» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4253 នាក់

ម្សិលមិញ 5544 នាក់

សរុប 13945350 នាក់

បែកធ្លាយ​រឿងអាស្រូវ លោក​ផ្កាយ​បី ឈ្មោះ ម៉ែន ច័ន្ទ​រិទ្ធី មេបញ្ជាការរង​កងទ័ព​ជើងគោក ចេញមុខ​រត់ការ​យក​មនុស្ស ចូល​ក្របខណ្ឌ​យោធា ថ្នូរ​នឹង​លុយកាក់​ខ្ទង់​ម៉ឺន​ដុល្លារ ?


​ភ្នំពេញ​៖​ថ្មីៗ​នេះ​តាមរយ​:​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​គេហទំព័រ​ក្នុងស្រុក​១​បានចេញ​ផ្សាយ​ទម្លាយ​អោយដឹងថា​៖​បុរស​ម្នាក់​ឈ្មោះ ម៉ែន ច័ន្ទ​រិទ្ធី ដែល​អះអាងថា​ខ្លួន​ជា ឧ​ត្ត​ម​សេនីយ៍​ឯក​ផ្កាយ​៣ មាន​តួនាទី​ជា​មេបញ្ជាការរង កងទ័ពជើងគោក​(​រង​មេ ហ៊ុន ម៉ា​ណែ​ត​) និង​ថា​ជា​កូន​អ​តី​តៈ​សព​ឧកញ៉ា ម៉ែន សារុន ផង​នោះ បាន​ប្រើ​វិធី​ត្រជាក់ យកលុយ​ពី​បុគ្គលិក​រដ្ឋបាល​រោង ចក្រ​បីនាក់​ក្នុងការ ធានា​រត់​ការចូល​ក្របខណ្ឌ​យោធា ក្នុង​ម្នាក់​យក​ដំបូង​៥០០០​ដុល្លារ​,៦០០០​ដុល្លារ​,​និង​៧០០០​ដុល្លារ ។​a mensarun 

ពេលនេះ អ្នក​អស់​លុយ កំពុង ទន្ទឹម រង ចាំ ដំណឹង ពី​ការ​រត់ការ ចូលធ្វើ​ទាហាន យ៉ាង អន្ទះសារ សង្ស័យ​លុយ ក៏​អត់ កា​ងារ​ក៏​អត់​ទេ​?​។ តែ​លោក ម៉ែន ច័ន្ទ​រិទ្ធី បាន​អៈ​អាង​ថា គាត់​ជាម​នុស្ស​ថ្លៃថ្នូ និង​ស្រឡាញ់​កិត្តិយស មិនអោយ​ពួកក្មេងៗ​ភ័យព្រួយ រឿង​បាត់​លុយ​ទេ ។ ប្រភព​បាន​បញ្ជាក់ថា យោងតាម បុរស​ឈ្មោះ ឆាយ សុខ​ឃីម វ័យ​ជិត​៣០ ឆ្នាំ​ដែល​អស់​លុយ ច្រើន​នៅក្នុង​រឿងនេះ បាន​រៀបរាប់ថា មុនដំបូង​ខ្ញុំ ( ឆាយ សុខ​ឃីម ) ស្គាល់​គាត់​(​ម៉ែន ច័ន្ទ​រិទ្ធី​) ដោយ​ចៃដន្យ និង​មាន​ទំនុកចិត្ត តាមរយៈ​គាត់​ប្រើពាក្យ​សំដី​ថា​ស្គាល់​អ្នកធំ​ច្រើន ហើយក៏​ទុកជា​បង​ធ​ម៍ ធ្លាប់​អោយ​គាត់​ខ្ចីលុយ​ជាច្រើនលើក ខណៈ​ស្គាល់​ផ្ទះ​គាត់​វិឡា​ធំ​ទ្រនំ​ខ្ពស់ រហូតដល់​នាំ​មិត្ត​ភ័​ក្ត​អោយ​ស្គាល់ គាត់​ធានា​អោយចូល​ក្របខណ្ឌ​យោធា ទើប​ពួកគេ ៣​នាក់​យកលុយ​ទៅអោយ​គាត់​តាម​តំលៃ​ជួប​ជាមួយ​គាត់​ផ្ទាល់​តែម្តងទៅ​។

លោក ឆាយ សុខ​ឃីម បន្តថា លោក​ម៉ែន ច័ន្ទ​រិទ្ធី មិន​ត្រឹម​បាន​និយាយ​អួត ថា គាត់​មាន ងារ​ថ្នាក់​ឧ​ត្ត​ម សេនីយ៍​ឯក មាន​តួនាទី​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក​(​រង​មេ ហ៊ុន ម៉ា​ណែ​ត​) និង​ជា​កូន (​អ​តី​តៈ​សព​ឧកញ៉ា ម៉ែន សារុន​) ប៉ុណ្ណោះ​ទេ គាត់​ថា​បន្តិចទៀត​ពេល ដែល ឯកឧត្តម ជឹម​សុខ ចូលនិវត្តន៍ គាត់​នឹង​ទៅកាន់​ដំណែង​ឯកឧត្តម ជឹម សុខ ទៀតផង ទើប​មានការ​ទុកចិត្ត​គាត់​ហើយ​សុខ​ចិ​ត្ដ លក់​ឡាន​អោយ​លុយ​គាត់​ខ្ចី​អស់​ជាង​១​ម៉ឺន​ដុល្លារ​ថែមទៀត ។ លោក ឆាយ សុខ​ឃីម បន្តទៀតថា កាលពី​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៩ បុរស​ម្នាក់​ឈ្មោះ ម៉ែន ច័ន្ទ​រិទ្ធី បាន​យកលុយ​មកអោយ​ជន​រង គ្រោះ ក្នុង​ម្នាក់ៗ​១០០០​ដុល្លារ​រួច​ម្ដង​ហើយ និង​បាន​ប្រាប់ថា​កុំ អោយ​បែកធ្លាយ​លិខិត​ប្រគល់​ប្រាក់​ធានា​ចូល​ក្របខណ្ឌ​ចេញ ទៅ​ក្រៅ​អី គាត់​សុខចិត្ត​រកលុយ​មក​ទូទាត់​ឲ្យ​គ្រប់​ចំនួន និង​សុំ​ដក​លិខិត​នោះ​ទុក​វិញ ។

ទាក់ទិន​នឹង​ការ​បែកធ្លាយ រឿង អាស្រូវ​ខាងលើនេះ ការិយាល័យ​និពន្ធ​សារព័ត៌មាន និង គេហទំព័រ មាតុភូមិ មិនអាច សុំ​ការបំភ្លឺ​ពី​លោក ម៉ែន ច័ន្ទ​រិទ្ធី បានទេ ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ប៉ុន្តែ លោក ម៉ែន ច័ន្ទ​រិទ្ធី បានបញ្ជាក់​ប្រាប់​សា​ព័ត៌មាន​ក្នុងស្រុក មួយ ថា ទទួល ស្គាល់​ថា លោក បាន យកលុយ​ពី​មនុស្ស​បីនាក់​នោះ​មែន ប៉ុន្តែ​គាត់​ទទួលខុសត្រូវ បើ​មិនបាន​ចូល​ក្របខណ្ឌ​គាត់​ទូទាត់​សង​វិញ ដោយ​លោក​បញ្ជាក់ ថា « ខ្ញុំ​ហ៊ានស៊ី ហ៊ាន​សង មិនអោយ​ពួកក្មេងៗ​ព្រួយបារម្ភ​ទេ បើ​ខ្ញុំ​បោក​ពួកគាត់ រឿង​អី​ត្រូវអោយ​ក្មេងៗ​ទាំង​នោះមក​ស្គាល់​ដល់ផ្ទះ​វិឡា​ដែល​ស្ថិតនៅ​ខាងក្រោយ បុរី​កាំ​កូ​ស៊ី​ធី »​។

គ្រាន់តែ​ពួកគាត់​ប្រញាប់​និង​ភ័យ​ពេក ដូច្នេះ​នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩ គាត់​នឹង​ប្រគល់​លុយ​អោយ​វិញ តាម​ជាក់ស្តែង ចាំ​គាត់​ទៅយក​លុយ​ពី​ខាង​បុគ្គលិក​វិញ​សិន​ព្រោះ រឿងនេះ​គាត់​មិនមែន​ធ្វើ​ម្នាក់ឯង​ទេ គឺ​រៀបចំ​ត្រឹមត្រូវ​ជាមួយ​ខាង​ផ្នែក​បុគ្គលិក ។ ការិយាល័យ យើង រីករាយ​ស្វាគមន៍​ចំពោះ​ការចេញមុខ មក​បកស្រាយ​បំភ្លឺ ជុំវិញ​ករណីនេះ ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ រាល់​ម៉ោង​ធ្វើការ តាមរយ​: Tel : 012 953 824 ។ សូម​រំលឹកថា ករណី​ស្រ ដៀង​គ្នា​នេះដែរ មន្ត្រី​យោធា​ជាន់ខ្ពស់​១​រូប​ពាក់​ផ្កាយ ១​នៅ ក្រសួង​ការ​ជាតិ ឈ្មោះ ឃួន សុណ្ណ ក៏​ត្រូវបាន​សមត្ថកិច្ច តុលាការ​ចាប់ឃុំខ្លួន​កាលពីពេល​កន្លងទៅ​នេះដែ​រ ព្រោះ​បាន ប្រព្រឹត្ត​អំពើ​ឆបោក​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នៅ​ខេត្តកំពង់ធំ អោយចូល​ក្របខណ្ឌ​យោធា ប្រមូលបាន​ប្រាក់​រាប់​មុ​ឺ​ន​ដុល្លារ ហើយ​ពលរដ្ឋ​រងគ្រោះ​នៅ​ពុំទាន់​ទទួលបាន​យុត្តិធម៌​នៅឡើយ ទេ ៕ ដោយ : សុផល​a hun ma a mensarun1 a mensarun2