» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5398 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695569 នាក់

នាយក"វិទ្យាល័យជ័យវរ្ម័នទី៧"នៅស្រុកកៀនស្វាយ គាបឱ្យសិស្សបង់លុយប្រចាំខែ ក្នុងម្នាក់ៗ១ម៉ឺន១ពាន់រៀល!

 

កណ្តាល៖ លោកស្រីនាយិកា"វិទ្យាល័យជ័យវរ្ម័នទី៧"នៅស្រុកកៀនស្វាយខេត្តកណ្តាល រួមនិងគណៈគ្រប់គ្រង កំពុងរងការរិៈគន់ជាខ្លាំង ពីសំណាក់លោកគ្រូអ្នកគ្រូ រួមនិងអាណាព្យាបាលសិស្ស.ពាក់ពន្ធ័និការកំណត់ឱ្យសិស្សបង់លុយប្រចាំខែ ក្នុងម្នាក់ៗចំនួន១១.០០០រៀលជាកំហិត!។a varaman school3 

សូមជម្រាបថា"វិទ្យាល័យជ័យវរ្ម័នទី៧"ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល.មានគ្រូសរុបចំនួន១៣៤នាក់ និងមានសិស្សជាង ២.៦០០នាក់!។គណនាយកនាយិកា"វិទ្យាល័យជ័យវរ្ម័នទី៧"ត្រូវបានអាណាព្យាបាលសិស្សឲ្យដឹងថាបាន ប្រជុំដាក់ផែនការបង្ខំឱ្យសិស្សនិងអាណាព្យាបាល យល់ព្រមបង់លុយប្រចាំខែ សម្រាប់សិស្សម្នាក់ចំនួន១១.០០០រៀលជាកំហិត!លើកលែងតែសិស្សមានប័ណ្ណក្រីក្រ..!!។ដោយសំអាងថា លុយទាំងនេះ១ផ្នែកធំស្មើហ្នឹង៩.០០០រៀល យកមកចំណាយថ្លៃ ប្រឡងតេស្តស្តង់ដាប្រចាំខែ ហើយ១.០០០រៀលថ្លៃទឹកនិងភ្លើង!។

ខណៈ១.០០០រៀលទៀត សាលាប្រើលេសថា ជាប្រាក់សន្សំសម្រាប់សិស្ស នៅពេលប្រឡងចប់ថ្នាក់ទី១២ គឺសិស្សអាចដកប្រាក់សន្សំនេះយកទៅវិញបាន.!។ក្រៅពីនេះនៅពេលចុះឈ្មោះចូលរៀន ខាងសាលា.តម្រូវឱ្យអាណាព្យាបាលសិស្ស មកស្តាប់ការណែនាំទើបទទួលពាក្យចុះឈ្មោះឱ្យចូលរៀនដោយមិនយកសេវាទេ។ការដាក់ពាក្យចូលរៀនមិនតម្រូវអោយបង់លុយក៏ពិតមែនប៉ុន្តែខាងសាលា មានយុទ្ធសាស្ត្រតម្រូវឱ្យសិស្សទិញសឺមី ពីសាលាក្នុងម្នាក់ៗ ចំនួន២.០០០រៀល។

គ- ខាងសាលា តម្រូវឱ្យសិស្សប៉ាក់ឈ្មោះលើអាវ ក្នុងអាវ១តម្លៃ៤.០០០រៀល ដោយសិស្សម្នាក់ៗ ត្រូវប៉ាក់ឈ្មោះខ្ទង់២ឬ៣អាវ ដើម្បីពាក់ផ្លាស់ប្ដូរ សម្រាប់សិក្សាប្រចាំថ្ងៃ!។ឃ-ខាងសាលា បានកំណត់យកលុយពីសិស្ស ថ្លៃខ្ចីសៀវភៅគោលរបស់ក្រសួង.គឺ(សៀវភៅពុម្ភ)ប្រចាំឆ្នាំ ក្នុង១ក្បាលតម្លៃ.៥០០រៀលជាកំហិត។ពោលគឺ សិស្សម្នាក់ៗត្រូវខ្ចីចាប់ពី៥ទៅ១០ក្បាល តាមមុខវិទ្យាដែលត្រូវសិក្សា..!។

ង- ក្នុង១ឆ្នាំៗសាលា លក់ភាស៊ីម៉ូតូបានជាង៥០.០០០.០០០រៀល ដោយឆ្នាំមុនៗ គណៈគ្រប់គ្រងសាលា.បានយកប្រាក់ភាស៊ី មួយផ្នែកតូច មកបែងចែកឱ្យគ្រូ ក្នុងម្នាក់ៗចំនួន៨០.០០០រៀលប៉ុណ្ណោះ!។ជាមួយគ្នានេះ នាយិកាសាលា ក៏បានដកលុយចំនួន៥.០០០.០០០រៀល យកទិញកុំព្យូទ័រ ផ្ទាល់ខ្លួនទៀតផង.!!។ជាក់ស្តែង ការអភិវឌ្ឍន៍ក្នុងសាលា រួមនិងការចំណាយផ្សេងៗ ជាលុយរបស់ក្រសួង និងសប្បុរសជនអាណាព្យាបាលសិស្ស..!!។

ច-បង្ខំឱ្យសិស្សរៀនបំប៉ន ក្រៅម៉ោងសិក្សា នៅក្នុងសាលារៀន គឺម្នាក់ៗបង់១៥.០០០រៀលសម្រាប់១ខែម្ដង.!ទន្ទឹមនិងនោះ ខាងសាលា ក៏បានតម្រូវឱ្យអាណាព្យាបាលសិស្ស បង់លុយចំនួន១០.០០០រៀលក្នុងម្នាក់ សម្រាប់ដាក់កាមេរ៉ាសុវត្ថិភាពថែមទៀត..!។ករណីនេះលោក ប៉ិច អាយ ប្រធានការិល័យ អប់រំ យុវជននិងកីឡា ស្រុកកៀនស្វាយ បានបកស្រាយ"ថា ការយកលុយពីសិស្សទាំងនោះ គឺខាងសាលាបានប្រជុំកៀងគរជាមួយអាណាព្យាបាលសិស្សរួចហើយ.!។

-ចំពោះសំណួរថា តើការយកលុយបែបនេះ មានគោលការពីក្រសួងដែរឬទេ..?។លោក ប៉ិច អាយ បានឆ្លើយថា ក្រសួង.សហគមនិងសាលារៀន គឺផ្សារភ្ជាប់គ្នាតែមួយ.!?។លោកស្រី ក្រុះ ចាន់លន់ នាយិកា"វិទ្យាល័យជ័យវរ្ម័នទី៧"បានថ្លែងថា ខាងសាលា.ពិតជាបានយកលុយពីសិស្សដូចចំនួនខាងលើប្រាកដមែន!។

លោកស្រីបន្តថា ការបង់លុយទាំងនេះ គឺបានប្រជុំប្រាប់អាណាព្យាបាលសិស្ស ឱ្យបង់ដោយស្ម័គ្រចិត្ត ពុំមែនជាការបង្ខិតបង្ខំ!។-ចំពោះសំណួរថា តើលុយ១ខែចំនួន១០.០០០រៀល ថ្លៃបង្រៀនបំប៉ននោះ យ៉ាងម៉េចវិញ.?។លោកស្រីនាយិកា បានឆ្លើយថា គឺយកតែសិស្សថ្នាក់ទី១២ប៉ុណ្ណោះ!។-សួរ.តើការយកលុយពីសិស្ស ក្នុងម្នាក់១០.០០០រៀល ថ្លៃដាក់កាមេរ៉ាសុវត្ថិភាពពិតទេ.?។លោកស្រី ទទួលស្គាល់ថា យកមែន!។

-សួរ.តើលុយភាស៊ីម៉ូតូក្នុង១ឆ្នាំជាង៥០លានរៀល យកទៅណា..?។លោកស្រី ក្រុះ ចាន់លន់ អះអាងថា គឺយកមកប្រើប្រាស់ ក្នុងការអភិវឌ្ឍន៍ផ្សេងៗ។សួរ.តើការទិញសឺមី ក្នុងម្នាក់ៗ ២.០០០រៀលនោះម៉េចវិញ..?លោកស្រី នាយិកា បញ្ជាក់ថា ខាងគណៈគ្រប់គ្រងសាលា តម្រូវឱ្យមានសឺមី សម្រាប់ដាក់ឯកសារ ដូច្នេះហើយសិស្សត្រូវចំណាយលុយទិញ.!។គេមុនដឹងថាតើវិធីរកលុយរបស់វិទ្យសល័យជយ័វរ្មន័ទី៧នៅស្រុកកៀនស្វាយទទួលបានការអនុញាតិពីក្រសួងអប់រំដែរឬអត់នោះទេ។បញ្ហានេះលោករដ្ឋមន្ត្រីក្រសួងអប់រំត្រូវបំភ្លឺថាតើជាគោលកការក្រសួងឬក៏សាលាធ្វើដោយចិត្តឯង?។a varaman school a varaman school1 a varaman school2