» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9841 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700012 នាក់

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចេញមុខ​ពន្យល់​ពី​រឿង​ស្វា​ក្តាម​នៅ​ស្រុក​ខែ្មរ​ដែល​អាមេរិក​ចោទថា​ជា​សត្វ​កម្រ​!

 

​ភ្នំពេញ​៖ រយៈពេល​៣​ឆ្នាំ​ចុងក្រោយ កម្ពុជា​បាន​នាំចេញ​ស្វា​ចំនួន ៦៨,០៧៦​ក្បាល ស្របតាម​អនុសញ្ញា​ស្តីពី​ការហាម​ប្រាម​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ព្រៃ​ដែល​ប្រឈម​នឹង​ការ​ជិត​ផុត​ពូជ ហៅ​កាត់​ថា សាយ​តេស (CITES)​។​នេះ​ជាការ​អះអាង​តាម​បណ្តាញ​សង្គម​របស់លោក​លោក ឌិ​ត ទីណា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ដែល​ឡើង​ជំនួស​លោក​វ៉េង​សាខុន​ដែល​ត្រូវបាន​ដក​ចោល​យ៉ាង​តក់ក្រហល់​។ លោក​រដ្ឋមន្ត្រី​បន្តថា ស្វា​ដែល​អាមេរិក​យល់ថា​ជាស​ត្វ​កម្រ​នោះ គឺ​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ​សម្រាប់​ប្រជាជន​កម្ពុជា​ថា​ជា​ស្វា​វត្តភ្នំ​។​a dit dina3 

​តាមរយៈ​បណ្តាញ​សង្គម Twitter របស់លោក ឌិ​ត ទីណា បន្តថា ដោយ​គោរព​តាម​អនុ​ញ្ញា CITES សូម្បីតែ​ស្វា​វត្តភ្នំ​ក៏​មិន​ត្រូវបាន​នាំចេញ​ដែរ​។ គេ​អាចបង្កើត​កូន​របស់​វា​នៅ​កសិដ្ឋាន ហើយ​មានតែ​កូន​ស្វា​ជំនាន់​ក្រោយ​ប៉ុណ្ណោះ ដែល​ត្រូវបាន​នាំចេញ និង​នាំចេញ​សម្រាប់​គោលដៅ​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​។ តាមរយៈ​សំណេរ​ដដែល​លោក​បានដាក់​ជា​សំនួ​រថា តើ​មាន​ស្វា​ប៉ុន្មាន​ក្បាល ក្នុងចំណោម​ស្វា ៦៨,០៧៦​ក្បាល ដែល​រួមចំណែក​ដល់​ការបង្កើត​វ៉ាក់សាំង​កូ​វីដ​១៩?​លោក​សួរថា ស្វា​ក្តាម ឬ​ដែល​គេ​ស្គាល់​ថា​ស្វា​វត្តភ្នំ គឺជា​ប្រភេទ "​ជិត​ផុត​ពូជ​" នៅក្នុង​ឧបសម្ព័ន្ធ​ទី​២​នៃ​អនុសញ្ញា​CITES ហើយ​យើង​គោរព​តាម​អនុសញ្ញា​នេះ​។ តើ​កម្ពុជា​ធ្វើ​ដូចម្តេច​ទើប​អាច​នាំចេញ​បាន​ដល់ ១​ម៉ឺន​៧​ពាន់​/​ឆ្នាំ​? គឺ​យើង​ចិញ្ចឹម​ពួកវា​!(ដែលមានន័យថាការនាំចេញខាងកម្ពុជាថាត្រឹមត្រូវមិនមែនចាប់ស្វាពីព្រៃនាំចេញទេ)។

​ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២២​នេះ កម្ពុ​ជាមាន​ក្រុមហ៊ុន​ចំនួន​៥ ដែលមាន​កសិដ្ឋាន​ស្រាវជ្រាវ ចិញ្ចឹម និង​បង្កាត់​ពូជ​សត្វ​ស្វា​ក្តាម​យក​កូន​នាំចេញ​ចំនួន​៦​ទីតាំង ដែល​ស្ថិតនៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ធំ សៀមរាប កំពង់ចាម កំពង់ស្ពឺ ពោធិ៍សាត់ និង​ខេត្ត​កំពង់​ឆ្នាំ​។ ទីតាំង​ទាំងនោះ មាន​ស្វា​ក្តាម​ចំនួន ១៣៩ ៦០៥​ក្បាល​។​​ទាក់ទង​រឿង​ស្វា​ក្តាម​នាំចេញ​នេះដែរ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា បានចេញ​សេចក្តីថ្លែងការណ៍​មួយ សម្តែង​ការមិន​ពេញចិត្ត​ករណី​យ៍​ដែល​អាជ្ញាធរ​សហរដ្ឋអាមេរិក​ឃាត់ខ្លួន​លោក​គ្រី​មគ្គផល​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ និង​ជីវចម្រុះ​នៃ​រដ្ឋបាល​ព្រៃឈើ ដោយ​ចោទថា​លោក សមគំនិត​ក្នុងការ​រត់ពន្ធ​សត្វ​ស្វា​ក្តាម​ទៅ​សហរដ្ឋអាមេរិក​និង​អះអាងថា​នឹង ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បី​រក​យុត្តិធម៌​ដល់​មន្ត្រី​របស់ខ្លួន​។​

លោក​គ្រី​មគ្គផល​ដែលជា​ប្រធាន​នាយកដ្ឋាន​សត្វព្រៃ​និង​ជីវចម្រុះ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ព្រលានយន្តហោះ​កេ​ណេ​ឌី ក្នុង​ក្រុង​ញូយ៉ក សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​។ បើតាម​ក្រសួងយុត្តិធម៌​អាមេរិក មាន​ភស្តុតាង​ដាក់បន្ទុក​ចំនួន​៣១ ដូច​យ៉ាង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ និង​ការដឹកជញ្ជូន​សត្វ​ស្វា​រាប់រយ​ក្បាល​ក្រោម​ឯកសារ​ក្លែងបន្លំ ទៅកាន់​រដ្ឋ​ផ្លរីដា និង​រដ្ឋ​តិច​សាស់ ប្រទេស​អាមេរិក និង​ទៅកាន់​ក្រុមហ៊ុន​ឯកជន​ស្រាវជ្រាវ​ផ្នែក​ជីវសាស្ត្រ​ឈ្មោះ «Vanny Bio Research» របស់​ជនជាតិ​ហុងកុង ក្នុង​ខេត្តពោធិ៍សាត់ ប្រទេស​កម្ពុជា​។​​ក្រសួងយុត្តិធម៌​អាមេរិក​បាន​ឲ្យ​ដឹងថា​មាន ជនជាប់ចោទ​ចំនួន ៨​នាក់ ដែល​ក្នុងនោះ​មាន​២​នាក់​ជា​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា(លោកគ្រីមគ្គផលនិងលោកកែវអូម៉ាលិសមេព្រៃធំ) និង​៦​នាក់​ទៀត​ជា​ម្ចាស់​និង​បុគ្គលិក​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន «Vanny Bio Research» ដែលជា​ស្ថាប័ន​នាំចេញ​ឬ​ផ្គត់ផ្គង់​ថនិកសត្វ​ផ្តាច់មុខ​សម្រាប់​ការស្រាវជ្រាវ​ផ្នែក​ជីវសាស្ត្រ​៕a keo omalis a keo omalis2 a keo omalis3 
​