» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10862 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701033 នាក់

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ប្រកាស​លុប​អត្ថប្រយោជន៍​តំណាងរាស្ត្រ​តាម​ការទាមទារ​របស់​បាតុករ​!


​ប្រទេស​ឥ​ណ្ដូ​ណេ​ស៊ី​៖ ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ប្រា​បូ​វ៉ូ ស៊ូ​ប៊ី​យ៉ង់​តូ នៅ​ថ្ងៃអាទិត្យ​បានប្រកាសថា គណបក្សនយោបាយ​នានា​បាន​យល់ព្រម​លុបចោល​អត្ថប្រយោជន៍ និង​ឯកសិទ្ធិ​មួយចំនួន​សម្រាប់​សមាជិក​សភា ដែលជា​សម្បទាន​ដ៏​ធំ​មួយ​ចំពោះ​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដែល​បាន​ផ្តាច់ជីវិត​មនុស្ស ៥​នាក់​។ ទីភ្នាក់ងារសារព័ត៌មាន Reuters​បាន​ឲ្យ​ដឹងថា​លោក ប្រា​បូ​វ៉ូ បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា «​មេដឹកនាំ​ក្នុង​សភា​បាន​បញ្ជាក់ថា ពួកគេ​នឹង​លុបចោល​គោលនយោបាយ​សភា​មួយចំនួន រួមទាំង​ទំហំ​នៃ​ប្រាក់ឧបត្ថម្ភ​សម្រាប់​សមាជិកសភា និង​ការផ្អាក​ដំណើរ​ទស្សន​កិច្ចការងា​រ​នៅក្រៅ​ប្រទេស​»​។​a indo demonst 

​លោក ប្រា​បូ​វ៉ូ ដែល​អមដំណើរ​ដោយ​មេដឹកនាំ​គណបក្សនយោបាយ​ជាច្រើនរូប បានបញ្ជាក់​ផងដែរ​ថា លោក​បាន​បញ្ជា​ឲ្យ​យោធា និង​ប៉ូលិស ចាត់វិធានការ​តឹងរ៉ឹង​បំផុត​ប្រឆាំងនឹង​អ្នកបង្ក​ភាពចលាចល និង​អ្នក​លួច​ប្លន់ ដោយបាន​ព្រមាន​ថា សកម្មភាព​មួយចំនួន​មាន​លក្ខណៈ​ជា «​ភេរវកម្ម​» និង «​អំពើ​ក្បត់ជាតិ​»​។​​សូមបញ្ជាក់ថា​បាតុកម្ម​បាន​ផ្ទុះឡើង​ពាក់ព័ន្ធ​នឹង​ប្រាក់ឧបត្ថម្ភ ប្រាក់បៀវត្ស​បន្ថែម​ដ៏​ច្រើន និង​អត្ថប្រយោជន៍​ផ្ទះសម្បែង​សម្រាប់​សមាជិកសភា ខណៈ​ពលរដ្ឋ​មួយចំនួន​ស្ថិតនៅក្នុង​ស្ថានភាព​លំបាក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។ ដំបូង​ឡើយ ការតវ៉ា​ធ្វើឡើង​ដោយ​សន្តិវិធី ប៉ុន្តែ​ភាពចលាចល​នេះ បាន​កើតឡើង​បន្ទាប់ពី​មានការ​បង្ក្រាប​របស់​ស​ម​ត្ថ​កិច្ច ដោយបាន​ឆក់យក​អាយុជីវិត​អ្នក​ដឹក​ម្ហូបអាហារ​ម្នាក់​នៅតាម​ដងផ្លូវ អំឡុង​ការតវ៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ។​

​ភាពចលាចល​ខាងលើ បាន​បណ្ដាលឱ្យ​មនុស្ស​យ៉ាងហោចណាស់ ៥​នាក់​ស្លាប់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ រហូត​នាំឱ្យ​អ្នកចូលរួម​តវ៉ា​កាន់តែ​មានការ​ខឹងសម្បា​រ និង​បង្ក​ជា​អំពើហិង្សា​ផ្សេងៗ ដោយមាន​ទាំង​ការ​លួច​គាស់​ផ្ទះ​មន្ត្រី ដុត​អគារ​សភា និង​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​ជាដើម ។​​នៅក្នុង​សុន្ទរកថា​ថ្នាក់ជាតិ​នៅ​ថ្ងៃអាទិត្យ (​ទី​៣១ ខែសីហា​) លោក​ប្រា​បូ​វ៉ូ (Prabowo) មានប្រសាសន៍ថា «​សេរីភាព​នៃ​ការបញ្ចេញមតិ ត្រូវតែមាន​ការគោរព ហើយ​លោក​បានទទួល​ស្គាល់​ទំហំ​នៃ​ការខឹង​សម្បារ​ជា​សាធារណៈ ដោយ​សន្យា​ស្ដាប់​តាម​ការទាមទារ​របស់​ពលរដ្ឋ​ដើម្បី​រក្សា​ច្បាប់​និង​សណ្ដាប់ធ្នាប់ ប៉ុន្តែ​អំពើ​ហឹ​ង្សា សកម្មភាព​លួច​ប្លន់ និង​ការបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ នឹងមិន​ទទួលបាន​ការអត់ឱន​ឡើ​យ‍​» ។​

​បន្ថែម​ពីនេះ លោក​បញ្ជាក់ថា មេដឹកនាំ​គណបក្ស​បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​រួចហើយ ដើម្បី​ប្រឆាំងនឹង​សមាជិកសភា ដោយ​ការដាក់ទណ្ឌកម្ម​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ចន្ទ (​ទី​១ ខែកញ្ញា​)​។ លោក​មានប្រសាសន៍​ដែរ​ថា គោលនយោបាយ​មួយចំនួន​នឹងត្រូវ​បញ្ចប់ រួមទាំង​ទំហំ​ប្រាក់ឧបត្ថម្ភ​សម្រាប់​សមាជិកសភា​, ផ្អាក​ការបំពេញ​ទស្សនកិច្ច​ការងារ​នៅក្រៅ​ប្រទេស ព្រម​ជាមួយនឹង​ការដកហូត​អាសនៈ​របស់​សមាជិកសភា​ផងដែរ​។ លោក​បាន​សង្កត់ធ្ងន់ថា មន្ត្រី​ត្រូវតែ​ឈរ​នៅ​ខាង​ផលប្រយោជន៍​ប្រជាជន ។​

​ក្នុងពេល​ដំណាលគ្នា លោក​ប្រធានាធិបតី បាន​ជំរុញឱ្យមាន​ការសន្ទនា និង​ធានាថា​សំឡេង​របស់​ប្រជាពលរដ្ឋ​នឹងមាន​ការដឹងលឺ​។ លោក​បាន​ណែនាំ​សភា​ឱ្យ​អញ្ជើញ​និស្សិត អ្នកដឹកនាំ​សហគមន៍ និង​ក្រុម​សង្គម​ស៊ីវិល មក​ចែករំលែក​បំណងប្រាថ្នារ​បស់​ពួកគេ​ដោយផ្ទាល់​។ លោក​ក៏បាន​ជំរុញឱ្យមាន​ភាពស្ងប់ស្ងាត់ និង​បាន​អំពាវនាវ​ឱ្យ​ប្រជាជន​ឥណ្ឌូណេស៊ី ជឿជាក់​លើ​រដ្ឋាភិបាល ដោយមាន​ប្រសាសន៍ថា គណបក្សនយោបាយ​ទាំងអស់​ត្រូវ​រួបរួមគ្នា​ការពារ​ប្រជាជន ជាពិសេស​ជន​ងាយ​រងគ្រោះ​បំផុត ។​​គួរ​បញ្ជាក់ថា បាតុកម្ម​នេះ​បាន​បង្ក​ឲ្យ​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ផ្អាក​ដំណើរ​ទ្សនៈកិច្ច​នៅ​ប្រទេស​ចិន​ដើម្បី​ចូលរួម​ទិវា​ប​ណ្យ​ខួប​យោធា​ចិន​និង​សន្និសីទ​កំពូល​នៃ​សហ​ប្រតិ​ប​ត្ត​ការ​បូក សៀង​ហៃ​នៅ​ប្រទេស​ចិន​។​a indo demonst1 a indo demonst2 
​