» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4938 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695109 នាក់

ចៅហ្វាយខេត្ត​សៀមរាប​ស​ម្ពោ​ធ​ផ្លូវ​​ក្រុមហ៊ុន​ជប៉ុន​

 

​សៀមរាប​៖​កម្រាល និង​ចិញ្ចើមផ្លូវ​ដុំ​បេតុង​ជម្រាប​ទឹក​ពិសេស នៃ​គម្រោង​សាកល្បង​ការពារ​ទឹកជំនន់​ទឹកភ្លៀង​ក្នុង​ក្រុង​សៀមរាប ជា​គម្រោង​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​-​ការ​អន្តរជាតិ​ជប៉ុន (JICA) ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ២​ធ្នូ ពី​ចំណុចប្រសព្វ​ផាប់​ស្ទ្រី​ត (Pub Street) ដល់​មុខ​ក្លោងទ្វារ មន្ទីរពេទ្យបង្អែក​ខេត្ត ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ នា​រសៀល​ថ្ងៃទី​១០ ខែកុម្ភ​: ក្រោម​អធិបតីភាព​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណ​:​អភិបាលខេត្ត ។a tea 1 

លោក ស៊ូ​កា​ណូ យូ​ឈី (Sugano Yuichi) ប្រធាន​ទីភ្នាក់ងារ សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​(JICA) ប្រចាំ​កម្ពុជា លោក យ៉ា​ប៊ូ​សា​មិ គី​យ៉ុ​ណូរី (Yabusame Kiyonori) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន OMURA CERATEC Co.LTD​។ ឯកឧត្តម ទៀ សីហា​បាន​ថ្លែងអំណរគុណ ចំពោះ​ក្រុមហ៊ុន អ៊ុ​មុ​រ៉ា (OMURA) ដែល​ជឿទុកចិត្ត​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ហើយ​បានមក​បណ្តាក់ទុន​នៅ​កម្ពុជា ក៏ដូចជា​នៅក្នុង​ខេត្តសៀមរាប ។

​ខេត្តសៀមរាប ជា​ខេត្ត​គោលដៅ​ទេសចរណ៍ និង​ជាទី​កន្លែង​សម្រាប់​រៀបចំ​សន្និសីទ​ថ្នាក់ជាតិ​-​អន្តរជាតិ ដូច្នេះ ដើម្បី​រក្សាបាន​នូវ​កិត្យានុភាព​ជាតិ​យើង ក៏ដូចជា ខេត្តសៀមរាប​ទាំងមូល ឯកឧត្តម អភិបាលខេត្ត​បាន អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ថែរក្សា​ការពារ​នូវ​សមិទ្ធផល​នានា ដែល​សម្រេចបាន​រយៈពេល​កន្លងមក​ឱ្យនៅ​គង់វង្ស ស្ថិតស្ថេរ​យូរអង្វែង ។

លោក គី វី​រិន្ទ ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត ឲ្យដឹងថា​៖​គំរោង​កែលំអ​កម្រាល​និង​ចិញ្ចើមផ្លូវ​ដោយ​ប្រើ​កម្រាល​ជម្រាប​ទឹក​ពិសេស​ដើម្បី​កាត់បន្ថយ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ដែលជា​ជំនួយ​សាកល្បង​របស់​Jica​ត្រូវបាន​អនុវត្ត​ក្នុង​រយៈពេល​៤​ខែ​ចាប់ពី​ខែកុម្ភៈ​ដល់​ខែឧសភា ឆ្នាំ​២០១៩​មាន​ប្រវែង​១០៧​ម និង​ទទឹង​២០​ម ក្នុង​នោះបាន​សង់​សម្រួល​គ្រឹះ​ឡើងវិញ និង​រៀបចំ​ក្រាលកម្រាល​បេតុង​ប្រភេទ​ជម្រាប​ទឹក​ដោយ​បែង​ចែកជា​៣​ប្រភេទ ប្រភេទ​ដុំ​បេតុង​លើ​ទ្រូងផ្លូវ ,​ប្រភេទ​ដុំ​បេតុង​លើផ្លូវ​ថ្មើ​ជើង និង​កែលំអ​បណ្តាញ​លូទឹក​ភ្លៀង ដែល​សរុប​ថវិកា​ចំណាយ​ចំនួន​១៩៥.០០០​ដុល្លារ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត​បាន​ចំណាយ​ថវិការ​ប្រមាណ​ជា​៣០០.០០០.០០០(៣០០​លាន​រៀល ) បន្តការងារ​ក្រាល​ចិញ្ចើមផ្លូវ​ដោយ​អនុវត្ត​បច្ចេកទេស​ដូចគ្នា ៕ អត្ថបទ និង​រូបភាព​:​ប្រភព​មន្ទីរ​ពត៍​មាន​ខេត្ត​។​a tea2 a tea3 
​