» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4115 នាក់

ម្សិលមិញ 14915 នាក់

សរុប 18331274 នាក់

ពលរដ្ឋ​ក្នុង​ក្រុង​សេរី​សោ​ភណ្ឌ ខេត្តបន្ទាយមានជ័យ​ចោទថា​មន្ត្រី​ជំនាញ​និង​អាជ្ញាធរខេត្ត​ឃុបឃិត​គ្នា​លក់​ដីព្រៃ​តំបន់​ជើងភ្នំ ក្នុង​សង្កាត់​អូរ​អំបិល ប៉ះពាល់​ដី​ពួកគាត់​


​បន្ទាយមានជ័យ​៖ ព្រឹក​ថ្ងៃទី ៧ សីហា ២០១៨ ការិយាល័យ​និពន្ធ​គេហទំព័រ សារព័ត៌មាន​មាតុភូមិ www.meatophoum.com បានទទួល​សេចក្តីរាយការណ៍ តាម តេ​ឡេ​ក្រាម ពី​ប្រជា​ពលរ​ដ្ខ​រស់នៅក្នុង​ខេត្តបន្ទាយមានជ័យ ពិសេស​ក្នុង ក្រុង​សេរី​សោ​ភណ្ឌ​ថា​៖ សព្វថ្ងៃ​ពួកគាត់​ជាច្រើន​គ្រួសារ​រស់នៅក្នុង ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សេរី​សោ​ភ្ឌ ខេត្ត​បន្ទាយ មានជ័យ កំពុងមាន​ការព្រួយបារម្ភ​ជាខ្លាំង ព្រោះ​ឃើញ​សកម្ម ភាព​ក្រុមហ៊ុន​ដាក់​គ្រឿងចក្រ ចុះ​ឈូសឆាយ​ដីព្រៃ នៅ​តំបន់​ជិត​ជើងភ្នំ​ដែល​ពួក គាត់​កំពុង​រស់នៅ​និង​អាស្រ័យ​ផល ពី សំណាក់​អ្នកមាន​លុយ​មានអំណាច​។a tong4 

ប្រភពពី​ប្រជាពលរដ្ឋ បានអោយដឹងថា ពួកគាត់​ពុំបាន​ឃើញ​ប្លង់ ឬ​គំរោង​នៃ​ការ អភិវឌ្ឍន៍​ដី​នៅ​ទីតាំង​នោះ​ថា ត្រូវគេ​ធ្វើ​ស្តា​ត ( ពហុកីឡាដ្ឋាន​) ពី​សំណាក់​ក្រុមហ៊ុន ឬ​អាជ្ញាធរ​ជូនដំណឹង​អោយដឹង​ទេ គឺ​ស្ងាត់ឈឹង​។ ថ្មីៗ​នេះ​គេ​ឃើញ​តំណាង​ក្រុមហ៊ុន​វិនិយោគ គឺ​លោក តាំង គឺ​ម​ហួត ជា​អ្នកម៉ៅការ​ចុះទៅ​ចង្អុលបង្ហាញ​ដី​នៅ​ចំណុច​នេះ ចំណុច​នោះ ប៉ះពាល់​ដល់​ដី​អាស្រ័យ​ផល​របស់​ពួកគាត់​ជាច្រើន​គ្រួសារ​ដែល​ធ្លាប់​កាន់កាប់​និង​ប្រើប្រាស់​យូរ​ឆ្នាំ​មក ហើយ ។

បញ្ហា​នេះហើយ​ដែល​ធ្វើអោយ​ពួកគាត់​មានការ ព្រួយបារម្ភ​ជាខ្លាំង​ខ្លាច​បាត់បង់​ដី​របស់​ពួកគាត់ ។ បងប្អូន ប្រជាពលរដ្ឋ​បាន​លើក​ជា​សំណូមពរ​ថា បើ​រដ្ឋ ឬ​រាជរដ្ឋាភិបាល​កម្ពុជា មាន​គំរោង​វិនិយោគ​ធ្ចើ​ការអភិវឌ្ឍន៍​លើដី​នោះ​ជា​ផលប្រយោជន៍​ជាតិ ពួក គាត់​ក៏​មិន​ហ៊ាន​ជំទាស់​ទេ តែ​ពួកគាត់​មានការ​ព្រួយ​ខ្លាច មិន មែន​ជា​ផែនការអភិវឌ្ឍន៍​រប​ស់រ​ដ្ឋ ខ្លាច​តែ​អស់លោក​មន្ត្រី​ជំនាញ និង អាជ្ញាធរខេត្ត​ឃុបឃិត​គ្នា​លក់​ដីព្រៃ​ប៉ះពាល់​ដី របស់​ពួក​គាត​ទៅអោយ​ឈ្មួញ​រួច​បែងចែក​ផល ប្រយោជន៍​គ្នា ។ ព្រោះ​កន្លងមក​ថ្មីៗ​នេះ​ដី​នៅតាម​ដង​មាត់​ស្ទឹង សេរី​សោ​ភ្ឌ ក៏ត្រូវ​បាន​ក្រុមហ៊ុន​របស់លោក តាំង គឹម​ហួត ធ្វើការ​វិនិយោគ​ថា​ស្តារ​បាត​ស្ទឹង​កែលំអ និង​ធ្វើ​សួនច្បារ​លំអ​សោ​ភណ្ឌ​ភាព​ដងស្ទឹង ដី​ថិ​ត​នៅ​ភូមិ​បី សង្កាត់​ព្រះ ពន្លា ក្រុង​សេរី​សោ​ភណ្ឌ ។ ប៉ុន្តែ​ការពិត ជាក់ស្តែង គេ​ឃើញ​ក្រុមហ៊ុន​ពុះ​ដី​ជា​ឡូត៍ លក់ ក្នង​រង្វង់​ប្រមាណ​១៣​ហិកតា​ជា​គំរោង​ផ្ទះល្វែង យកលុយ​រាប់ ម៉ឺន​ដុល្លារ​ក្នុង​១​ឡូត៍ៗ ។​

ទាក់ទិន​ករណី​នះ ការិយាល័យ​និពន្ធ គេហទំព័រ មាតុភូមិ នៅ​ព្រឹក​ថ្ងៃទី ៧​សីហា​នេះ បាន​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក​ប្រធាន​មន្ទីរ​សុរិយោដី និង​សំណង់​ខេត្តបន្ទាយមានជ័យ​តាម ទូរស័ព្ទ លោក ប្រាក់ ប៉ូ​លី បាន​ប្រាប់ថា លោក​ពុំទាន់​ទទួលបាន ឯកសារ​ជា​ផ្លូវការ​នៅឡើយ​ទេ​ស្តីពី​ការវិនិយោគ​ដី​នៅ​តំបន់ អូរ​អំបិល ក្រុង​សេរី​សោ​ភ័​ណ្ឌ​នេះ គឺ​ខាង​អាជ្ញាធរខេត្ត​ទើប​មាន ប្លង់​គំរោង ឬ​ស​.​ជ​.​ណ សំរេច​ពី​រាជរដ្ឋាភិបាល ។

លោក​ប្រាក់ ប៉ូ​លី បាន​ទទួលស្គាល់ថា លោក​បានលឺ​ព័ត៌មាន​អំពី​ការធ្វើ​ស្តា​ត​នេះដែរ ហើយក៏​ធ្លាប់បាន​ចុះទៅពិនិត្យ មើល​ទីតាំង​ដី នៅ​ចំណុច​នោះដែរ ។ លោក​បញ្ជាក់ថា​ដី​នៅ​តំបន់ ជើងភ្នំ​ក្នុង​ឃុំ​អូរ​អំបិល​នោះដែរ គឺជា​ដីព្រៃ​ជើងភ្នំ​គ្មាន​ប្រជា ពលរដ្ឋ​បង្កបង្កើនផល​ឬ​កាន់កាប់​នោះទេ ។ លោក​ប្រាក់ ប៉ូ​លី ថា​កុំ​សូវ​ជឿ​លើ​ការរាយការណ៍​ពី​ប្រជាពលរដ្ឋ​ពេក ទុកអោយ អាជ្ញាធរ​គេ​ធ្វើ​ការចុះ ។ ឯ​លោក ហ៊ីល រ៉ា​យ៉ា ចៅហ្វាយក្រុង សេរី​សោ​ភណ្ឌ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ជា​សិទ្ធិ​សម្រេច លើ អាជ្ញាធរខេត្ត​ក្នុងការ​ផ្តល់អោយ​ក្រុមហ៊ុន​វិនិយោគ​លើ​ទីតាំង ដី នៅ​ចំណុច​អូរ​អំបិល​នេះ ព្រោះ​គ្រាន់តែ​ជា​អ្នកទទួល​រួមសហការ អនុវត្តតាម​ការណែនាំ​ពី​ថ្នាក់​ខេត្ត ។

លោក​អភិបាល ក្រុង​សេរី​សោ​ភណ្ឌ បន្តទៀតថា បច្ចុប្បន្ន​ពុំទាន់​មាន​សកម្មភាព អ្វី​លេចធ្លោ​នោះទេ គឺ​គ្រាន់តែ​មានការ​ឈូសឆាយ ដី​ធ្វើ​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ ប៉ុណ្ណោះ​ដែល​អាជ្ញាធរ​ធ្វើ ផ្លូវ​បាន​រាប់រយ​គីឡូ​មែត្រ​ក្នុង​មូលដ្ឋាន ។ ដោយឡែក​ចំពោះ ការចោទប្រកាន់ថា​ក្រុមហ៊ុន​ម៉ៅការ​ធ្វើ​ស្តា​ត របស់លោក តាំង គឺ​ម​ហួត ធ្វើការ​អភិ​វិ​ឌ្ឍ​ន៍​វិនិយោគ​ប៉ះពាល់​លើដី​ប្រជាពលរដ្ឋ លោក តាំង គឹម​ហួត បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ង​ទី ៧ សីហា​នេះ​ថា ក្រុមហ៊ុន​មា​នស​.​ជ​.​ណ ពី​រាជរដ្ឋាភិបាល​អនុញ្ញាតិ​ត្រឹមត្រូវ ហើយ​លោក​ធ្វើការ​ទៅតាម​តែ​ការណែនាំ និង​ការកំណត់​របស់​អាជ្ញាធ​រ​ខេត្តបន្ទាយមានជ័យ​តែប៉ុណ្ណោះ ។

តែ​ទោះជា​យ៉ាងណាក៏ដោយ​ក៏​បងប្អូន​ប​ហរ​ជា​ពលរដ្ឋ ដែល ភាគច្រើន​បាន​បោះឆ្នោតអោយ​CPP បាន​សំណូមពរ​ដល់​អស់ លោក​ថ្នាក់ដឹកនាំ​ខេត្ត​មេត្តា​ផ្សព្វផ្សាយ​អំពី​គម្រោង​ប្លង់​នៃ​ការធ្វើ​ស្តា​ត ពី​សំណាក់​ដៃគូ​វិនិយោគ​របស់​ក្រុមហ៊ុន លោក តាំង គឹម​ហួត អោយ​ពួកគាត់​បានដឹង​ជ្រួតជ្រាប​ច្បាស់លាស់​ផង ៕ ដោយ : ឈិន តុង​ហុន កែសម្រួល​រៀបចំ ដោយៈ សុផល​a tong a tong1 a tong2 a tong3