» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9103 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699274 នាក់

ខឹង​ខ្ចីលុយ​ហើយ​ធើ​ឬ​ក​ថោក​មិន​ចង់​សង​ម្ចាស់បំណុល​ប្រើ​កាំបិតប៉័ងតោ​ទា


​ខេត្តកណ្តាល​៖​បុរស​ម្ចាស់​លុយ​ចងការ​ម្នាក់​ឈ្មោះ ប៊ិន​ធីតា​អាយុ​២៧​ឆ្នាំ គ្រាន់តែ​រឿង​ជំពាក់​លុយរាប់ សង​មិនទាន់​ថ្ងៃ​កំណត់ ក៏​ទាញ​កាំបិត​បុ័ងតោ​កាប់​ប្រហារ​ក​ញ្ជ្រាំ​គ្មាន​ត្រា​ប្រណី​ដៃ​ទៅលើ​កូនបំណុល​២​នាក់​ប្តី​ប្រពន្ធ​បណ្តាលអោយ​រងរបួស​ក្បាល​យ៉ាងធ្ងន់ធ្ងរ​ហូរឈាម​ស្រោច​ខ្លួន រួច​ក៏​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាន​១​យប់​១​ថ្ងៃ។a kean money 

បន្ទាប់មក ត្រូវ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គ​គីរ​ធំ​សហការ​ជាមួយ​នគរបាល​ជំនាញ​ស្រុក​ដឹក​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​ប្រហែល​ជាង​៣​រសៀល ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ ខណៈដែល​ជនសង្ស័យ​រូបនេះ​ត្រឡប់មកវិញ​សំងំ​លាក់ខ្លួន​នៅក្នុង​ផ្ទះ​ប្រពន្ធ​ស្ថិតក្នុង​ភូមិ​គគីរ​ធំ​១ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ជនល្មើស​មាន​ប្រពន្ធ​ជា​អ្នកដើរ​ចងការ​រាប់លុយ​ឈ្មោះ នូ ចាន់ថន ។ ចំណែក​ជនរងគ្រោះ​ទាំង​២​នាក់ ប្តី​ឈ្មោះ ច​យ ឆៃ​លីម (​ហៅ​ឆៃ​) អាយុ​៣៨​ឆ្នាំ​, និង​ប្រពន្ធ​ឈ្មោះ សំរិទ្ធ ចាន់ អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គគីរ​ធំ​2 ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ​។

អ្នកឃើញ​ហេតុការណ៍​ផ្ទាល់​មាន​ទាំង​លោក អុ​ឹ​ម ធី ដែលជា​មេភូមិ​គគីរ​ធំ​២ បូករួម​ជាមួយ​ជនរងគ្រោះ​ផង​នោះ បាន​រៀបរាប់​ប្រាប់​អ្នក​សារ​ព៌​ត​មាន​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១​ថា ករណីនេះ​វា​ផ្តើមចេញពី​រឿង​ជំពាក់​លុយ ដោយ​ប្រពន្ធ​ជនសង្ស័យ​ឈ្មោះ ប៊ិន ធីតា និង​ប្រពន្ធ​ឈ្មោះ នូ ចាន់ថន ជា​អ្នកមាន​ដើរ​ដាក់​លុយរាប់​អោយ​ប្រជា​ពលរ​ដ្ធ​គ្រប់​ទីកន្លែង​។​ដោយឡែក​សម្រាប់​ជនរងគ្រោះ​ទាំង​2​នាក់​ប្តី​ប្រពន្ធ​ក៍បាន​យកលុយ​រាប់​ពី​គ្រួសារ​ជនសង្ស័យ​ចំនួន​៨​លាន​រៀល តាំងពី​ឆ្នាំ​២០១៦​ផងដែរ​។​ជនរងគ្រោះ​បន្តថា ពួកគាត់​យកលុយ​រាប់​នេះ​បង់​ប្រចាំថ្ងៃ គឺ​ក្នុង​1​ថ្ងៃ​បង់​10000​រៀល​។​ប៉ុន្តែ​បង់​បានតែ​រយៈពេល​ប្រហែល​៣​ឆ្នាំ​ដំបូង គ្រួសារ​គាត់​(​ជនរងគ្រោះ​)​គ្មាន​លទ្ធភាព​បង់ ក៍​សូម​អង្វរ​ម្ចាស់បំណុល​(​ប្រពន្ធ​ជនសង្ស័យ​)​បង់​1​ខែ​10​ម៉ឺនន​រៀល​វិញ​។​ក៍​ព្រមព្រៀងគ្នា​កំណត់​បង់​នូវ​ថ្ងៃទី​10​ជាប្រចាំ​រៀងរាល់ខែ គឺ​ពួកគាត់​ទទួលខុសត្រូវ​រហូត មិន​ហ៊ាន​គេចវេស​ឡើយ ព្រោះ​ម្ចាស់បំណុល​នេះ​កាច​ណាស់ តែ​កូនបំណុល​ណា​បង់​មិន​ទៀងទាត់ គាត់​នឹង​ស្រែកជេរ​ប្រមាថ រីឯ​ប្តី​វិញ​អាង​អី​គំរាម​វ៉ៃ​កាប់​ចាក់​សម្លាប់​កូនបំណុល​។​

ជនរងគ្រោះ​បន្តទៀតថា ក្នុង​ដំណាក់​ការ​ជំងឺ​កូ​វីដ​-19​កំពុង​ផ្ទុះ​រីក​រាលដាល​ជាស​កល​នោះ ធ្វើអោយ​មុខរបរ​ដំ​កាំបិត​របស់គាត់​ស្ងៀមស្ងាត់​គ្មាន​អតិថិជន​មក​កម្មង់​ធ្វើអោយ​សេ​ដ្ធ​កិច្ច​គ្រួសារ​ជួប​ការលំបាក​ខ្លាំង​។​រកប្រាក់​បង់​អោយ​ម្ចាស់បំណុល​មិនទាន់​លើស​ថ្ងៃ​កំណត់​។​លុះ​នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ កូនស្រី​ម្ចាស់បំណុល​បានមក​ឡូឡា​ទារលុយ​ទាំងយប់​វេលា​ម៉ោង​ប្រហែល​៧​។​តែ​ជនរងគ្រោះ​សូម​អង្វរ​ថា គាត់​មិនទាន់មាន​លុយ​ទេ ចាំ​ដល់​ថ្ងៃទី​25 ខែមិថុនា ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ទើប​គាត់​មាន​លុយ​បង់​។​ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ជនសង្ស័យ​ឈ្មោះ ប៊ិន ធីតា ជិះ​ម៉ូតូឌុប​ប្រពន្ធ​ឈ្មោះ នូ ចាន់ថន ម្ចាស់បំណុល មក​ឈប់​ចម្ងាយ​ពី​ផ្ទះ​ជនរងគ្រោះ​ប្រហែលជា​30​ម៉ែត្រ រួច​ជនសង្ស័យ​ស្រែកហៅ​កូនបំណុល​ជា​ប្តី​អោយទៅ​ជួប​។​ដោយ​មើលឃើញ​ទឹកមុខ​ម្ចាស់បំណុល​មិន​ស្រួល​ខ្លាច​មានរឿង ជនរងគ្រោះ​ជា​ប្រពន្ធ​មិនអោយ​ប្តី​ចេញទៅ​ទេ សុខចិត្ត​ដើរទៅ​និយាយអង្វរ​ប្រាប់​ជនសង្ស័យ​ម្ចាស់បំណុល​ដដែលៗ​ថា ថ្ងៃទី​២៥ ខែមិថុនា បាន​មាន​លុយ​បង់​។​

ក្រោយពី​ប្រាប់​រួច​ជនរងគ្រោះ​ក៍​ដើរ​ត្រឡប់មកផ្ទះ​វិញ​បាន​មួយ​ភ្លេ​ត ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ប៊ិន ធីតា ដើរ​សំដៅ​ចូលទៅ​តម្រង់​រក​ជនរងគ្រោះ​ជា​ប្តី​កំពុង​អង្គុយ​ផឹក​កាហ្វេ​នៅផ្ទះ​ឪពុក​បង្កើត​ទល់មុខ​គ្នា​ជាមួយ​លោក​មេភូមិ ហើយ​រូត​ការ​បូ​ប​ដែល​ជនសង្ស័យ​ស្ពាយ​ជាប់​នឹង​ខ្លួន​ទាញយក​កាំបិត​បុ័ងតោ​បំរុង​កាប់​ប្រហារ​ទៅលើ​ជនរងគ្រោះ​ជា​ប្តី តែ​ត្រូវ​ប្រពន្ធ​ជនរងគ្រោះ​ឃើញ​ក៍​រត់​មក​ទៅ​ឃាត់​ជ្រោង​ដៃ​ជនសង្ស័យ​ឡើងលើ ហើយ​ស្រែក​អោយ​ប្តី​រត់គេចខ្លួន​។​ភ្លាមនោះ​ជនសង្ស័យ​ក៍កាប់​ស្ត្រីជន​រងគ្រោះ​ចំក្បាល​ដេក​ដួលសន្លប់​ក្នុង​ថ្លុកឈាម រី​ជនរងគ្រោះ​ជា​ប្តី​រត់​បាន​ប្រហែល​ជាង​10​ម៉ែត្រ​ពី​ហាង​កាហ្វេ​ក៍​ជំពប់ជើង​ដួល​ត្រូវ​ជនសង្ស័យ​រត់​ទៅតាម​កាប់​កញ្ជ្រាំង​ចំក្បាល​បណ្តាលអោយ​សន្លប់​ស្តូកស្តឹង​ក្នុង​ថ្លុកឈាម​ដូចគ្នា​។

អ្នកឃើញ​ហេតុការណ៍​និយាយថា ពេល​ជនសង្ស័យ​ធ្វើ​សកម្មភាព​នោះ វា​ចន្លោះ​ចំពេល​គ្មាន​មនុស្ស​ទេ គឺមាន​តែ​លោក​មេភូមិ និង​ចាស់ៗ​ប៉ុន្មាន​នាក់​អង្គុយ​ផឹក​កាហ្វេ​មិន​ហ៊ាន​ចូល​ជួយ​ឃាត់​ទេ ព្រោះ​មើលមុខ​ជនសង្ស័យ​សាហាវ​ណាស់​ដូច​អ្នកញៀន​ថ្នាំ​អញ្ចឹង​។​បន្ទាប់ពី​កាប់​ជនរងគ្រោះ​ហើយ​ដើរ​កាន់​កាំបិត​ក្រវី​សំដៅទៅ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ភ្លាមៗ​តែម្តង​។​លោក វ៉េង កុសល អធិការរង​នគរបាល​ស្រុក​កៀនស្វាយ បានអោយដឹងថា ជនសង្ស័យ​នឹង​ត​ហ​រូ​វក​សាង​សំណុំរឿង​តាម​នីតិវិធី​។​a kean money1 
​