» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10949 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701120 នាក់

ក្រុមហ៊ុន រតនៈសម្បត្តិ​កាប់​ឈើ​នៅ​ភ្នំ​សំ​កុស​សម្តេច​ក្រឡាហោម ស ខេង បញ្ជា​ឲ្យ​ចៅហ្វាយខេត្ត​ពោធិ៍សាត់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ពិនិត្យមើល​តែគេសង្ស័យថាអត់បានការ!?


​ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថ្លែង​នៅក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​ឆ្លង​សមិទ្ធផល​នានា នៅ​វត្ត​នទី​ជោ​ត្ត​នា​រាម (​ហៅ​វត្ត​ខ្យោ​កជើង​) ស្ថិតនៅ​ក្នុងភូមិ​ខ្យោ​កជើង ឃុំ​ព​ពឹ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩ បាន​បញ្ជា​ឲ្យ​ចៅហ្វាយខេត្ត​ពោធិ៍សាត់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ក្រសួងមហាផ្ទៃ ចុះ​ពិនិត្យមើល​ករណី​លួច​កាប់​ឈើ​នៅក្នុង​ដែន​អភិរក្ស​ភ្នំ​សំ​កុស ស្ថិតនៅ​ជិត​ជួរ​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់ រួច​ធ្វើ​របាយការណ៍​មក​សម្តេច ដើម្បី​មាន​វិធានការ​។​a sar bb 

សូមបញ្ជាក់ថា​៖​ប្រជាពលរដ្ឋ​នៅ​តំបន់​ការពារ​ព្រៃភ្នំ​សំ​កុស​រាយការណ៍​ថា ក្រុមហ៊ុន រតនៈសម្បត្តិ​បាន យក​លេស​មាន​សិទ្ធ​ធ្វើ​ដី​សម្បទាន​សេដ្ឋកិច្ច ប៉ុន្តែ​បែរជា​រកស៊ី​កាប់​ឈើ​ក្នុងព្រៃ​ការពារ​ភ្នំ​សំ​កុស នៅក្បែរនោះ​ទៅវិញ​។ ក្រុមហ៊ុន​មួយ​នេះ​បាន​ជួល​កម្មករ​ខ្មែរ និង​វៀតណាម​ប្រមាណ ២០០​នាក់ ឱ្យទៅ​កាប់​ឈើ​ក្នុងព្រៃ​ការពារ​មួយ​នេះ យ៉ាង​គគ្រឹកគគ្រេង​រហូត​ផ្អើល​សត្វព្រៃ​។​

​ចំណែក​កម្មករ​ស៊ីឈ្នួល​កាប់​ឈើ​ឱ្យ​ក្រុមហ៊ុន​អះអាងថា កម្មករ​ខ្មែរ​និង​វៀតណាម​បែង​ចែកជា​ក្រុម​ប្រមាណ ១០​នាក់​ក្នុង​១​ក្រុម ចូលទៅ​កាប់​ឈើ​ក្នុងព្រៃ​ដោយ​គិត​ប្រាក់​ឈ្នួល ៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​គីប​។ ឈើ​ដែល​កាប់​នោះ​ខាង​ក្រុមហ៊ុន​ឱ្យ​ជ្រើស​មុខកាត់​ចាប់ពី ៧​តឹក​ឡើងទៅ ហើយ​ឈើ​ខុស​ខ្នាត​ឱ្យ​អារ​រលំ​ចោល​ពេញ​ព្រៃ ដើម្បី​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​។ បន្ទាប់ពី​កម្មករ​អារឈើ​រួចហើយ មាន​ឡាន​របស់​ក្រុមហ៊ុន​ដឹកឈើ​យកទៅ​ទុក​ក្នុង​សិប្បកម្ម​កែច្នៃ​របស់ខ្លួន​។​

​លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ទប់ស្កាត់​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​បាន ឲ្យ​ដឹងថា កាលពី ២ ខែ​មុន លោក​បានដាក់​របាយការណ៍​សុំ​អន្តរាគមន៍​ពី​លោក ស ខេង ស្ដីពី​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​នៅ​ខេត្តកោះកុង កំពង់ស្ពឺ និង​ខេត្តពោធិ៍សាត់ ជាពិសេស​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ខេត្តពោធិ៍សាត់ ដែល​កើតឡើង​ខ្លាំងជាងគេ​។​

​លោក​ថា​៖ «​អត់​មាន​ចំណាត់ការ​ដោយសារ​យក​លេស​ថា​ជា​ដី​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព ប៉ុន្តែ​មានតែ​ឈ្មោះ​ទេ គឺ​ព្រៃ​នៅ​តំបន់​ហ្នឹង​អត់​មាន (​ក្រុមហ៊ុន​) ទេ​គឺ​ដឹក​ចេញពី​តំបន់​ក្រៅ​ចូលមក​ក្រុមហ៊ុន​ហ្នឹង​។ តាមពិត​ក្រុមហ៊ុន​ហ្នឹង​រលាយបាត់​ហើយ ប៉ុន្តែ​គ្រាន់តែ​គាត់ (​មន្ត្រី​) យក​លេស​ថា​ឈើ​របស់​ក្រុមហ៊ុន​»​។​
​បើតាម​លោក ជា ហ៊ាន នៅ​រដូវវស្សា​ឈើ​ក្នុង​តំបន់​អភិរក្ស​ត្រូវបាន​កាប់​ស្ដុក​ទុក រង់ចាំ​ដឹក​ទៅ​លក់​ក្នុងប្រទេស​វៀតណាម​នៅ​រដូវប្រាំង​។​បច្ចុប្បន្ន កម្ពុ​ជាមាន​តំបន់ការពារធម្មជាតិ​ឧទ្យាន​ជាតិ​លើ​ផ្ទៃដី ៧ លាន ៥ សែន​ហិកតា ស្មើនឹង ៤១% នៃ​ផ្ទៃដី​សរុប​របស់​ប្រទេស​កម្ពុជា​។ ក្រសួងបរិស្ថាន មាន​មន្ត្រី​អនុរក្ស ១២២០ នាក់​ដើម្បី​ចុះ​ល្បាត និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ការ​បរបាញ់​សត្វ​ខុសច្បាប់ និង​អភិរក្ស​ធនធានធម្មជាតិ​។ នេះ​បើតាម​មន្ត្រី​ក្រសួងបរិស្ថាន​។​តែ​លទ្ធ​ផល​ដូចជា​មិនបានល្អ​ឡើយ​បទល្មើសនៅតែមានដដែល។​

ជាក់ស្តែង​​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៩​កន្លងមកនេះ លោក អង មង្គល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ​បានធ្វើ​ដំណើរ​រួមគ្នា​តាម​ឧ​ត្ត​ម្ភា​ចក្រ​មួយគ្រឿង ចាប់ពី​ព្រលានយន្តហោះ​ពោធិចិនតុង ដើម្បី​ត្រួត​ពិនិត្យមើល​ស្ថានភាព​តំបន់ការពារធម្មជាតិ «​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​កណ្តាល​» ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ ដែល​ជាប់​ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុងដែរ ។​

តែ​ប្រហែល​អត់​បានការ​អីហ្នឹង​ហើយ​បានជា​សម្តេច​ក្រឡាហោម​សខេង​ប្រកា​សប​ញ​ញ្ជា​រ​ជា​ចំហរ​ម្តងទៀត​។​ទោះជា​មានការ​សាទរ​តែ​ប្រជាព​រដ្ឋ​ថា​ប្រហែល​បានតែ​មាត់​ព្រោះ​កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​២០១៨​សម្តេច​ក្រឡាហោម​ក៏បាន​បញ្ជា​ឲ្យ​ចៅហ្វាយខេត្ត​មណ្ឌល​គី​រី​លោក​ស្វាយ​សំ​អ៊ាង​ចុះ​ស្រាវជ្រាវ​សេចក្តីរាយការណ៍​ពី​ការកាប់បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី​ដែរ​តែ​ស្វាយ​សំ​អ៊ាង​រក​មិនឃើញ​ឆ្លើយថា​អត់​មាន​ហង​!៕a mao somkos1 a mao sokos a mao som1 a mao somkos a mao somkos2 a mao somkos3 


​