» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10475 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700646 នាក់

មេ​គយ​ធំ កោះហៅ​មេ​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ មក​បំភ្លឺ​រឿង​កៀប​ឆៅ​បាត់​ចំណូល​ពន្ធ​?!


​ភ្នំពេញ​៖ លោក ឈួន សោភា ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​ដែល​ទទួលខុស​ត្រុ​វ​ក្រុម​គយ​ដែលមាន​ទីស្នាក់ការ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥ ជិត​ស្ពាន​ទឹកថ្លា ខេត្តបន្ទាយមានជ័យ ត្រូវបាន​លោក​គុណ ញឹម អគ្គនាយក​គយ និង​រដ្ឋាករ​កោះហៅ ដើម្បី​បំភ្លឺ​ការងារ​មួយចំនួន​នៅវេលា​ម៉ោង​១៤ និង​៣០​នាទី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩​នៅ​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​បុគ្គលិក ដែលមាន​ទីតាំងនៅ​អគ្គា​វឌ្ឍនៈ កា​ពី​តា​ល់​?!​។a custom chhuna

នេះ​បើ​យោងតាម​លិខិត​កោះហៅ​របស់លោក​គុណ ញឹម អគ្គនាយក​គយ និង​រដ្ឋាករ​ចេញ​កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩ កន្លងទៅ​ដែល​កាសែត​ទទួលបាន បាន​។​

​គេ​មិនដឹងថា លោក​ឈួន សោភា មាន​កំហុស​ពាក់ព័ន្ធ​នឹង​ការងារ​អ្វី​នោះទេ បាន​ដល់​ថ្នាក់​អគ្គនាយក​កោះហៅ អោយមក​បំភ្លឺ​យ៉ាង​ប្រញាប់ប្រញាល់​បែបនេះ តែ​អ្នកដឹង​រឿង​បាន​អះអាងថា បើ​គ្មាន​រឿង​ទេ មិនដែល​នៅ​សុខៗ​មេ​ហៅ​អោយមក​បំភ្លឺ​នោះឡើយ​។​

​ទោះជា​យ៉ាងណា​បើតាម​មន្ត្រី​គយ​មួយរូប​បាន​បង្ហើប​អោយដឹងថា ចាប់តាំងពី​លោក​ឈួន សោភា ត្រូវបានតែងតាំង​ជា​ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់ ៥​ដែលមាន​ទីស្នាក់ការ​នៅតាម​ផ្លូវជាតិ​លេខ​៥​ក្បែរ​ស្ពាន​ទឹកថ្លា ខេត្តបន្ទាយមានជ័យ បាន​ប្រមាណ​១​ឆ្នាំ​មកនេះ គឺ​លោក​ឈួន សោភា ធ្លាប់​ត្រូវបាន​អគ្គនាយក កោះហៅ​មក​បំភ្លឺ​ចំនួន​៣​លើក​ហើយ​រួមទាំង​លើក​នេះ​ផង​។ លោក​ឈួន សោភា ធ្លាប់​បំពេញការងារ​មិន​ប្រក្រតី​ជាច្រើន​រហូតដល់​អ្នករ​ក​ស៊ី​ក៏​ធ្លាប់​ប្ដឹង កូនចៅ​ក៏​ធ្លាប់​ប្ដឹង​ដែរ ហើយ​រករឿង​ដក​បញ្ឈរជើង​កូនចៅ​ដែល​គ្នា​គ្មាន​កំហុស​ទៀតផង​។​

​កាលពី​ជិត​១​ឆ្នាំមុន ក្រោយពី​អគ្គនាយក​តែងតាំង​តួនាទី​ជា​ប្រធាន​គយ​តំបន់​៥​នេះ មិនទាន់បាន​ប៉ុន្មាន​ខែ​ផង មាន​អ្នករកស៊ី និង​ក្រុមហ៊ុន​រថយន្តក្រុង ដែល​រត់​ពី​ភ្នំពេញ​ប៉ោយប៉ែត​ជាច្រើន​ក្រុមហ៊ុន បាននាំគ្នា​ទូរ​ស័​ព្ឌ​រាយ​ការ​ណ៏​ប្រាប់​កាសែត ពី​សកម្មភាព​ទារលុយ​ក្បាល​រថយន្ត​តាមតែ អំពើ​ចិត្ត មាន​បង់​ក្បាល​រថយន្ត​ផង បង់ថ្លៃ​បាយ​ផង បង់​របប​មេ​ផង ខណៈដែល​រថយន្តក្រុង​ទាំងអស់នោះ ក្រៅពី​ដឹក​អ្នកដំណើរ មាន​ដឹកទំនិញ​ថែម​បន្តិច​ប​ន្ទួ​ច​តែប៉ុណ្ណោះ​។​

​តាម​សេចក្ដី​រាយ​ការ​ណ៏​កាលណោះ ចំពោះ​រថយន្តក្រុង​ដឹក​ឥ​វ៉ាន់​លាយ​ជាមួយ​អ្នកដំណើរ គឺ​ត្រូវ​បង់​អោយ​ក្រុម​គយ​ចល័ត​តំបន់​៥​ខាងលើ​ពី​៦​ទៅ ៧​លាន​រៀល​ក្នុង​១​ខែ​សំរាប់​រថយន្ត​១​គ្រឿង ។​បើ​ក្រុមហ៊ុន​មាន​រថយន្ត​៥​គ្រឿង​ត្រូវ​រត់​ឆ្លងកាត់​ប៉ុ​ស្ដ៏​របស់គាត់​គឺ​ត្រូវ​បង់គុណ​ចំនួន​លុយ​តាម​ចំនួន​ក្បាល​រថយន្ត ជាក់ស្ដែង មិនតែប៉ុណ្ណោះ​មន្ត្រី​គយ ដែលជា​អ្នក​ពូកែ​គាប​ទារលុយ​ខ្លាំងជាងគេ ដែល​កាលណោះ​គេ​ស្គាល់ឈ្មោះ​អឿន និង​ឈ្មោះ​រី នោះ នៅ​ឆ្លៀត​អោយ​ម្ចាស់​រថយន្ត ក្រុង​បង់​របប​មេ​ប្រចាំខែ (​លោក ឈួន សោភា​) ចំនួន​១​លាន​រៀល​ក្នុង​រថយន្ត​មួយគ្រឿង​ថែមទៀត​។​

​តាម​អ្នកដឹង​រឿង​បាន​បង្ហើប​ប្រាប់​អោយដឹងថា បច្ចុប្បន្ន​យ៉ាងហោចណាស់​ក៏មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ និង​ឆ្លៀត​ដឹកទំនិញ​លាយ​ជាមួយ​រត់​ពី​ភ្នំពេញ​ទៅ​ប៉ោយ ប៉ែត​ខ្ទង់​១០​ក្រុមហ៊ុន​ដែរ ហើយ​ក្នុង​មួយក្រុម​ហ៊ុន​មាន​រថយន្ត​រត់​ពី​២​ទៅ​៣​គ្រឿង ដែល​សរុប​ទាំងអស់​ក្នុង​១​ខែ មាន​រថយន្ត​រត់​ជិត​៣០​គ្រឿង​ឯណោះ​។​
​ពាក់ព័ន្ធ​ការកោះហៅ​មក​បំភ្លឺ និង​ករណី​កូនចៅ និង​អ្នករកស៊ី​រាយការណ៍ ពី​ភាពមិនប្រក្រតី​ខាងលើនេះ នៅ​រសៀល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៩​នេះ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ឈួន សោភា បានឡើយ ព្រោះ​មិនមាន​លេខ​ទូរ​ស័​ព្ឌ​សំរាប់​ទំនាក់ទំនង​។a custom chhun a custom chhun1 a cust jey a cust jey1 


​