» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10375 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700546 នាក់

ស្រវឹង​មុខខ្លាញ់​ពេញ​បាញ់​ក្នុង​ខារ៉ាអូខេ ប៊ី ហ្គោល​តាខ្មៅ​រួច​មុខសេះ


​កណ្ដាល​៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៩ ខ្មាន់កាំភ្លើង​ដែល​បាញ់​ចំនួន​បួន​គ្រាប់​នៅក្នុង​ខារ៉ាអូខេ ប៊ី ហ្គោល បង្ករ​ការភ្ញាក់ផ្អើល​ពេញ​ក្រុង​តាខ្មៅ​ទាំង​កណ្តាល​យប់នោះ​" បាន​ចូលមក​សារភាព​ហើយ​នៅ​កងរាជអាវុធហត្ថ​ក្រុង​តាខ្មៅ​។​នេះ​បើតាម​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បាន​ប្រាប់​ឲ្យ​ដឹង​។​a kara shoot6 

​សូមបញ្ជាក់ថា​កាលពី វេលា​ម៉ោង​២០​និង​៣០​នាទី​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង​ខារ៉ាអូខេ B-Gold ភូមិ​ព្រែ​ករាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​មាន​ករណី​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ទាំង​កណ្តាលយប់​និង​ធ្វើអោយ​នារីៗ​ដែល​បំរើ​ការងារ​នៅក្នុង​ខារ៉ាអូខេ ប៊ី ហ្គោល រត់គេច​ទាំង​ព្រលឹងចុងសក់​។ ឯ​អ្នកបើករថយន្ត​កុងតឺន័រ​ម្នាក់​ភ័យ​លួស​ព្រលឹង​ដោយសារ​គ្រាប់កាំភ្លើង​ហោះ​ផ្លោង​ទៅ​ចំ​កញ្ចក់​រថយន្ត​ពេល​កំពុងធ្វើដំណើរ​នៅមុខ​ទីតាំង​នោះ​។​

​បុរស​ដៃជើង​ខ្លាំង​បាញ់​ហើយ​រត់គេច មានឈ្មោះ​សាន សុច ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ យោធា មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​លិច សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​​តែ​បាន​បន្សល់ទុក​មាន​ស្រោម​កាំ​ភ្លើងពណ៌​ខ្មៅ​ចំនួន​០១ សោរ ម៉ូតូ​១​ចង្កោម​(​កូនសោរ​ម៉ូតូ​១​កូនសោរ​រថយន្ត​១ តេ​ឡេ​រថយន្ត​១) គ្រាប់​កាំភ្លើងខ្លី ម៉ា​កឡុក​ចំនួន​០៤ បាញ់​ផ្ទុះ អស់​៣​គ្រាប់​(​លេខ​A-USA 9MM-LUGER) ។​

ជនសង្ស័យ​ជា​ខ្លា​ហែក​នោះបាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា C125 ពណ៌​ខ្មៅ សេរី​២០១៩ ចូល​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ នៅ​ហាង​B Gold បន្ទប់​លេខ​888 ជាមួយ​មិត្ត​ភក្ត្រ ប្រុស​០២​នាក់​ទៀត មិន​ស្គាល់ឈ្មោះ​។ រួចមក​ក៏បាន​ឈ្លោះប្រកែក​គ្នា ហើយ​គេ​ឃើញ​ជនសង្ស័យ​ដើរ​ចេញមកក្រៅ​ហាង​ចាក់​កែបម៉ូតូ​
​យក​កាំភ្លើងខ្លី​ម៉ា​កឡុក​ពណ៌​ខ្មៅ យក​ដើរ​ចូលទៅ​បាញ់​ក្នុង​ហាង​បាញ់​ចំនួន​០៤​គ្រាប់ ហើយ​ផ្ទុះ​០៣​គ្រាប់ ហើយ​ស្រែកថា អញ​ឈ្មោះ អា​សុច អាណា​ខ្លាំង​ចេញមក​អញ បាញ់​ឲ្យ​ងាប់​?!​។

បាញ់​ហើយក៏​ជិះ​ម៉ូតូ​តាមផ្លូវ​១១៥​ទៅ​ទិស​ខាងលិច​រួច​បាញ់​ឡើងលើ​០១​គ្រាប់​ទៀត តែ​មិន​បណ្តាលអោយមាន​អ្នករបួស​ហើយ​គេចខ្លួន​បាត់ទៅ​។​អា​ឡូ​វ​រត់​ចូលមក​សារភាព​ខ្លួនឯង​។​ចឹ​ង​បានល្អ​អានាង​!៕a kara shoot a kara shoot1 a kara shoot2 a kara shoot3 a kara shoot4 a kara shoot5 

​