
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 472 នាក់
ម្សិលមិញ 5488 នាក់
សរុប 19223799 នាក់
នៅថ្ងៃទី១៨,ខែតុលា,ឆ្នាំ២០២៥ កម្លាំងទាហានស្រុកក្លងហាត កងវរសេនាធំលេខ១៣ (លេខ១៣០៣) នៅភូមិខៅចុងឃ្វាប ភូមិ១២ ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវប្រទេសថៃប្រឈមនឹងស្រុកសំពៅលូនខេត្តបាត់ដំបងបានចាប់ឃាត់ខ្លួនពលករខ្មែរ៦នាក់ ។
ថយន្តដឹកពលករម៉ាក Mitsubishi Titan ពណ៌ខ្មៅ ពាក់ស្លាកលេខ ព. អ្នកបើកបរត្រូវបានគេស្គាល់ឈ្មោះថា Suchat Nakmai អាយុ៥៨ឆ្នាំ។ គាត់មានទីលំនៅផ្ទះលេខ៦៩ ភូមិ៦ ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ។ នៅខាងក្នុងរថយន្ត បានរកឃើញពលករចំណាកស្រុកខ្មែរចំនួន៦នាក់ (ប្រុស៣នាក់ ស្រី៣នាក់) ពុំមានឯកសារបញ្ជាក់អត្តសញ្ញាណ ឬឯកសារសម្រាប់ចុះបញ្ជីពលករចំណាកស្រុកចេញពីកម្ពុជាទេ។ កម្លាំងសមត្ថកិច្ចថៃបានឃាត់ខ្លួនអ្នកបើកបររថយន្ត និងពលករខ្មែរ ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ឃុំខ្លងហាត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕