» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10653 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700824 នាក់

ប្រទេស​ថៃ កំពុង​ពិចារណា​គិត​ពន្ធ ០% លើ​ទំនិញ​នាំចូល​បន្ថែមទៀត​ពី​សហរដ្ឋ​អាម៉េរិក​

 


​ប្រទេស​ថៃ​៖ លោក ភិ​ឆៃ ឈុន​ហា​វ៉ា​ជី​រ៉ា (Pichai Chunhavajira) រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ថៃ នៅ​ថ្ងៃ​ចន្ទ (​ទី​១៤ ខែកក្កដា​) បាន​និយាយថា ប្រទេស​ថៃ កំពុង​ពិចារណា​គិត​ពន្ធ ០% លើ​ទំនិញ​បន្ថែមទៀត​ដែល​នាំចូល​ពី​សហរដ្ឋ​អាម៉េរិក​។ គោលដៅ​នេះ គឺ​ដើម្បី​កែលម្អ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​អាច​ជៀសវាង​ការកំណត់​ពន្ធគយ​បដិការ​ខ្ពស់​របស់​សហរដ្ឋ​អាម៉េរិក ដែល​នឹងដាក់​លើ​ការនាំចេញ​របស់​ថៃឡង់​ដ៍ ។a thai tax us 

​ថ្លែងប្រាប់​ទៅកាន់​សិក្ខាសាលា​ធុរកិច្ច លោក ភិ​ឆៃ ឈុន​ហា​វ៉ា​ជី​រ៉ា (Pichai Chunhavajira) បាន​រៀបរាប់ថា រដ្ឋាភិបាល​ថៃ ក៏​កំពុងតែ​រៀបចំ​ប្រាក់កម្ចី​ទន់​សម្រាប់​អាជីវកម្ម​ចំនួន ២០០ ពាន់​លាន​បាត (៦.១ ពាន់​លាន​ដុល្លារ​) ដើម្បី​បន្ធូរបន្ថយ​ផលប៉ះពាល់​នៃ​ពន្ធគយ​បដិការ ។

​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​ថៃ​បើ យោងតាម​ការព្យាករណ៍​របស់​សកល​វិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ ហៅ​កាត់​ថា UTCC កាលពីពេល​ថ្មីៗ​នេះ បានឱ្យដឹងថា នៅ​ឆ្នាំនេះ ប្រទេស​ថៃ អាច​នឹង​បាត់បង់​ប្រាក់ចំណូល​ដែល​បានមកពី​ការនាំចេញ​រហូតដល់​ទៅ ២០០ ពាន់​លាន​បាត (​ឬ​ប្រហែល ៦.១៤​ពាន់​លាន​ដុល្លារ​អាម៉េរិក​) ប្រសិនបើ​ពន្ធគយ​បដិការ​ចន្លោះ​ពី ២៥% ទៅ ៣៦% របស់​សហរដ្ឋ​អាម៉េរិក លើ​ទំនិញ​របស់​ថៃ លេចចេញ​ជា​រូបរាង​ពេញលេញ ។

​គួររម្លឹកថា ប្រទេស​ថៃ កំពុងតែ​ប្រឈមមុខ​នឹង​ពន្ធគយ​បដិការ​ចំនួន ៣៦% ដែល​កំណត់ដោយ​រដ្ឋធានី​វ៉ាស៊ីនតោន ប្រសិនបើ​ភាគី​ថៃ មិនអាច​ឈានដល់​កិច្ចព្រមព្រៀង​ដោយ​ជោគជ័យ​ជាមួយ​សហរដ្ឋ​អាម៉េរិក នៅមុន​ថ្ងៃទី​១ ខែសីហា ឆ្នាំ ២០២៥ ។​
​សូមបញ្ជាក់ថា​កន្លងមក​ថ្មីៗ​នេះ​មន្ត្រី​មួយរូប​នៃ​ក្រសួង​ឧស្សាហកម្ម​ថៃ​បាន​និយាយ ថា ប្រទេស​ថៃ​មានបំណង​កាត់បន្ថយ​អតិរេក​ពាណិជ្ជកម្ម​របស់ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក​មក​ត្រឹម ២០​ពាន់​លាន​ដុល្លារ​តាមរយៈ​ការនាំ​ចូល​ផលិតផល​សហរដ្ឋអាមេរិក​បន្ថែមទៀត​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​។​​សហរដ្ឋអាមេរិក​គឺជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់​ប្រទេស​ថៃ​កាលពី​ឆ្នាំមុន ដែលមាន​ចំនួន ១៨,៣​ភាគរយ​នៃ​ការនាំចេញ​សរុប ឬ​ស្មើនឹង​ចំនួន ៥៤,៩៦​ពាន់​លាន​ដុល្លារ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​ថា បើ​យោងតាម​លោក Passakorn Chairat ប្រធានការិយាល័យ​សេដ្ឋកិច្ច​ឧស្សាហកម្ម​នៃ​ក្រសួង​ឧស្សាហកម្ម ថៃ​មិនបាន​កំណត់ពេល​វេលា​ស​ម្រា​ប់​ការកាត់បន្ថយ​អតិរេក​នេះ​ទេ ប៉ុន្តែ​លោក​បាន​ថ្លែង​ក្នុង​សន្និសីទ​ខ្លី​មួយ​ថា រដ្ឋាភិបាល​ថៃ​នឹង​បង្កើន​ការនាំ​ចូល​ផលិតផល​កសិកម្ម ដូចជា​ពោត សណ្តែកសៀង និង​អេ​ទី​ឡែ​ន ដែល​អាច​ប៉ះពាល់​ដល់​ផលិតផល​ក្នុងស្រុក​។​​ក្រសួងពាណិជ្ជកម្ម​ថៃ​បានឱ្យដឹងថា ប្រទេស​ថៃ​មាន​អតិរេក​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​ចំនួន ៣៥,៤​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ខណៈដែល​ទីក្រុង​វ៉ាស៊ីនតោន​បានកំណត់​តួលេខ​ឱនភាព​របស់ខ្លួន​ជាមួយ​ប្រទេស​ថៃ​ថា​មាន​ចំនួន ៤៥,៦​ពាន់​លាន​ដុល្លារ​។​​ប្រភព​៖ Reutersa thai tax us1
​