» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8476 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698647 នាក់

ពេល​នៅ​ស្រុក​ខ្មែរ​ស្ងាត់​ប្រធានាធិបតី​ចិន​រៀប​ពិធី​ចំរើន​ព្រះជន្ម​ថ្វាយ​ព្រះរាជា​ខ្មែរ​នៅ​វិមាន​សភា​ប្រជាជន​ចិន​

​ប៉េកាំង​៖ រាត្រី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន បានរៀបចំ​ពិធី​ចម្រើន​ព្រះជន្ម​ថ្វាយ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សភា​ប្រជាជន​ចិន ក្នុង​ទីក្រុង​ប៉េកាំង​ដែល​បង្ហាញ​ពី​ការថ្វាយ​ព្រះរាជ​កិត្តិយស​ខ្ពស់​ដល់​ព្រះរាជា​ខ្មែរ​យើង​។​នេះ​បើតាម​លោក​ខៀវ​កាញារិទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា​។​a china king4 

​លោក ខៀវ កាញារីទ្ធ សរសេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក ថា «​ជាការ​គួរអោយភ្ញាក់ផ្អើល ដែល​ក្នុង​ពិធីជប់លៀង​ភ្ញៀវ​ជាន់ខ្ពស់​អន្តរជាតិ ក្នុង​វិមាន​សភា​ប្រជាជន លោក​ប្រ​ធានា ធិបតី​ចិន ស៊ី​ស៊ិន​ពីង និង ភរិយា បានរៀបចំ​ពិធី​ចម្រើន​ព្រះវស្សា ព្រះមហាក្សត្រ​ខ្មែរ​យើង ក្នុងពេល​នោះដែរ – Great Hall of the People. May 14, 2019»​។​

​គួរ​បញ្ជាក់ថា​ទោះបី​មិនបាន​រៀបចំ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម គម្រប់​៦៦ យាង​ចូល​៦៧​ព្រះវស្សា​នៃ​អង្គ​ព្រះមហាក្សត្រ​ឲ្យ​បាន​អធិកអធម​នៅ​ស្រុក​ខ្មែរ​យើង​ដែល​សូ​ម្បី​ព្រះ​ឆាយា​ល​ក្ខ័​និង​ទង់ជាតិមិនសូវឃើញ​តាម​ក្រសួង​មន្ត្រី​ស្ថាប​ន្ថ័​ឬ​ទីសាធារណៈ​ច្រើន​ក៏ដោយ​ក៏ មន្ត្រីរាជការ និង​វិស័យ​ឯកជន រួមទាំង​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បានដឹង តាមរយៈ​បាន​ឈប់សម្រាក់​ពី​ការងារ​រយៈពេល​៣​ថ្ងៃ​(១៣​ដល់​១៥​ឧសភា​) ដើម្បី​អបអរសាទរ​ព្រះអង្គ​ដែរ ។

ព្រះករុណា​ជា​អម្ចាស់ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅកាន់​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​យាង​ចូលរួម​ក្នុង​វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១ ដែល​រៀបចំ​ដោយ​ប្រទេស​ចិន​បន្ទាប់ពី​បានរៀបចំ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​តាមបែប​សាសនា​នៅក្នុង​ប្រារព្ធ​នៅ​មហា​ប្រាសាទ​ខេមរិន្ទ ព្រះបរមរាជវាំង​កាលពី​ថ្ងៃទី​១២​ឧសភា​ដោយមាន​មេដឹកនាំ​ស្ថាប​ន័​និតិ​បញ្ញត្តិ​និង​ប្រតិបត្តិ​ចូលរួម​។​

​ក្នុងឱកាស​ព្រះរាជ​វត្ត​មាននៅ​ស្រុក​ចិន នៅក្នុង​ជំនួប​សវនាកា​រ​ជាមួយនឹង​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន ពីង​ទូរទស្សន៍​ចិន CCTV បាន​ឲ្យ​ដឹងថា​៖ ព្រះអង្គ​សូម​ថ្លែងអំណរគុណ​យ៉ាង​កក់ក្តៅ​ជាទីបំផុត ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ចិន ចំពោះ​ទំនាក់ទំនង​ដ៏​ជ្រាលជ្រៅ​ដែល​បាន​ផ្តល់ជូន​ព្រះរាជវង្សានុវង្ស នៃ​ប្រទេស​កម្ពុជា​និង​ចំពោះ​ការគាំទ្រ​ដ៏​មានតម្លៃ​ដែល​ប្រទេស​ចិន​បានផ្តល់​ដល់​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ជា​យូរ​មកហើយ​។​ប្រជាជន​កម្ពុជា​នឹង​ឈរ​យ៉ាងរឹងមាំ​ជាមួយ​ប្រជាជន​ចិន​នៅ​គ្រប់​កាលៈទេសៈ​ទាំងអស់​។

ប្រទេស​កម្ពុជា សូម​អបអរសាទរ សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំពោះ​សមិទ្ធិផល​ដែល​សម្រេចបាន​ក្រោម​ការអភិវឌ្ឍ​ដ៏​ធំធេង​របស់ខ្លួន​ក្នុង​រយៈពេល​៧០ ឆ្នាំ​កន្លងមកនេះ​ចាប់តាំងពី​ការបង្កើតឡើង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ព្រមទាំង​បាន​កោតសរសើរ​ដល់​ឥទ្ធិពល​ដ៏​សំខាន់​របស់​ចិន នៅក្នុង​កិច្ចការ​អន្តរជាតិ ហើយ​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោលនយោបាយ “​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​” ។

​ចំណែក​លោក ស៊ី ជិន​ពីង ក៏បាន​ថ្លែង​ដែរ​ថា ចំណងមិត្តភាព​រវាង​ប្រទេស​ចិន និង​កម្ពុជា បានបង្ហាញ​ពិភពលោក​ឲ្យ​ឃើញ​កាន់តែច្បាស់ អំពី​មិត្តភាព​ដ៏​ពិតប្រាកដ និង​យូរអង្វែង​រវាង​ប្រជាជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ហើយក៏​កំណត់​នូវ​ជោគវាសនា​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។​

​លោក ស៊ី ជិន​ពីង​ថា​«​ប្រទេស​ចិន​នឹង​នៅតែ​បន្ត​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ស្របតាម​គោលនយោបាយ​ជាតិ​របស់ខ្លួន និង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រ​ទស​កម្ពុជា ដើម្បី​ជំរុញ​ភាពជា​ដៃគូរ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​រវាង​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា ឲ្យ​បាន​រីកចម្រើន​ឈានដល់​កម្រិត​ថ្មី​មួយ​»​។​

លោក​ប្រធានាធិបតីចិនបន្តថា​ភាគី​ទាំងពីរ​គួរតែ​អនុវត្ត​ផែនការ​សកម្មភាព​នានា​ដើម្បី​កសាង​សហគមន៍​ចិន និង​កម្ពុជា ដើម្បី​ផ្តល់ឱកាស​ឱ្យ​ប្រជាជន​ទាំងពីរ​អាច​ទទួលបាន​ផលប្រយោជន៍ និង​សម្រាប់​ជា​គំរូ​ក្នុងការ​គោរព​គ្នា​ទៅវិញទៅមក ព្រមទាំង​សម្រាប់​ការស្វែងយល់​អំពី​អរិយ​ធ​ម៏ និង​ភាព​សំប្បូរបែប​នៃ​វ​ប្បធ​ម៏​របស់​ប្រទេស​ទាំងពីរ ។ មានកា​រកត​សម្គាល់​ដែរ​ថា​នៅក្នុង​ពិ​ធិ​បើក​សន្និសីទ​វេទិកា​អរិយធម៌​អាស៊ី​ព្រះមហាក្សត្រ​ព្រះអង្គ​ទទួលបាន​ការថ្វាយ​ព្រះរាជ​កិត្តិយស​ពី​លោក​ប្រធានាធិបតី​ចិន​ថ្លែង​ព្រះ​ស​ន្ទ​រថា​មុន​មេដឹកនាំ​ប្រទេស​ផ្សេងទៀត​!​។​ព្រះរាជា​ខ្មែរ​យើង​

​ព្រះអង្គ​មានបន្ទូល​វាយតម្លៃថា សន្និសីទ​ការសន្ទនា​ស៊ីវិល​អាស៊ាន ដែល​បាន​ផ្តួចផ្តើម​បង្កើតឡើង​ដោយ ឯកឧត្តម​ប្រធានាធិបតី​ស៊ី​ជីន​ភីង​នៅពេលនេះ​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ការ​ផ្លាស់ប្តូរ​វប្បធម៌ និង​ការយោគយល់​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងអស់​។​

សូមបញ្ជាក់ថា​វេទិកា​អរិយធម៌​អាស៊ី​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង ដែល​បាន​បំផុសគំនិត​នេះ​ឡើង កាលពី​ឆ្នាំ​២០១៤​។ វេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១​នេះ គឺ​រៀបចំឡើង​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ និង​សិក្សា​ស្វែងយល់​ពី​វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា និង​ប្រវត្តិសាស្ត្រ​ដ៏​ចំណាស់​របស់​ប្រទេស​នីមួយៗ ក្នុង​តំបន់​អាស៊ី​នេះ​។​a china king a china king1 a china king3 a china king2 a china king5 

​