» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8939 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699110 នាក់

កុំ​អី​ថ្នាំញៀន​ជាង កន្លះ​តោន ប្រភេទ​(K) ឆ្លង​ពី​ដី​ឡាវ​ចូល​កម្ពុជា​បាត់​!

 

​ខេត្តស្ទឹងត្រែង​៖ បាន​ប្រទះឃើញ​ក្រុម​ឧក្រិដ្ឋជន​ដឹកជញ្ជូន​​គ្រឿងញៀន​៣​គោយន្ត​កន្ត្រៃ​មាន​ចំនួន​៣០​បេ​ដឹក​បម្រុង​ឆ្លងដែន​ចូល​ដី​កម្ពុជា​ត្រូវបាន​ក្រុម​ទាហាន​ឡាវ​ដើរល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ឡាវ ស្ទាក់​ឃាត់​និង​បង្ក្រាបបាន​ទាន់ពេល​នៅវេលា​ម៉ោង​២៖០០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២២ នៅ​ចំណុច​តាម​បណ្តោយ​ខ្សែភ្លើង​លើដី​ឡាវ​ចម្ងាយ​ពី​ប៉ុស្តិ៍​ដុង​ក្រឡ​ចាស់ ជាប់​ព្រំប្រទល់​ត្រពាំង​គ្រៀល ក្នុងភូមិ​រិទ្ធី​សែន​ជ័យ​១ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។​a drug lao 

ប្រភពពី​មន្ត្រីនគរបាល​(BLO) ការពារ​ព្រំដែន​កម្ពុជា​-​ឡាវ ត្រពាំង​គ្រៀល បានឱ្យដឹងថា ទាហាន​ឡាវ​ដើរល្បាត​តាម​បន្ទាត់​ព្រំដែន​ឡាវ​-​កម្ពុជា​ដើម្បី​ទប់ស្កាត់​ការ​នាំចូល​រថយន្ត​គេចពន្ធ​ពី​កម្ពុជា​ចូលទៅក្នុង​ទឹកដី​ឡាវ ក៏បាន​ប្រទះឃើញ​គោយន្ត​ចំនួន​៣​គ្រឿង​ដឹកទំនិញ​វេច​ខ្ចប់​ច្រក​ក្នុង​បេស​រុ​ប​ចំនួន​៣២​បេ ពណ៌​ខៀវ ក៏បាន​ឃាត់​ឆែកឆេរ​ទៅ​ទើប​ដឹងថា​ជា​ថ្នាំញៀន ប្រភេទ (K) បម្រុង​ដឹក​ឆ្លងដែន​ចូល​កម្ពុជា​។ ប្រភពពី​មន្ត្រី (BLO) ដដែល​នេះ​បាន​បន្តថា កន្លងមក​ទាហាន​ឡាវ​ដើរល្បាត​ទាំងយប់​ទាំង​ថ្ងៃ​ដោយបាន​រួមសហការ​គ្នា​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន​និង​ទាហាន​ការពារ​ព្រំដែន​កម្ពុជា​យើង​ផងដែរ​ដើម្បី​ទប់ស្កាត់​រាល់​ការនាំចេញ​រថយន្ត​គេចពន្ធ​ពី​ប្រទេស​កម្ពុជា​យើង​ចូលទៅក្នុង​ប្រទេស​ឡាវ​ផងដែរ​។​

ទោះជា​យ៉ាងណា​ការបង្ក្រាប​គ្រឿងញៀន​ទាំង​៣​គោយន្ត​កន្ត្រៃ​ខាងលើ​ដែល​ទាហាន​ឡាវ​បង្ក្រាបបាន​នោះ​រួចមក​គឺ មិនអាច​ឃាត់​មនុស្ស​បានទេ ដោយ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​ឃើញ​សភាពការណ៍​មិន​ស្រួល​បានដាក់​មេ​ប្រូច​បាត់អស់​ទៅ បន្សល់​តែ​គោយន្ត​៣​គ្រឿង និង​ថ្នាំញៀន​៣២​បេ សរុប​៦៤០​គីឡូក្រាម​។a drug lao1 

​