» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6770 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666680 នាក់

បាញ់ប្រហារ​ក្នុង​វិ​ហ៊ា​រ​អ៊ីស្លាម​នៅ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​ស្លាប់​ជាង​៤០​នាក់​កម្ពុជា​សម្តែង​ការតក់ស្លុត​ប្រកាស​ប្រឆាំង​ភេ​រកម្ម​

 

​ណូ​វែ​ហ្សេ​ឡង់​៖ មនុស្ស ៤៩​នាក់​បាន​ស្លាប់ និង​មាន ២០​នាក់​ទៀត រងរបួស​ដោយសារ​ខ្មាន់កាំភ្លើង​បាញ់ប្រហារ នៅ​វិហារ​អ៊ីស្លាម​ចំនួន​ពីរ​កន្លែង​នៅ Christchurch ប្រទេស នូ​វែ​ល​សេ​ឡង់ ។ នេះ​បើតាម​សារព័ត៌មាន BBC នៅ​ល្ងាច​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩​បាន​ឲ្យ​ដឹង​។​a church kill1 

ការវាយប្រហារ​នេះ​ដែល បានកើត​ឡើង នៅពេលដែល​មនុស្សម្នា​បាននាំគ្នា​ចូលរួម​វិហារ​អ៊ីស្លាម សម្រាប់​ការ​អធិស្ឋាន​ថ្ងៃ​សុក្រ គឺជា​រឿង​ស្លាប់​ដ៏​ច្រើន​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ របស់​ប្រទេស​នេះ​។​លោកស្រី Jacinda Ardern​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ បានចាត់ទុក​អ​ពើរ​នេះ​ជា​ថ្ងៃមួយ​ដ៏​ខ្មៅ​ងងឹត​បំផុត​របស់​នូ​វែ​ល​សេ​ឡង់​។​ស្នងការ​ប៉ូលិស​លោក Mike Bush បាន​និយាយថា បុរស​ម្នាក់​ដែលមាន​អាយុ​ប្រហែល​ជាង ២០​ឆ្នាំ ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ ឃាតកម្ម​ហើយ នឹងត្រូវ​បង្ហាញខ្លួន​នៅក្នុង​តុលាការ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។​

ចូលរួម​ចែករំលែក ចំពោះ​ហេតុការណ៍​បាញ់សម្លាប់ នៅ​វិហារ​ឥស្លាម Al Noor និង​Linwood នៅក្នុង​ទីក្រុង Christchurch ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់ នៅ​ថ្ងៃ សុក្រ ទី​១៥ ខែមីនា ឆ្នាំ ២០១៩​នេះ ដែល​បណ្ដាល​ឲ្យ ប្រជាជន​ជាច្រើន​នាក់​ស្លាប់​និង​រងរបួស​កម្ពុជា​បានបញ្ជាក់​ពី​ជំហរ​ប្រឆាំង​ភេរវកម្ម​។​សេចក្តីថ្លែងការណ៍​រប​ស់ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បញ្ជាក់ថា “​យើងខ្ញុំ​សូម​សម្តែង​នូវ​សមាន ចិត្ត​អាណិតអាសូរ និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត ចំពោះ​ជនរងគ្រោះ និង​អ្នកជា​ទីស្រឡាញ់​របស់​ពួកគេ​។

យើង​សូម​រួម​សាមគ្គី​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន ណូ​វែ​ល​ហ្សេ​ឡង់ ក្នុងអំឡុងពេល ដ៏​សោកនាដកម្ម​នេះ ដើម្បី​ផ្តល់នូវ​ការធានា​អះអាង​ខ្ពស់បំផុត​ចំពោះ សុវត្ថិភាព​ជូន​ជនស្លូតត្រង់ ទាំង​ពលរដ្ឋ​ណូ​វែ​ល​ហ្សេ​ឡង់ និង​សមាជិក​សហគមន៍​កម្ពុ​ជា នៅ​ទូទាំងប្រទេស​​ណូ​វែ​ល​ហ្សេ​ឡង់​។​យើងខ្ញុំ​សូមបញ្ជាក់ ជាថ្មី​ម្តងទៀត អំពី​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​យើង ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ ភេរវកម្ម​គ្រប់​ទម្រង់ និង​រូបភាព​ទាំងអស់​”៕a church kill2 a church kill 

​