» តុលាការចោទប្រកាន់ឃុំខ្លួនអាជិវករលក់សាច់បង្កកម្នាក់ពីបទលួចនាំចូលសាច់នបង្កកពីថៃដោយពុំមានការអនុញ្ញាត! » សភាពាណិជ្ជកម្មកម្ពុជា ចេញញត្តិគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការនាំចូលទំនិញតាមព្រំដែនគោកកម្ពុជា-ថៃបន្ទាប់ពីលោកចាងហ្វាងផេងវណ្ណៈរិះគន់! » ឃុំខ្លួនចិន០៤នាក់ ពាក់ព័ន្ធករណីសម្លាប់ចិន ០១នាក់ ដាក់សពក្នុងរថយន្តPrius » រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជម្រុញឲ្យគយនិងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)បង្កើនកិច្ចសហការគ្នាជម្រុញការផលិត! » រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ » ឆែកឃ្លាំង៣ទីតាំងក្នុងខណ្ឌសែនសុខរកមិនឃើញទំនិញថៃ!ប្រាវ៉ូ » ១០ថ្ងៃ បណ្ដេញជនបរទេសខុសច្បាប់ជាង ២,២៧៨នាក់ ចេញពីស្រុកខ្មែរ » សម្តេចតេជោបកស្រាយបញ្ហាបង្ក្រាបទំនិញថៃក្នុងពេលរដ្ឋាភិបាលមិនប្រកាសបិទការនាំចូល! » អង្គការ WMF កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង » សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួយរដ្ឋាភិបាលលើការផលិតសម្ភារៈដទៃទៀត ដែលទាក់ទងនឹងវិស័យសន្តិសុខ និងការពារជាតិ » នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបង្កើតអាជ្ញាធរគ្រប់គ្រងអគ្គលេខាធិការដ្ឋានតាមបណ្តាស្ថាបន៍ក្រសួងប្រគល់ឲ្យលោកហ៊ុនម៉ានីគ្រប់គ្រង! » កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុកនៅសៀមរាបបានជំនួយមួយចំនួន! » សម្តេចតេជោ ហ៊ុន សែន ប្រកាសចាត់វិធានការលើអ្នកនាំសាច់បង្កកពីថៃ និងតាមរកមុខមន្ត្រីគប់គិតតែពេលចុះឆែកឆេឃ្លាំងស្តុកសាច់បង្កកនៅភ្នំពេញរកមិនឃើញបទល្មើស » ទោះប្រឈមពន្ធគយបន្ថែម ១០%តែការនាំចេញរបស់កម្ពុជាទៅអាម៉េរិក កើនជាង ៣១% ក្នុង ៥ខែដំបូងឆ្នាំ២០២៦ » កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4340 នាក់

ម្សិលមិញ 5993 នាក់

សរុប 19468647 នាក់

ដុតបំផ្លាញ​គ្រឿងញៀន​ជាង​៧០០​គីឡូក្រាម នៅ​ខេត្ដ​ស្ទឹងត្រែង​


​ស្ទឹងត្រែង​៖ គ្រឿងញៀន​ជាច្រើន​ប្រភេទ សរុប​ប្រមាណ​ជាង​៧០០​គីឡូក្រាម ត្រូវបាន​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ធ្វើការ​ដុតបំផ្លាញ​ចោល​ជា​សាធារណៈ ស្ថិតនៅ​បរិវេណ​ក្បែរ​សាលាខេត្ត​ស្ទឹងត្រែង ។​​គ្រឿងញៀន ដែល​ត្រូវ​ដុតបំផ្លាញ​នៅក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន នាឱកាស​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៤​នេះ មាន​ទម្ងន់​សរុប ៧០២​គីឡូក្រាម និង​១៣៦.១៨​ក្រាម តាម​អំណាច​សាលក្រម ក្នុង​សំណុំរឿង​ព្រហ្ម​ទ័​ណ្ឌ​ចំនួន​៥​។​a fire drug steung2 

​ក្នុងនោះ​រួមមាន​៖ ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​សុទ្ធ​សរុប​៦០៣​គីឡូក្រាម និង​៤៣១.០៣​ក្រាម​, គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ុន​ទម្ងន់​សុទ្ធ​សរុប​២០​គីឡូក្រាម និង​៩៩២.៥៧​ក្រាម​, គ្រឿងញៀន​ប្រភេទ​កេ​តា​មីន ទម្ងន់​សុទ្ធ​សរុប​៣១​គីឡូក្រាម និង​៩២៣.២​ក្រាម​, គ្រឿងញៀន​ប្រភេទ​ម៉ិច​ស្តា​ស៊ី​(MDMA) ទម្ងន់​សុទ្ធ​សរុប​១១​គីឡូក្រាម និង​៩៩១.៨៦​ក្រាម រួម​និង​សារធាតុ​ញៀន​មិន​ច្បាស់​ទម្ងន់​
​សុទ្ធ​សរុប ៣៧​គីឡូក្រាម និង​២១៧.៩២​ក្រាម​។​​ក្រៅពី​ដុតបំផ្លាញ មន្ត្រី​អនុវត្ត​ច្បាប់​បាន​ចុះ​ពង្រឹង​ការអនុវត្ត​វិធានការ​ច្បាប់ តាម​រូបភាព​នៃ​ការបង្ក្រាប ទប់ស្កាត់ ការ​ចរាចរណ៍ ចែកចាយ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ១៧​ករណី ឃាត់ខ្លួន​ជន សង្ស័យ​សរុប ៣៨​នាក់ ប្រុស ក្នុងនោះ មាន​ជនជាតិ​វៀតណាម ០១​នាក់ និង​ជនជាតិ ថៃ ០៣​នាក់​ផងដែរ​។​តែសមត្តកិច្ចមិនបានប្រាប់ថាឈ្មយញទាំងហ្នឹងជាបើគុកម្នាក់ប៉ុន្មានឆ្នាំនោះទេ?។

​ដោយសារ​ខេត្តស្ទឹងត្រែង​ជា​ខេត្ត​គោលដៅ​នៃ​ការឆ្លងកាត់ អាជ្ញាធរខេត្ត បាន​ពង្រឹង​សមត្ថកិច្ច​ទទួលខុសត្រូវ​របស់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន (BLO) នៅតាម ច្រកទ្វារ​អន្តរជាតិ​ច្រក​តំបន់​ព្រំដែន និង​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជា​ទៀងទាត់​ជាប់​ព្រំដែន ទាំង​ផ្លូវទឹក​(​ទន្លេមេគង្គ​)​និង​ផ្លូវគោក​សំខាន់ៗ ដើម្បី​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន ខុសច្បាប់ សារធាតុ​គីមី​ផ្សំ​ផលិត​គ្រឿងញៀន ដើម្បី​ទប់ស្កាត់​លំហូរ ចូល​គ្រឿងញៀន​ពី ប្រទេសជិតខាង​ផងដែរ​។​បន្ត​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ នូវ​បទបញ្ជា​លេខ​០១ បប គោលការណ៍ «​សម្អាត​ច្រក​ចេញពី​ផ្ទៃ​បឹង​» ដោយ​ត្រូវ​ត្រួតពិនិត្យ​ជាប្រចាំ ចំពោះ​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ និង​ត្រូវមាន​វិធានការ​ទាន់ពេល​ចំពោះ​មន្ត្រី​ទាំងឡាយណា ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ដើម្បី​លើកកម្ពស់​ភាព​ស្អាតស្អំ និង​គំរូ​នៃ​ការអនុវត្ត​ច្បាប់​។​គេ​មិនដឹងថា​ការដុត​បំផ្លាញ​គ្រឿងញៀន​ជា​ចំហរ​បែប​ហ្នឹង​អាចមាន​ផលប៉ះពាល់​ដល់​សុខភាព​អ្នកមើល​និង​អ្នក​ដុត​ដែរ​អត់​នោះទេ​?៕a fire drug steung1 a fire drug steung3