ដើម្បី​ភូមា​ពី​ចក្រភព​អង់គ្លេស (Burma Campaign UK) បាន​និយាយថា «​ទណ្ឌកម្ម​ថ្មី​របស់​សហភាព​អឺរ៉ុប​ទាំងនេះ គឺ​ចំ​គោលដៅ​ល្អ​ណាស់ សំដៅ​ការវាយប្រហារ​តាម​អាកាស និង​ការផ្គត់ផ្គង់​អាវុធ និង​ឧបករណ៍ ព្រមទាំង​គោលដៅ​បុគ្គល​ដែល​ទទួលខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ សហភាព​អឺរ៉ុប​មាន​វិធីសាស្ត្រ​ត្រឹមត្រូវ ប៉ុន្តែ​កំពុង​ដើរ​យឺត​ពេក ក្នុងការ​អនុវត្ត​ទណ្ឌកម្ម​ទាំងនេះ​»​។​មន្ត្រី​ភូមា និង​មហាសេដ្ឋី​ភូមា ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប រួមមាន​បុគ្គល​ចំនួន ៩៣​នាក់ និង​ស្ថាប័នរដ្ឋ​ចំនួន​១៨ ត្រូវ​ប្រឈម​នឹង​ការ​បង្កក​ទ្រព្យសម្បត្តិ ហាមឃាត់​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប ហើយ​ពលរដ្ឋ និង​អង្គភាព​ទាំងអស់​របស់​សហភាព​អឺរ៉ុប ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​រក​ថវិកា​សម្រាប់​បុគ្គល ដែលមាន​ឈ្មោះ​ទណ្ឌកម្ម រួមទាំង​អង្គភាព​រដ្ឋ​។​​ការបន្ថែម​ឈ្មោះ​ចុងក្រោយ​បំផុត​ទៅក្នុង​បញ្ជី​ទណ្ឌកម្ម គឺជា​ការដាក់ទណ្ឌកម្ម​ជុំ​ទី​ប្រាំមួយ របស់​សហភាព ដែល​បានដាក់​លើ​ភូមា ចាប់តាំងពី​ក្រុម​យោធា​បាន​ដណ្តើម​អំណាច ដោយ​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​តាមបែប​ប្រជាធិបតេយ្យ របស់លោក​ស្រី អួ​ង​សាន ស៊ូ​ជី (Aung San Suu Kyi) កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០២១៕a burma eu a burma eu1 
​