វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10189 នាក់
ម្សិលមិញ 8227 នាក់
សរុប 14137070 នាក់
កំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណរិទ្ធិ ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ឆ្នាំង ជំនួសលោក ឈួរ ច័ន្ទឌឿន ដែលត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។
យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះព្រះហស្ថលេខានៅថ្ងៃទី២៥ ខែមិថុនានេះ បានត្រាស់បង្គាប់តែងតាំងលោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្តកំពង់ឆ្នាំង។ព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះព្រះហស្ថលេខានៅថ្ងៃទី២៥ ខែមិថុនានេះដែរ ក៏បានត្រាស់បង្គាប់តែងតាំងលោក ឈួរ ច័ន្ទឌឿនដែលចេញពីអភិបាលខេត្តទៅ ជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ៕