» អ្នកនាង​មាស សុខ​សោភា ស្នើ​មហាជន​ទុក​ផ្លូវ​ឱ្យ​ខ្លួន​និង​តា​សក់ស​ដើរ​ផង​! » តើ​ជាការ​រំលោភ​សេព​សន្ធ​វ​:​ឬ​ជាការ​រៀបចំ​ផែនការ​ធ្វើ​ស៊ី​តួ​ប្រុស​? » អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញប្រកាស​ព័ត៌មាន​ពាក់ព័ន្ធ​ការអនុញ្ញាត​អ្នកបើករថយន្ត​ជនជាតិ​ចិន បើកឡាន​បុក​ចូលផ្ទះ​គេ​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ » ចិន​និង​អាមេរិក អង្គុយ​ចរចា​គ្នា​នៅស្វិសរឿង​បញ្ហា​ពាណិជ្ជកម្ម ក្រោយ​ធ្វើសង្គ្រាម​ពន្ធ​យ៉ាង​កក្រើក​ » ការចិញ្ចឹម​កណ្ដូប កំពុង​រីករាយ​ដោយសារ​មាន​ទីផ្សារ​ល្អ​ » ទីតាំង​លំហែ​បៃតង​រៀបចំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចេញ​ជា​រូបរាង​នៅលើ​ភ្នំ​គូលែន » ថ្ងៃទី​៩​ឧសភា​តារាចម្រៀង Rabee និង​កីឡាករ​បាល់ទាត់​កូនកាត់​អាមេរិក​និក​ថៃ​ល​រ័ ដឹក​ដៃ​គ្នា​ចូល​រោងការ​ » សម​ត្ត​កិច្ចពង្រឹង​ការគ្រប់គ្រង​ការនាំ​ចូល​សាច់​ពី​ស្រុក​សៀម​ » ថ្នាក់ដឹកនាំ ទី​ម័​រ​ឡេ​ស្តេ​អរគុណ​សម្តេច​តេ​ជោ​ហ៊ុនសែន​សម្រាប់​ការជួយ ឲ្យ​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​អាស៊ាន​នៅពេល​ខាងមុខ » រយៈពេល ៧​ថ្ងៃ​មាន ប្រជាពលរដ្ឋ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី បាន​ជាង​៤​ម៉ឺន​នាក់​ » អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បានដាក់​បទបញ្ជារ ឲ្យ​មន្ត្រី​ប្រចាំការ​គ្រប់​ច្រកទ្វារ​តាម​ព្រំដែន ត្រូវ​ទប់ស្កាត់​ការនាំ​ទុរេន​ពី​វៀតណាម​មក​កម្ពុជា​ » លោក ឆ ណាក់ មេ​គយ​ច្រក​ជាំ​បាន​នឹង​កំពុង​មូល​លាភ​សក្ការ​:​ពី​ក្រុម​ឈ្មួញ​ដឹក ទំនិញគេចពន្ធ​យ៉ាង​សប្បាយ​ដៃ ? » រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រកាសថា កម្ពុជា មិនទាន់មាន​ករណី​ជំងឺ​អង់​ត្រាក់​នៅឡើយ​ទេ » សង្គ្រាម​ឥណ្ឌា​ប៉ា​គិ​ស្ថាន​មាន​ជន​ស៉ី​វិល​៣១​នាក់​ស្លាប់ នៅ​ខាង​ប៉ា​គី​ស្ថាន រីឯ​៧​នាក់​ស្លាប់ នៅ​ខាង​ឥណ្ឌា » កម្ពុជា​!​ហាមឃាត់ លើ​ការ​នាំចូល​សត្វពាហនៈ និង​ផលិតផល​សាច់សត្វ ពី​ច្រកព្រំដែន​ទាំងអស់​នៃ​ប្រទេស​ថៃ​ជា​បណ្តោះអាសន្ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 710 នាក់

ម្សិលមិញ 8656 នាក់

សរុប 16621424 នាក់

នាយករដ្ឋមន្ត្រី​ស្តីទី​បន្ត​ប្តេជ្ញាចិត្ត​ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា ឲ្យ​កាន់តែ​ល្អប្រសើ ទៀត​


​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រី​ស្តីទី បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា គ្មាន​ជម្រើស​អ្វី​ក្រៅពី​បន្ត​ការប្តេជ្ញាចិត្ត ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​លំហរ​នយោបាយ​តាមរយៈ​ការបើកចំហ និង​ពិគ្រោះ​យោបល់​ជាមួយ​តួអង្គ​ពាក់ព័ន្ធ​នានា​នៅក្នុង​សង្គម​ទេ ។ a kheng ngo 

​នេះ​ជាការ​ថ្លែង​សម្ដេច​ក្រឡាហោម ស ខេង នៅក្នុង​វេទិកា​លើក​ទី​៤ ស្ដីពី ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល នៅ​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ។​សម្តេចនាយក​រដ្ឋមន្ត្រី​ស្តីទី​បាន​វាយតម្លៃថា អង្គការ​សង្គម ស៊ីវិល​ក៏បាន​ចូលរួម​ធ្វើ​សកម្មភាព ក្នុង​វិស័យ​កំណែទម្រង់​នានា​របស់​រដ្ឋ ដូចជា​ការលើកកម្ពស់​អភិបាលកិច្ច​ល្អ​សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំ សុខភាព ធនធានធម្មជាតិ និង​បរិស្ថាន​ជាដើម​។​ទាក់ទង​សេចក្តីរាយការណ៍​ពី​ការ​រឹតត្បិត​សម្តេច​ក្រឡាហោម​ប្រាប់​កាសែត​ថា​ដូចជា​មិនមាន​ទេ​។​

សម្ដេច​ក្រឡាហោម ស ខេង បានផ្តល់​អនុសាសន៍​ថា ខ្ញុំ​ស្នើថា​ព័ត៌មាន​កុំ​លាក់ ឧបមា​ថា លូវ​មាន​បញ្ហា​នៅ​កន្លែង​ណា​? ព្រោះ​បើ​មិន​ចឹ​ង​យើង​មិនដឹង ដោះស្រាយ​យ៉ាងម៉េច​?​ស្រាប់តែ​គាត់​យកមក​បំផ្ទុះ​ព័ត៌មាន​ថា ឆ្នាំនេះ​មាន​ប៉ុន្មាន​រយ​ករណី ដែល​អាជ្ញាធរ​គៀបសង្កត់ គំរាមកំហែង ។​សួរថា​នៅ​ណា​ព័ត៌មាន​ឲ្យ​គាត់​ផ្ដល់ព័ត៌មាន​ជាក់លាក់​មក គាត់​អត់​ហ៊ាន​ផ្ដល់​ទេ ចឹ​ង​បានន័យថា​គាត់​បំប៉ោង​ព័ត៌មាន ខ្ញុំ​អាច​និយាយ​ចឹ​ង​។​

​ក្នុងអំឡុង​ឆមាស​ទី​២ ឆ្នាំ​២០១៩​កន្លងទៅនេះ ក្រសួងមហាផ្ទៃ ទទួលបាន​នូវ​សេចក្ដីរាយការណ៍​ចំនួន ២​ករណី​ប៉ុណ្ណោះ ដែល​ពាក់ព័ន្ធ​នឹង​ការសួរនាំ​ពី អាជ្ញាធរ​មូលដ្ឋាន គឺ​នៅ​ខេត្តបាត់ដំបង ដែល​អាជ្ញាធរ​ឃុំ​ពុំ​ចេញ​លិខិតបញ្ជាក់​អាសយដ្ឋាន​ទី​ស្នាក់​របស់​អង្គការ និង​ខេត្តបន្ទាយមានជ័យ ដែល​អាជ្ញាធរ​ស្រុក បាន​តម្រូវ​ឲ្យ​អង្គ​ការដាក់​លិខិត​ស្នើសុំ​ក្នុង​ការធ្វើសកម្មភាពរ​បស់​ខ្លួន ដែល​ករណីនេះ គឺ​ផ្ទុយទៅនឹង​គោលការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​។

ចំពោះ​ករណី​ទាំងពីរ​នេះ ក្រុមការងារ​អន្ដរក្រសួង​ក៏បាន​ធ្វើការ​ទំនាក់ទំនង​ដោយផ្ទាល់ ទៅ​រដ្ឋបាលខេត្ត​ទាំងពីរ ដើម្បី​ជួយ​សម្របសម្រួល និង​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​នោះបាន​រួចរាល់​ផងដែរ​។ រាជរដ្ឋាភិបាល​កម្ពុជា នៅតែមាន​ការប្ដេជ្ញា ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការបន្ដ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​យ៉ាងពិត​ប្រាកដ ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច នៅតាម​មូលដ្ឋាន​។​

​រាជរដ្ឋាភិបាល​ស្វាគមន៍​នូវ​អ្វីដែល​អង្គការ​សង្គម​ស៊ីវិល​លើកឡើង ព្រោះ​ក្រសួង​មាន​យន្ដការ​អចិន្ដ្រៃយ៍ ដើម្បី​ដោះស្រាយ​បញ្ហា​នានា ហើយ​ក៏មាន​យន្ដការ​ជា​វេទិកាសាធារណៈ នៅ​ថ្នាក់ជាតិ និង​នៅ​ថ្នាក់ក្រោម​ជាតិ​ទៀតផង ប៉ុន្ដែ​បើ​អង្គការ​សង្គម​ស៊ីវិល លាក់បាំង​ព័ត៌មាន មិនដឹង​ដោះស្រាយ​យ៉ាង​មិច​នោះទេ​។​

 

​គិត​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ​២០១៩​នេះ មាន​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ដែល​បាន​តម្កល់​សំណុំ​ឯកសារ និង​ចុះបញ្ជី​ចំនួន​សរុប​៥.៥៦៤ ក្នុងនោះ​សមាគម​ចំនួន ២.២៤៨ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន ៣.៣១៦​។​

​សម្ដេច​ក្រឡាហោម ស ខេង បន្ដថា បន្ទាប់ពី​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ត្រូវ​ចូល​ជា​ធរមាន សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក មាន​ចំនួន​សរុប​៩៦៦ ត្រូវបាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ស្របតាម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុងនោះ​សមាគម​ចំនួន​៤៧១ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៤៩៥​។​​ក្រសួងមហាផ្ទៃ បាន​ពិនិត្យឃើញ​ជាទូទៅ​ថា ការធ្វើសកម្មភាព​រប​ស់​អង្គការ​សង្គម​ស៊ីវិល នៅតាម​មូលដ្ឋាន មាន​ភាពល្អប្រសើរ​ជាធម្មតា ដោយ​មិន​មានការ​រឹតត្បិត​នោះឡើយ​។

​សម្ដេច​មានប្រសាសន៍ថា “​កន្លងទៅ​អង្គការ​សង្គម​ស៊ីវិល​ខ្លះ ក៏បាន​លើកឡើង​មិនមែន​២​ទេ គឺ​ច្រើន​ករណី​រហូតដល់​រាប់​រាយ​ករណី ។ ចំណុច​នេះ យើងខ្ញុំ​មិន​បដិសេធ​ទេ ប៉ុន្តែ​យើងខ្ញុំ​មាន​ចម្ងល់​ថា ហេតុអ្វី​បើ​មាន​ករណី​បែបនេះហើយ គាត់​បូកសរុប​យកទៅ​ផ្សព្វផ្សាយ តែ​គាត់​មិនបាន​ផ្ដល់ព័ត៌មាន មក​ឲ្យ​សមត្ថកិច្ច​របស់​រាជរ​ដ្ឋា​ភិ​បាល ។ ចឹ​ង​ប្រៀប​ដូច​គាត់​លាក់​ព័ត៌មាន អីចឹង​ទំនាក់​ទ​នង​របស់​យើង មិន​តម្លាភាព វា​មិនមែន​កសាង​ជា​ភាព​ដៃគូ​” ។​

​សម្ដេច ស ខេង ថា រាល់​ការដោះស្រាយ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ជាពិសេស​ក្រសួង​ក៏បាន​រៀបចំ​វេទិកាសាធារណៈ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​នានា ។ ជាង​នេះ​ទៅ សម្ដេច​ស្នើ​អង្គការ​ត្រូវ​ផ្ដល់ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក ព្រោះ​រាជរដ្ឋាភិបាល ចាត់ទុក​អង្គការ​ជា​ពីរ​ប្រភេទ​រួមមាន តស៊ូ​មតិ និង​ទី ចូលរួម​អភិវឌ្ឍន៍​គាំទ្រ​កម្មវិធី​គោលនយោបាយ​រាជរដ្ឋាភិបាល ៕a kheng ngo a kheng ngo1 a kheng ngo2