» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6195 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696366 នាក់

ថៃ សុំពន្យារពេលជាលើកទី២ ចំពោះសំណើរកម្ពុជា ជួបប្រជុំពិសេស JBC នៅសៀមរាប​ចុះបើថៃចេះតែពន្យាពេលតើកម្ពុជាគិតបែបណា?

 

ភ្នំពេញ៖ រដ្ឋលេខាធិការកិច្ចការព្រំដែនរបស់កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំពិសេស​របស់​គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ ដែលកម្ពុជាបាន​ស្នើ​រៀបចំឡើងនៅសប្តាហ៍ទី២ ឬសប្ដាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ត្រូវបាន​ភាគីថៃឆ្លើយតប និងស្នើលើកពេលសាជាថ្មី។ចុះបើថៃបន្តពន្យាពេលទៀតតើកម្ពុជាធ្វើម៉េច?។a jbc meet2 

ក្នុងកំលុងពេលរង់ចាំកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នាពេលខាងមុខ និង​ដើម្បី​ពន្លឿនការអនុវត្តការងារលើដីជាក់ស្តែងនោះ ភាគីកម្ពុជា បានស្នើបន្ថែមទៅភាគីថៃ​តាមរយៈ​កំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឱ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (Joint Survey Teans) នៃភាគីទាំងពីរ ចុះលើដីជាក់ស្តែងឡើងវិញ ដើម្បីបន្តអនុវត្ត​ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៧ និងបង្គោលលេខ ៥២-៥៩ នៅពេលវេលាសមស្របណាមួយចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។

រដ្ឋលេខាធិការកិច្ចការព្រំដែនកម្ពុជា បានគូសបញ្ជាក់ថា ក្រុមវាស់វែងចម្រុះនៃភាគី​ទាំង​ពីរ​កម្ពុជា-ថៃ បានចាប់ផ្ដើមធ្វើការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់​ខ្សែ​ព្រំដែនចន្លោះបង្គោលលេខ ៤២-៤៧ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ និងនៅ​កំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៥២-៥៩ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយត្រូវបានផ្អាកកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយសារសង្គ្រាមឈ្លានពាន​មក​លើ​អធិបតេយ្យនិង បូរណភាពទឹកដីកម្ពុជា។

រដ្ឋលេខាធិការកិច្ចការព្រំដែន ក៏បានស្នើថៃ ចាត់បញ្ចូនក្រុមការងារវាស់វែងចម្រុះ​នៃភាគី​ទាំងពីរចុះធ្វើការលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ដើម្បីសាងសង់ឡើងវិញនូវបង្គោល ព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់​បារាំងនៅទីតាំងដើមពិតប្រាកដ​ដែលភាគីទាំងពីរ​បានឯកភាពគ្នា។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន គូសបញ្ជាក់ផងដែរថា ការចាត់បញ្ចូនក្រុមវាស់វែង​ចម្រុះ ដើម្បីបន្តចុះធ្វើការលើដីជាក់ស្តែងនេះ គឺធ្វើឡើងស្របតាមនីតិវិធី និងបែប​បទ​ការងារ (Technical Instruction) ដែលបានឯកភាពគ្នា និងស្របតាមខ្លឹមសារ​នៃកំណត់​ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជា-ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី នាពេលកន្លងមក។

ក្នុងស្មារតីនេះ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរគុល ក៏បានលើកឡើង​កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដូចមានចុះផ្សាយក្នុង សារព័ត៌មាន The Nation Thailandថា៖ «ក្នុងអំឡុងពេលរដ្ឋាភិបាលចាំផ្ទះ (...) កិច្ចប្រជុំរបស់គណៈកម្មការ JBC ថៃ-កម្ពុជា មិនអាចធ្វើបានទេ ដោយហេតុថាអាណត្តិរបស់ប្រធានគណៈកម្មការ JBC បានបញ្ចប់ ជាមួយនឹងអាណត្តិរបស់រដ្ឋាភិបាលទៅហើយ។ (...) ប៉ុន្តែក្រុមការងារ​កម្រិតបច្ចេកទេសនៅបន្តអនុវត្ត ការងាររបស់ខ្លួនដដែល»។

តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាបបញ្ជាក់​ជាថ្មីថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺ​ង​ម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយ​គណៈកម្ម​ការ ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍​ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញា​បារាំ​ង​-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការ​បោះបង្គោល​ព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគី​ទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)កម្ពុជា នឹងបន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុតជាមួយគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ថៃ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែន និងមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំង​អស់​ជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា ដែលជានិច្ចកាល តែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួល​ខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការ​ការពារបូរណ​ភាពទឹកដី និងអធិបតេយ្យជាតិ។មានសំណួរមួយដែលប្រជាពលរដ្ឋចឹងដឹងនោះគឺថាចុះបើថៃវាមិនមិនព្រមតាមការស្នើសុំរបស់យើងតើjBCមានសិទ្ធចាប់បង្ខំដែរ?។ព្រោះថាអំណាចកម្លាំងមិនមែននៅក្នុងដៃJBCទេគឺអាស្រយ័លើGBCទេតើ។សូមបញ្ជាក់ថាកម្ពុជាបានច៕អនុស្សរនៈយោគយក់គ្នា(MOU)តាំងពីឆ្នាំ២០០០ដើម្បីធ្វើការវាស់វែងព្រុំដែនដោយផ្អែកតាមសន្ធិសញ្ញាអនុសញ្ញាបារាំងសៀម១៩០៤និងផែនទី១៩០៧។តែតាំងពីពេលនោះមកកម្ពុជាមិនបានជម្រុញការអនុវត្តន៍ទេបើសូម្បីក្នុងសម័យលោកប្រាយុទ្ធចាន់អូចាធ្វើជានាយករដ្ឋមន្ត្រីប្រទេសទាំងពីរមានភាពទំនាក់ទំនងជាមួយគ្នាល្អប្រសើរក៏ដោយ។ចុះទម្រាំងពេលឥឡូវ?។

សូមបញ្ជាក់ថាបើត តាមរយៈកំណត់ទូតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឱ្យរៀបចំកិច្ចប្រជុំពិសេស JBC កម្ពុជា–ថៃ ឡើងវិញ នៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាសំខាន់ៗជាច្រើនដែលកំពុងជួប។

 

 កិច្ចប្រជុំនេះ នឹងផ្តោតលើការពិភាក្សាការងារវាស់វែង និងខណ្ឌសីមាព្រំដែន ព្រមទាំងដោះស្រាយបញ្ហាដែលកម្ពុជាអះអាងថា យោធាថៃបាននិងកំពុងធ្វើសកម្មភាពរំលោភបំពានបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ដូចជា ការរាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ សាងសង់លេណដ្ឋាន ការឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងការហាមឃាត់មិនឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅរស់នៅក្នុងលំនៅឋានរបស់ខ្លួនវិញ។

 ភាគីកម្ពុជាក៏បានស្នើបន្តចុះអនុវត្តការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្នលើដីជាក់ស្តែង នៅតាមកំណាត់ខ្សែព្រំដែនសំខាន់ៗ រួមមាន ចន្លោះបង្គោលព្រំដែនលេខ 42-47 ក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង។

កិច្ចប្រជុំនេះ ក៏នឹងពិភាក្សាអំពីការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន នៅតំបន់ព្រំដែនផ្សេងទៀត ដូចជា កំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 33-37 តំបន់បឹងត្រកួន តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា តំបន់អូរភ្លុកដំរី និងតំបន់ព្រំដែនច១ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។a boder map a home destroy3 a jbc meet