» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8589 នាក់

ម្សិលមិញ 8227 នាក់

សរុប 14135470 នាក់

ប្រជាពលរដ្ឋ​ស្រុក​កំពង់លែង​ថា​លោក​ស៊ុម​សុជាតិ​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​ប្រើ​កម្លាំង​នគរបាល​ចាប់​និង​គម្រាម​ពួកគេ​បើ​ហ៊ាន​ចូល​មើល​តំបន់​ដែល​គេ​រំលោភ​យក​!?

 


​កំពង់ឆ្នាំង​៖​អគ្គស្នងការ​នគរបាល​ជាតិ និង ក្រសួងកសិកម្ម ពិសេស ប្រមុខ​រាជរដ្ឋាភិបាល គួរតែ​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ​ឲ្យ​បាន​ល្អិតល្អន់ ស្ដីអំពី​ការរំលោភបំពាន​ដីព្រៃ​លិច​ទឹក​ក្នុងស្រុក កំពង់លែង​រាប់ពាន់​ហិកតា​បង្កឡើង​ដោយ​មន្ត្រីជាន់ខ្ពស់​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ផង ។a po land4 

ករណីនេះ​ប្រហែលជា​មានការ​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ទើ​ច​ធ្វើទៅបាន​?​។ ព្រោះ​ការ​ឈូសឆាយ​រំលោភ​យក​ដី​នៅ​ចំណុច​នោះ មិនមាន​មន្ត្រី​សមត្ថកិច្ច​ណា​ហ៊ាន​ចាប់​ជនល្មើស​យកមក​ផ្ដន្ទាទោស​ឡើយ​?​។ ជាក់ស្តែង​កន្លងមក​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោក លី ឡា នាយ​ខ័​ណ្ឌ រដ្ឋបាល​ជលផល​និង លោក ចេង ចាន់​ដូ​ណា អភិបាលរង ស្រុក​កំពង់លែង​ក៏​​ធ្លាប់បាន​ចុះទៅ​ត្រួតពិនិត្យ​និង​អង្កេត​ធ្វើការ​ហាមឃាត់​នៅ​តំបន់​នោះ​ជា​ញឹក​ញ៉ាប់​ប៉ុន្តែ​ហាក់​គ្មាន​ប្រសិទ្ធភាព​ទាល់តែសោះ​មិនដឹង​មូលហេតុ​អ្វី​។​?

​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​ធ្លាប់បាន​អះអាងថា ករណី​រំលោភ​យក​ដី​នៅ​តំបន់​គោគ​ព្រះ​យកមក​ធ្វើជា​កម្មសិទ្ធិ​ទោះ​១០​ទៅ ២០ ឆ្នាំក្រោយ​ក៏​មិនទាន់​ហួសពេល​ដែរ​!?​។ ប៉ុន្តែ​បច្ចុប្បន្ននេះ​ផ្ទៃដី ដ៏​ធំ​ល្វឹងល្វើយ​ទាំងនេះ​ត្រូវបាន​គេ​ប្រើ​រូបភាព​ជួល​ឲ្យ​ប្រជាពលរដ្ឋ​អស់​មួយចំនួនធំ​ទៅហើយ ដើម្បី​ជាការ​បំភ័ន្ត​ភ្នែក​ថ្នាក់លើ​បាត់ទៅហើយ​។​

​កន្លងទៅ​នៅក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី ៥ គេ​នៅ​ចាំបាន​ថាស​ម្ដេច អគ្គមហាសេនាបតី តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ឲ្យ​អភិបាលខេត្ត​មួយចំនួន​ខិតខំ​ការពារ​ដី​របស់​រដ្ឋ​ឱ្យ​បានល្អ ។​​លោក​ជា​សុផារ៉ា​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ក៍​ធ្លាប់​បានចេញ​លិខិត​ជា​ផ្លូវ​ការជូន​ទៅដល់​មន្ត្រី​ថ្នាក់ក្រោម​ទាំងអស់​ឲ្យ​ជួយ​ការពារ​ដី​របស់​រដ្ឋ​ឲ្យ​បាន​គង់វង្ស​និង​ធ្វើ​របាយការណ៍​ច្បាស់លាស់​ជូនទៅ​ដល់​ក្រសួង​ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​កុំអោយ​បាត់បង់​ដោយ​ប្រការ​ណាមួយ​បន្ថែមទៀត​។​

-​លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ក៏​ធ្លាប់​បានចេញ​លិខិត​ជូន​ទៅដល់​មន្ត្រី​ថ្នាក់ក្រោម​ទាំងអស់​ឲ្យ​ជួយ​ពិនិត្យ​និង​ការពារ​ដី​ដែនជម្រកសត្វព្រៃ​ដីព្រៃ​សហគមន៍​និង​ដី​គម្រប​ព្រៃឈើ​ទាំងអស់​ដើម្បី​កុំឱ្យ​មានការ​ឈ្លានពាន​ប​ន្ត​ពី​ក្រុមមនុស្ស​មួយចំនួន​យកមក​ធ្វើជា​កម្មសិទ្ធិឯកជន​នឹងត្រូវ​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ដែល​បាន​បំពាន​។​តែ​បែ​ជា​បទល្មើស​រំលោភ​យក​ដី​នៅ​ស្រុក​កំពង់លែង​រាបពាន់​ហិកតា​បែ​ជា​ចៅហ្វាយខេត្ត​សំងំ​ឈឹង​ទៅវិញ​?​។​

-​ប្រភព​ច្បាស់​ការណ៍​មួយទៀត​បាន​ឲ្យ​ដឹងថា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុម សុជាតិ ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​គឺជា​អ្នករំលោភ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​គោគ​ព្រះ​ធ្វើជា​កម្មសិទ្ធិ​យ៉ាងពិត​ប្រាកដ​។​ជាក់ស្តែង​នៅ​ទីនោះ​គេ បាន​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​នគរបាល​ដែល​ស៊ីប្រាក់ខែ​របស់​រដ្ឋ​យកទៅ​ប្រើប្រាស់​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន​ដែល​ផ្ទុយទៅនឹង​ច្បាប់​ដោយ​មិន​ខ្លាចញញើត ។ កន្លងមក​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុម​សុជាតិ​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​ក៏​ធ្លាប់បាន​មន្ត្រីជលផល​ប្តឹង​ចូលទៅ​តុលាការខេត្ត​កំពង់ឆ្នាំង​ជុំវិញ​រឿង​ការ លួច​ឈូសឆាយ​រំលោភ​យក​ដី​នៅ​ចំណុច​គោក​ព្រះ​ក្នុង​ទឹកដី​ស្រុក​កំពង់លែង​ខេត្តកំពង់ឆ្នាំង​តែ​មិនអាច​ធើ​អី​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​រូបនេះ​បានឡើយ​។​

-​ភាពល្បីល្បាញ​របស់​ខេត្តកំពង់ឆ្នាំង រឿង​រំលោភបំពាន​យក​ដីព្រៃ​លិច​ទឹក​នៅក្នុង​តំបន់ ៣. ដី​គម្រប​ព្រៃឈើ និង ដី​ដែនជម្រកសត្វព្រៃ​យកមក​ធ្វើជា​កម្មសិទ្ធិ កំពុងតែ​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន​នៅក្នុង​ខេត្ត​ផ្ទាល់​តែម្ដង ។​ជុំវិញ​ករណី​ខាងលើនេះ​កាលពីពេល​កន្លងទៅ​ថ្មីៗ​អ្នកសារព័ត៌មាន​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុំ សុជាតិ​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​បំភ្លឺ​តែ លោក​ស៊ុម​សុជាតិ​បាន​បដិសេធចោល​ទាំងស្រុង​ថា​ព័ត៌មាន​ខាងលើនេះ​មិនមែនជា​ការពិត​ទេ​។​-​ផ្ទុយ​មកវិញ​នៅ​ទីតាំង​នោះ ប្រសិនបើ​មាន​ប្រជាពលរដ្ឋ​ណា ចូលទៅ​កាប់​រ៉ុ​ករាន​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​នោះ​.​នឹងត្រូវ​កម្លាំង​នគរបាល​មួយចំនួន​ដែល​ឈរជើង​ជា​អ្នកយាម​ផ្លូវ​ឲ្យ​លោក ស៊ុម សុជាតិ​ស្នងការរង នគរបាល​ខេត្តកំពង់ឆ្នាំង​និង ចាប់​ជា​បន្ទាន់ដោយ​ប្រគល់អោយ​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ទៀត​?​។​

​ទោះជា​មានការ​បដិសេធ​ក្តី​ប្រជាពលរដ្ឋ​នៅតែ​ទទូច​អំពាវនាវ​ដល់ ស្នើរ​សុំ អគ្គស្នងការ​នគរបាល​ជាតិ​.​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​បើ​អាច​អស់លោក​ប្រតិភូ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ គួរ​មាន​វិធានការ ស៊ើបអង្កេត​លើ​ករណី​ខាងលើនេះ​ដោយ​កុំ​បណ្ដែតបណ្ដោយ​អូសបន្លាយ​។​ពីព្រោះ​ព្រៃ​លិច​ទឹក​កាន់តែ​បាត់បង់​ច្រើនឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​និង​អនុវត្ត​ផ្លូវច្បាប់​ទៅលើ​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ទាំងអស់នេះ​និង​ជា​គំរូ​ដល់​ល្អ​សម្រាប់​អ្នក​បន្តវេន​កុំ​ឲ្យ​ធ្វើ​ទង្វើ​បែបនេះ ។

រឿង​ដែល​គួ​ព្រួយបារម្ភ​គឺ​បើ​អ្នកសារព័ត៌មាន​ក្នុង​ខេត្តកំពង់ឆ្នាំង​ណា​ហ៊ាន​និយាយ​រិះគន់​ការពិត​មួយចំនួន​ក្នុង​ខេត្ត​កំពុង​រង​ការគំរាមកំហែង​ពី​សំណាក់​មន្ត្រី​ខិលខូច​ក្នុង​ខេត្តកំពង់ឆ្នាំង​ផងដែរ​គឺ​ផ្ទុយទៅនឹង​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុនសែន ធ្លាប់បាន​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​ត្រូវ​ហ៊ាន​និយាយ​ពិត​ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ​៕a po land5 a po land2 a po land a po land6 a po land8 a po land9