» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6931 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671571 នាក់

គ្រួសារ​សព​ឌុំ​រី​ដា​ទទួលយក​សំណង​៧​ម៉ឺន​ដុល្លារ​អាមេរិក​ឈប់​តវ៉ា​អី​ទៀតហើយ​!​វា​កុន​តែ​ផែនងវណ្ណៈ​ឯណោះ​វិញ​តើ​!

 


​ភ្នំពេញ​៖ នៅ​ព្រលប់​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០១៩​នេះ​ម្តាយ​សព​កញ្ញា ឌុំ រី​ដា​និស្សិត​សកល​វិទ្យាល័យ​ផ​រ៉ា​ហ្ក​ន​ដែល​រងគ្រោះ​ព្រោះ​គ្រោះថ្នាក់​ចរាចរ បាន​ព្រម​ទទួលយក​សំណង​រដ្ឋប្បវេណី ចំនួន​៧​ម៉ឺន​ដុល្លារ ពី​លោក​យិន​ង្កិ​ច ថៅកែ​សណ្ឋាគារ​អ៊ឹម​ប្រេ​ស​អង្គរ​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប​ជា​ឪពុក​របស់​ជន​បង្កក​ញ្ញា​យិន​ង្គិ​ច​ម៉ី​ហៅ​យិន​ម៉ា​ណា​ដែល​បើកឡាន​ម៉ាក Rang Rover ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-7777 បុក​កាលពី​ថ្ងៃទី​២៦​មិនា​ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្លូវ​លេខ​៣១៧ កែង ផ្លូវ​៥២៨ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​a dom ryda3 

​មេធាវី​ជនរងគ្រោះ​មក​ការិយាល័យ​មេធាវី​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ សែន នាទី​ស្តីការគណៈរដ្ឋមន្ត្រី​និង​មេធាវី​ខាង​ជន​បង្ក​បាន​ឲ្យ​បានដឹងថា ការទទួលយក​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ​នេះ​គឺ​ព្រមព្រៀង​នេះ​ធ្វើឡើង ដោយ​មិនមាន​ការបង្ខិតបង្ខំ​ណាមួយ​នោះឡើយ​ហើយ ជា​សំណង​ផ្នែក​រដ្ឋប្បវេណី តែប៉ុណ្ណោះ ចំណែក​ករណី​ព្រហ្មទណ្ឌ ភាគី​បង្ក នៅតែ​ទទួលខុសត្រូវ ចំពោះមុខ​ច្បាប់ ដដែល​។

ភាគី​រងគ្រោះ ក៏បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ដែល​សម្តេច​បាន​ជួយ​គិតគូរ បង្កើត​មេធាវី​សម្រាប់​ជួយ​ការពារ​ដល់​អ្នកក្រីក្រ ទន់ខ្សោយ ឲ្យ​ទទួលបាន​សិទ្ធិ ស្មើរៗ​គ្នា ចំពោះមុខ​ច្បាប់ ។​

​សូម​ជំរាប​ថា កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ អ្នកស្រី ផាត់ ពៅ ជា​ម្តាយបង្កើត​របស់​សព​ក​ញ្ញា ឌុំ រី​ដា​អាយុ​២២​ឆ្នាំមាន​ស្រុកកំណើត​ភូមិ​កំពង់​ដំរី ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បានដាក់​ពាក្យបណ្តឹង​ទារ​សំណង​ជំងឺ​ចិត្ត រដ្ឋប្បវេណី​ចំនួន​២០​ម៉ឺន​ដុល្លារ ពី​ជនបង្ក​ឈ្មោះ យិន ម៉ា​ណា ភេទ​ស្រី ដែល​បាន​បើករថយន្ត​ទៅបុក​កូនស្រី​របស់ខ្លួន បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ។​

​នៅ​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ លោក ប៊ុន ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីការ​ឱ្យ​នាំខ្លួន​កញ្ញា យិន ម៉ា​ណា ដែល​បាន​បើករថយន្ត​ទំនើប បុក​និស្សិត​ឆ្នើម​ស្លាប់ ទៅ​ដាក់ពន្ធនាគារ រាជធានី​ភ្នំពេញ PJ ដើម្បី​រង់ចាំ​បើកសវនាការ​ជំនុំជម្រះ​ទោស ជា​ក្រោយ​តាម​កំណត់​ច្បាប់​។​

​សូម​បញ្ជាក់ដែរថា​៖​កាលពី​រសៀល​ថ្ងៃទី​២​មេសា​ឆ្នាំ​២០១៩​នេះ​លោក​ទេសរដ្ឋមន្ត្រី​ពេជ្រ​ស្រស់​មេបក្ស​យុវជន​ខ្មែរ​និង​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​បាន​ចូលទៅ​គុក​ប៉េ​ហ្ស៊ី​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​តាមមើល​ការឃុំខ្លួន​ជនជាប់ចោទ​កញ្ញា​យិន​ម៉ា​ណា​ផងដែរ​។​អា​ឡូ​វ​រឿង​បាន​ដោះ​បាន​ពាក់កណ្តាល​ហើយ​នៅតែ​នីតិវិធីតុលាការ​សា​រ៉េ​សា​រ៉ង​បញ្ចប់​តែប៉ុណ្ណោះ​!​។​មាន​លុយ​ស្រួល​ចឹ​ង​!?​។​

តែអ្វីដែល​គួ​សង្វេគ​គឺ​សកម្មជន​ហ្វេ​ស​ប៊ុ​ក​ផែង​វណ្ណៈ​ដែលគេប្រើដើម្បីបុព្វហេតុឈ្នះឯណោះ​វិញ​ទេ​ដែល​ទទួល​គ្រោះ​ជំនួស​ព្រោះតែយក​លុយ​៥​ពាន់​ដុល្លារ​ទៅចូលបុណ្យបាន​ផុងខ្លួន​ជាប់ឃុំ​ទទេ​!​ចាំមើល​រឿង​ហ្នឹង​វា​ល្ម៉េ​ច​វិញ​ព្រោះ​វា​និយាយ​ប៉ះ​រឿង​រសើប​របស់​ព្រះឥន្ទ​ផង៕a dom ryda a dom ryda1 a dom ryda2 a pich sros3 a pich sros4 a yin1 
​