» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1658 នាក់

ម្សិលមិញ 10159 នាក់

សរុប 20300578 នាក់

ឆេះ​ទីតាំង​ខារ៉ាអូខេ​មួយកន្លែង​ពន្លត់​១​យប់​១​ថ្ងៃ​មិន​រលត់​

​ភ្នំពេញ​៖​អគារ SKY CITY អូ​តែ​ល និង​ស្ប៉ា ដែល​កំពុង​សាងសង់​ត្រូវ​ភ្លើង​ឆេះ​១​យប់​១​ថ្ងៃ​ហើយ​នៅតែ​មិន​រលត់ និង​បង្ក​ការភ្ញាក់ផ្អើល​ដោយសារ​ភ្លើង​ឆេះ​កាលពី​ថ្ងៃទី​២០ ខែធ្នូ រហូតមកដល់​ថ្ងៃទី​២១ ខែធ្នូ នេះ សមត្ថកិច្ច​នៅតែ​មិនទាន់​អាច​ពន្លត់​បាន​មិនដឹងថា​តើ​មកពី​ខ្លះ​សម្ភារៈ​ឬក៏​ភ្លើង​វា​ខ្លាំងពេក ។ អគារ​ខារ៉ាអូខេ​នេះ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​រដ្ឋសភា ក្នុង​សង្កាត់​ទន្លេ​សាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​a fire ok 

​ប្រភពព័ត៌មាន ពី​បុគ្គលិក​នៅ​ខាងក្នុង​អគារ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឮ​សំឡេង​ផ្ទុះ រួច​ក៏​កើតជា​ផ្សែងហុយ​ខ្លាំង​ជះ​ពេញ​ក្នុង​អគារ ។ មួយសន្ទុះ​ក្រោយមក​កើតជា​អណ្តាតភ្លើង​រួម​នឹង​ផ្សែងខ្មៅ​ហុយ​ឡើង​ខ្មួលខ្មាញ់ ហើយ​បុគ្គលិក​ទាំងអស់​បាន​រត់​ចេញពី​អគារ​ខាងលើ រួច​ធ្វើការ​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរាគមន៍ ។​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជា​អ្នកដឹកនាំ​ចុះ​ពន្លត់​ផ្ទាល់ បាន​ប្រាប់​ឲ្យ​កាសែត​ដឹងថា ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​អគារ​ខាងលើ គិត​ចាប់ពី​ថ្ងៃទី​២០ ខែធ្នូ មកដល់​ថ្ងៃទី​២១ ធ្នូ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ជាង​២០០​គ្រឿង​មកហើយ ។

​លោក​បាន​បន្ត​បន្ថែមទៀតថា មកទល់​និង​ពេលនេះ​ប្រហែល​២៧​ម៉ោង​មកហើយ​ដែល​អគ្គិភ័យ​នៅ​មិនទាន់​រលត់​នៅឡើយ ។ ចំពោះ​ប្រភព​នៃ​ការឆេះ​សមត្ថកិច្ច​បាន​រកឃើញ​ហើយ ប៉ុន្តែ​មិនអាច​ចូលទៅ​បាញ់​ពន្លត់​បាន​ដោយសារតែ​បន្ទប់​ដែល​ឆេះ​នោះ គឺ​នៅលើ​ខ្យល់ ហើយ​ច្រក​ចូលទៅ​បាញ់​ទឹក​ពន្លត់ភ្លើង​នោះ​មាន​ផ្សែងហុយ​ខ្លាំង រួម​នឹង​ក្តៅ​ថែម​ទៀតផង ទើប​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុង​ការបាញ់ទឹក​ពន្លត់​ភ្លើង ៕a fire ok1 a fire ok2