» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6227 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696398 នាក់

ដក​លោកស្រី វ៉ា រ៉ាវី ប្រធានស្តីទី​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកោះកុង​មក​ក្រសួង ដាក់ជំនួស​វិញ​ដោយ​លោក​សំ ធឿន​!

 

​កោះ​កុ​ងះ​ក្រសួង​ធម្មការ​និង​សាសនា កាលពី​ថ្ងៃទី​១១​មិថុនា​ឆ្នាំ​២០១៨​កន្លងទៅ​ថ្មីៗ​នេះ បានចេញ​សេចក្តីសម្រេច​មួយ​លេខ​៣៤/១៨.......​ក​.​ធ​.​ស​.​សសរ ដោយបាន​តែងតាំង​លោក​សំ ធឿន ដែលជា​អនុប្រធាន​មន្ទីរ ឡើង​ធ្វើជា​ប្រធាន​មន្ទីរ​ស្តីទី​ជំនួស​លោកស្រី​វ៉ា រ៉ាវី​ដែល​ត្រូវ​ដក ឲ្យ​ទៅ​បំរើការ​នៅឯ​ក្រសួង​វិញ​។​

​ការសម្រេច​ដក​លោកស្រី​វី រ៉ាវី ចេញពី​តំណែង​ប្រធានស្តីទី​មន្ទីរ​ធម្មការ​ខេត្ត​នេះ បើតាម​ប្រភព​បាន​ឲ្យ​ដឹងថា ធ្វើឡើង​បន្ទាប់ពី​រឿងអាស្រូវ​ផ្សព្វផ្សាយ​តាម​សារ​ព័​ត៍​មាន​ពី​ការដឹកនាំ​មិន​ប្រក្រតី​របស់គាត់ ជាពិសេស​ធ្លាយ​ចេញ​លិខិត​ពី​មេដឹកនាំ​សាសនា​ធំៗ​ចំនួន​៣​នៅក្នុង​ខេត្ត ប្រកាស​បដិសេដ​មិន​ទទួលស្គាល់​លោកស្រី​នៅពេលដែល​មានការ​តែងតាំង​ឡើង​ធ្វើជា​ប្រធាន​មន្ទីរ​។​

សូម​រំលឹក​ថាះ​កាលពី​ថ្ងៃទី​២២​ឧសភា​ឆ្នាំ​២០១៨​កន្លងទៅ មាន​​មេដឹកនាំ​សាសនា​ធំៗ​ចំនួន​បី​នៅក្នុង​ខេត្តកោះកុង រួមមាន​ព្រះ​តេជគុណ ហេង សំបូរ ព្រះ​មេគុណ​ខេត្ត លោក វណ្ឌ សាលី គណៈ​អ៊ី​មាំ​ខេត្ត​និង​លោក​ហួរ សារឿន តំណាង​ឲ្យ​គ្រឹះ​សា​នា ប្រចាំខេត្ត បាន​ចុះហត្ថលេខា​និង​បោះត្រា​លើ​លិខិត​រួមគ្នា ផ្ញើ​ជូនទៅ​ថ្នាក់ដឹកនាំ​កំពូលៗ​នៅក្នុង​ខេត្ត ដោយ​សំណើរ​បដិសេធ​មិន​ទទួលស្គាល់​លោកស្រី វី រ៉ាវី ធ្វើជា​ប្រធាន មន្ទីរ​ឡើយ ប្រសិនជា​មានការ​តែងតាំង​។​

​លិខិត​ដែល​ចុះហត្ថលេខា​រួមគ្នា​នោះ បាន​គូស​បញ្ចាក់​ហេតុផល​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មេដឹកនាំ​សាសនា​ធំៗ​ទាំងបី​នៅក្នុង​ខេត្ត បដិសេធ​មិន​ទទួលស្គាល់ ដោយសារ​ការដឹកនាំរ​បស់​លោកស្រី​នាពេល​កន្លងមក អសមត្ថភាព​និង​មាន​កំហុស​មួយចំនួន ដូចជា​-​អសមត្ថភាព ពុំ​យល់​ពី​កិច្ចការ​សាសនា ។​ខ្វះ​សីលធម៌ ចរិយា​ធម៌​និង​ប្រើ​ពាក្យសំដី​មិន​សមរម្យ​ធ្វើ​ប៉ះពាល់​ដល់​អ្នក​គោរព​សាសនា​ផ្សេងៗ និង​ខ្វះ​ការទំនាក់ទំនង​ជាមួយ​មេដឹកនាំ​សាសនា​ផ្សេងៗ​នៅក្នុង​ខេត្ត ព្រមទាំង​ការប្រមាថ និង​បង្ក​ការលំបាក ធ្វើ​ឲ្យ​រាំងស្ទះ​យ៉ឺ​ត​យ៉ាវ​ដល់​ការងារ​ផ្សេងៗ​របស់​គណៈសង្ឃ​ខេត្ត​។​a koh saly3 

​ក្រៅពីនេះ លោកស្រី​ក៏បាន​បង្កជម្លោះ ធ្វើ​ឲ្យ​បែកបាក់​សា​គ្គី​ផ្ទៃក្នុង​និង​ធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន​សំដែង​ការមិន​ពេញចិត្ត ចំពោះ​ទង្វើរ​ដឹកនាំ​របៀប​ផ្តាច់មុខ​របស់គាត់ ដោយ​អាង​មាន​ឳ​ពុក​ជាទី​ប្រឹក្សា​អម​ក្រសួង​និង​កូន​ជា​ប្រធាន​មន្ទីរ​ស្តីទី ធ្វើ​អី្វៗ​ស្រេច​តែ​អំពើរ​ចិត្ត ដូចជា​ការចាយវាយ​ថវិការដ្ឋ​និង​ការយក​សម្ភារៈ​មន្ទីរ​ទៅប្រើ​ប្រាស់​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​មិនដែល​ឲ្យ​មន្ត្រីក្រោមឱវាទ​បានដឹង​ជាដើម​។​

​សូមបញ្ជាក់​ថាះ​មន្ទីរ​ធម្មការ​និង​កិច្ចការ​សាសនា​ខេត្តកោះកុង ត្រូវបាន​គេ​ចាត់ទុកថា គឺជា​មន្ទីរ​មួយ​ដែលមាន​អំណាច​ត​ត្រកូល​​ព្រោះ​លោក​ដួង សាវឿន ជា​ឳ​ពុក បាន​កាន់អំណាច​ធ្វើជា​ប្រធាន​មន្ទីរ​មួយ​នេះ​ជាង​៣០​ឆ្នាំ ក្រោយពី​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០១៥ គាត់​ក៏បាន​រត់ការ​តំណែង​ខាងលើ​ឲ្យ​កូនស្រី​របស់គាត់​គ្រប់គ្រង​បន្ត​ជា​ប្រធាន​មន្ទីរ​ស្តីទី រហូតដល់​សព្វថ្ងៃ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​សំដែង​ការមិន​ពេញចិត្ត​និង​សំណូមពរ​យ៉ាងទទូច ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ព្រមទាំង​ក្រសួង​ធម្មការ​និង​កិច្ចការ​សាសនា​ដែលមាន​ឯ​.​ឧ ហ៊ឹម ឆែម ជា​រដ្ឋមន្ត្រី មេត្តា ពិនិត្យ​និង​ពិចារណា​ឡើងវិញ​ផង​។​a koh saly a koh saly1 

​ការសម្រេច​ដកតំណែង​លោកស្រី​វី រ៉ាវី​ចេញពី​ប្រធានស្តីទី​មន្ទីរ​ធម្មការ​និង​សា​នា​ខេត្ត​ពី​សំណាក់ ឯ​.​ឧ រដ្ឋមន្ត្រី​ត្រូវបាន​មជ្ឈដ្ឋាន​ជាច្រើន​នៅក្នុង​ខេត្ត​អបអរសាទរ​និង​ចាត់ទុកថា គឺជា​ការផ្តល់​ភាពយុត្តិធម៌​ជូន​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​មួយ​នេះ​ផងដែរ​៕a koh saly2 
​