
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2494 នាក់
ម្សិលមិញ 8930 នាក់
សរុប 19699748 នាក់
ខេត្តតាកែវ៖ មានរឿងហួសចិត្តមួយនៅស្រុកសំរោងខេត្តតាកែវគឺម បុរសម្នាក់បានទៅលេងផ្ទះឪពុកក្មេកនៅឯខេត្តតាកែវ ខណៈដេកលង់លក់មួយស្របក់ភ្ញាក់ឡើង ស្រាប់តែឃើញរថយន្តរបស់ខ្លួនត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ រូបគេក៏ស្ទុះទាញទុយោបាញ់ទឹកពន្លត់ជាមួយឪពុកនិងម្តាយក្មេកតែរថយន្តត្រុេះរងការខូចខាតធ្ងន់ធ្ងរ។ ករណីយ៍នេះជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល តែត្រូវសមត្ថកិច្ចទុករឿងចោលមិនចាត់ការទាល់តែកាសែតផ្សាយបានភ្ញាក់ផ្អើល។
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ជនរងគ្រោះឈ្មោះ លូ ចៅហេង បានអោយដឹងថា ហេតុការណ៍ឆេះឡានគាត់នេះ បានកើតឡើងកាលពីថ្ងៃទី១៤ មិថុនា ២០២៤ចំណុចមុខផ្ទះឪពុកក្មេងភូមិលំចង់ ឃុំមកលំចង់ ស្រុកសំរោង ខេត្តតាកែវ។ឈ្មោះ លូ ចៅហេង បានអោយដឹងថា ដំណើររឿងនៅមុនពេលកើតហេតុ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤រូបលោកបានដំណើរពីភ្នំពេញដើម្បីមកលេងផ្ទះឪពុកម្តាយក្មេងនៅចំណុចកើតហេតុខាងលើ ខណៈមកដល់ក៏ចតរថយន្តនៅក្នុងរបងមុខផ្ទះរួចក៏ទៅហូបបាយនៅផ្ទះលោកតានៅជិតនោះដែរ។
ខណៈដល់ម៉ោងប្រមាណជា១០យប់ រូបលោកក៏បានត្រឡប់មកវិញរួចក៏ចូលសម្រាកក្នុងបន្ទប់លុះលង់លក់ដល់ម៉ោងជាង១យប់ឆ្លងអធ្រាត្រឈានចូលថ្ងៃទី១៥ មិថុនា ២០២៤ ក៏លឺសម្លេងឪពុក និងម្តាយក្មេកស្រែកឆោឡោថាភ្លើងឆេះហើយៗ។ពេលនោះជនរងគ្រោះក៏បានស្ទុះចេញពីក្នុងបន្ទប់រត់មកជួយពន្លត់ជាមួយឪពុកម្តាយក្មេករត់លត់ទាំងស្រុងខណៈរងការខូចខាតមួយកំណាត់ទាំងស្រុង។
ជនរងគ្រោះបានបន្តថា លុះព្រឹកឡើងរូបលោកស្មានតែរថយន្តរបស់ខ្លួនរងការឆេះដោយឆ្លងចរន្តបានហៅរថយន្តស្ទូចមកដឹកយកទៅជួសជុលនៅរាជធានីភ្នំ តែពេលនោះជាងជំនាញវៀតណាមនិងខ្មែរជាច្រើនបានពិនិត្យឃើញថា រថយន្តមិនឆេះដោយការឆ្លងចរន្តនោះឡើយ គឺត្រូវគេលួចដុត។
លឺដូច្នោះ បុរសជាជនរងក៏បានប្រញាប់ប្រញាល់មកដាក់ពាក្យបណ្តឹងសុំកិច្ចអន្តរាគមន៍ពីនគរបាលឃុំលំចង់ ព្រោះភ័យខ្លាចមានជនអគតិប៉ងអាក្រក់លើគ្រួសារខ្លួនបន្តទៀត។មន្ត្រីនគរបាលបានទទួលពាក្យបណ្តឹងរូបលោក ប៉ុន្តែក្រោយពេលទទួលពាក្យប្តឹងរួចសមត្ថកិច្ចពុំមានចំណាត់ការអ្វីឡើយគឺទុករឿងចោលដោយមិនចាត់ការ។ជនរងគ្រោះដដែលបានបន្តថា ក្រោយដាក់ពាក្យប្តឹងជាច្រើនថ្ងៃក្រោយឃើញភាពអសកម្មរបស់សមត្ថកិច្ចមិនអើពើនឹងករណីគេលួចដុតរថយន្តរបស់ខ្លួន ក៏បានសុំអោយអ្នកសារព័ត៌មានជួយផ្សព្វផ្សាយដើម្បីដឹងដល់ថ្នាក់នាំជួយអន្តរាគមន៍ស្រាវជ្រាវតាមចាប់ជនបង្កហេតុយកមកផ្តន្ទាទោសតាមច្បាប់។
ករណីនេះ ក៏បានបែកធ្លាយដឹងដល់ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវលោកបានបញ្ជារទៅកាន់ថ្នាក់ស្រុកភ្លាម ហើយភ្លាមៗនោះ លោក កេត ម៉ៅ ដែលអភិបាលស្រុកសំរោងបានចាត់អោយកម្លាំងអធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំលំចង់ចុះទៅកាន់ម្ចាស់ផ្ទះទីតាំងកើតហេតុ ដោយលោកអភិបាលស្រុកបានរាយការណ៍ព័ត៌មានបឋមថា ពុំមានពាក្យបណ្តឹងបានប្តឹងដល់ប៉ុស្តិ៍នោះទេ។
ក្រោយកម្លាំងសមត្ថកិច្ចចុះដល់ទីតាំងលោកអធិការបានជួបផ្ទាល់ជាមួយម្ចាស់ផ្ទះសួរនាំ រាយការណ៍មកកាន់អភិបាលស្រុកថា រកឃើញថាឡានមិនមែនមានអ្នកលួចដុតទេ គ្រាន់តែឆ្លងខ្សែភ្លើងនិងឆេះតែភ្លើងស្តុប ក្រោយមកម្ចាស់ឡានតខ្សែឡើងវិញគឺជិះទៅដល់ភ្នំពេញពេលដែលព្រឹកឡើង ហើយប្រភេទឡានគឺជាឡានកាមរីគូទស្វិតផលិតឆ្នាំ៨៧ ជាព័ត៌មានបឋមទៅកាន់ឯកឧត្តមអភិបាលខេត្ត។
ក្រោយសមត្ថកិច្ចបានថ្លែងខុសដូច្នោះ ជនរងគ្រោះបានច្រានចោលទាំងស្រុងនិងបញ្ជាក់ថា រថយន្តរបស់លោកដែលត្រូវបានគេលួចដុតនោះគឺម៉ាក Hyundai SONATA NF ផលិតឆ្នាំ២០០៥ និងត្រូវភ្លើងឆេះខ្ទេចមួយកំណាត់មុខមិនអាចតខ្សែភ្លើងជិះបានទេ គឺលោកបានហៅរថយន្តស្ទូចមកដឹកទៅជួសជុលនៅភ្នំពេញ ក្រោយជាងជំនាញៗមានទាំងវៀតណាមនិងខ្មែរជាច្រើននាក់បានពិនិត្យឃើញថារថយន្តត្រូវភ្លើងឆេះដោយសារត្រូវគេលួចដុតផ្ទុយពីការនិយាយរបស់សមត្ថកិច្ចទាំងស្រុង។ជនរងបានឲ្យដឹងថា ក្រោយផ្ទុះរឿងនេះឡើង លោកអធិការស្រុកសំរោងបានខលអញ្ជើញរូបលោកទៅកាន់អធិការដ្ឋាននៅព្រឹកថ្ងៃទី២៥ មិថុនា នេះនឹងបានតាមរយៈជនរងគ្រោះមកកាន់កាសែតអោយលុបរឿងនេះសិន!។ទោះជាយ៉ាងណាក៏ពុំទាន់ដឹងថា ខាងភាគីសមត្ថកិច្ចអញ្ជើញជនរងគ្រោះទៅធ្វើអ្វីនោះទេព្រោះពុំបានបញ្ជាក់ប្រាប់?។បញ្ហាតើសមត្តិកិច្ចមានសមត្តភាពអាចស្រាវជ្រាវករណីយ៍នេះកើតដែរឬអត?៕