» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9583 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699754 នាក់

ឈ្មួញ​និង​សម​ត្ត​កិច្ច​កំពុង​រក​វិធី​ដោះលែង​យួន​ដែល​ចូល​ឈូ​សដី​ក្នុង​ខេត្ត​រតនៈគីរី​ដោយ​គ្មាន​រកមុខ​អាណា​ដែល​ឃុ​ប​ឃឹ​ត​ឲ្យ​ជាប់គុក​ទេ​?

 


​រតនៈគិរី​៖​មាន​សេចក្តីរាយការណ៍​ថា​អា​ឡូ​វ​មាន​អ្នករត់​ការដោះលែង​វៀតណាម​១២​នាក់ យក​គ្រឿងចក្រ​០៦​គ្រឿង​ដែល​សម​ត្ត​កិច្ច​ចាប់​កាលពី​ថ្ងៃទី​១៦​មេសា​ឆ្នាំ​២០១៩​ព្រោះ​លួច​ឆ្លងដែន​ខុសច្បាប់​ចូលមក​ឈូ​ល​ឆាយដី​ព្រៃ​ក្នុង ខេត្តរតនគិរី​?!​។​a track vn roit1 

​សូមបញ្ជាក់ថា ជនជាតិ​វៀតណាម​ទាំង ១២​នាក់​នេះ បាននាំគ្រឿងចក្រ ចូលមកដីខ្មែរ ដោយ​ខុសច្បាប់ តាម​ច្រក​ព្រៃ បង្គោល​ការពារ​ព្រំដែន លេខ ១៤ ក្នុងភូមិ​សាស្ត្រ ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន​គោក លេខ ៥០៥ (​ប៉ុស្តិ៍ ភូមិ​ចង ) ខេត្តរតនគិរី​ក្រោម​ការ​ឃុ​ប​ឃឹ​ត​ពី​មន្ត្រី​ខ្មែរ​យើង​។​ព្រោះ​សកម្មភាព​ឈូសឆាយដី​ធ្វើឡើង​នៅ ជាប់​ព្រំប្រទល់ ជាមួយនឹង​ប៉ុស្តិ៍​ការពារ​ព្រំដែន ៧១១ ស្រុក ម៉​រៃ ខេត្ត​ក​ន្ទុំ ប្រទេស​វៀតណាម តាមរយៈ​ឈ្មោះ សេក វិ​រៈ តំណាង​ក្រុមហ៊ុន​នុ​ភាព​សុ​ភី និង វៀតណាម​ឈ្មោះ VO NGU YEVSA កាន់​អត្តសញ្ញាណប័ណ្ណ​លេខ ២៣៣១២៤២៣៤​។​

​ករណី​ឃាត់ខ្លួន​ជនជាតិ​វៀតណាម និង​គ្រឿងចក្រ​ខាងលើនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ យិន ចំណាន ស្នងការ​នគរបាល​ខេត្ត បាន​ប្រាប់ ថា ខាង​ជំនាញ​កំពុង​រក​អ្នកបកប្រែ​សាកសួរ​ធ្វើ​កំណត់ហេតុ តើ​មានច្បាប់​អនុញ្ញាតិ​ឲ្យ​ចូល​ដី​ខ្មែរ​ដែរ ឫ​អត់ ចំណែក​គ្រឿងចក្រ អញ្ជើញ​ខាង​សាខាគយ​មក​ត្រួតពិនិត្យ​។​

​រហូតដល់​ព្រឹក​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩​នេះ ជនជាតិ​វៀតណាម​ទាំង​១២​នាក់ កំពុង​សាកសួរ​នៅ​ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការ​នគរបាល​ខេត្តរតនគិរី នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹងពី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ប៊ុនធឿន ស្នងការរង​ទទួលបន្ទុក​ការងារ​អន្តោប្រវេសន៍​។​ដោយឡែក គ្រឿងចក្រ ចំនួន ៦​គ្រឿង ខាង​កម្លាំង​កងរាជអាវុធហត្ថ សហការ​ជាមួយ មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ ខេត្តរតនគិរី បាន​កំពុងតែ គ្រប់គ្រង នៅក្នុង បរិវេណ​ក្រុមហ៊ុន នុ​ភាព​សុ​ភី តំបន់​អូរ​តា​យ៉ាក ឧទ្យាន​ជាតិ​វីរៈ​ជ័យ រតនគិរី ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្តរតនគិរី​។​​តែ​ក៏មាន ប្រភពព័ត៌មាន​ដោយឡែក​ផ្សេងទៀត បង្ហើប​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ថា ករណី​ខាងលើនេះ​មាន​អ្នក​អន្តរាគមន៍ ដើម្បី​ជួយ​សម្រួល​ដោះលែង​ពួកគេ ក្រៅ​សំណាញ់​ច្បាប់​។​

​ក្រោយ​ឃាត់ខ្លួន កម្លាំង​កងរាជអាវុធហត្ថ បានប្រគល់ ជនជាតិ​វៀតណាម ចំនួន ១២​នាក់ ឱ្យទៅ​ខាង នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តរតនគិរី ចាត់ការ​តាម​នីតិវិធី​។ គ្រឿងចក្រ​ដែល​ជនជាតិ​យួន​បើក​ចូល ឈូសឆាយដី​ខ្មែរ​ជា​ប្រភេទ​( ប៊ុល​ដេ​៦០ )​ចំនួន​៦ គ្រឿង ចូលមក​ឈូសឆាយ យក​ព្រៃឈើ ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ តាមផ្លូវ​ចំណុច បង្គោល​ឡាក់​លេខ​១៤ ក្នុង​ឃុំ​តា​វែង​លើ ស្រុក​តា​វែង ខេត្តរតនគិរី ជ្រក​ក្រម ក្រុមហ៊ុន​នុ​ភាព​សុ​ភី​ដើម្បី​ធ្វើ​ដេប៉ូ​ស្ទុ​ក​ឈើ នៅក្នុង​តំបន់ អូរ​តា​យ៉ាក ។​តាម​សេចក្តីរាយការណ៍​គ្រឿងចក្រ​ដែល​ពួក​ឈ្មួញ​និង​សម​ត្ត​កិច្ច​ថ្លើមធំ​ឃុ​ប​ឃឹ​ត​ទាំងនេះ​វា​បាន​ចូលមក​តាំងពី ថ្ងៃទី​០៨ ខែមេសា ឆ្នាំ ២០១៩​មក​ម្លេៈ​។​a tracter vn roit 

​សម្ដេច​ក្រឡាហោម​សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានដាក់​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​នាពេល​កន្លងមក យូរហើយ​ដោយ ហាម​ដាច់ខាត មិនអោយ​ប្រើ​ច្រករបៀង​មិនឱ្យ​ប្រើប្រាស់​ច្រក​ព្រៃ ដោយ​សម្ត​តេច​បានចាត់ទុក​ច្រក​ទាំងនោះ​ជា​ច្រក​ចោរ​។​​សម្ដេច​ក្រឡាហោម ក៏បាន​ដាក់​បទ​ជាក់​បញ្ជា​ទៀត​ហាម​ដាច់ខាត មិនឱ្យ​ជួល​ដី នៅតាម​ព្រំដែន អោយ​ជន​បររទេស​កុំ​ឲ្យ​មាន​ពាក្យ​ថា ដី​ខ្មែរ​ស្រែ​វៀតណាម ដី​ខ្មែរ​ស្រែ​ឡាវ ដី​ខ្មែរ​ស្រែ​ថៃ ។ ឥឡូវ​ការចាប់​នេះ​វា​មិន​ត្រឹមតផាកពិន័យ​ឬ​ដាក់គុក​ទេតែ​ត្រូវ​រក​អ្នក​ឃុ​ប​ឃឹ​ត ជាមួយ​ជនបរទេស ផ្គើន ទៅនឹង​បទបញ្ជា សម្ដេច​ក្រឡាហោម​ដាក់គុក​ផងដែរ​។ ប្រជាជន និង​មន្ត្រីរាជការ​នៅ​ខេត្តរតនគិរី​សង្ឃឹមលើ​សម្ដេច​នឹង​ចាត់វិធានការ​ទៅលើ​ក្រុមហ៊ុន​និង​អ្នកពាក់ព័ន្ធ​ទាំងនេះ​ជាមិនខាន​។​a track vn roit1 a track vn roit2 (1) a tracter vn roit3 (1) 
​