» កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5059 នាក់

ម្សិលមិញ 6785 នាក់

សរុប 19428502 នាក់

ឃុំខ្លួនប្រពន្ធថៅកែផ្ទះល្វែងវីអាយភីរឿងចេញមូលប្បទានបត្រ័អត់ទឹកលុយ

ភ្នំពេញ ៖ លោកស្រី ងុ​យ រស់ ជា​ប្រពន្ធ​ថៅកែ​បុរី​ផ្ទះល្វែង VIP ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្គាប់​ឱ្យ​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​នៃ​មជ្ឈមណ្ឌល​កែប្រែ​ទី​២ ពាក់ព័ន្ធ​នឹង​ការ ចេញ​សែក​ស្អុយ​ជិត ១៩​ម៉ឺន​ដុល្លារ គឺ​ប៉ុន្មាន​ម៉ោង​ក្រោយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បញ្ជូន​ទៅកាន់​តុលាការ កាលពី​រសៀល​ថ្ងៃទី ១៣ ខែមករា ឆ្នាំ​២០២៣​។​a fake ngoya 

​បើតាម​របាយការណ៍រ​បស់​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្ត្រី​ត្រូវ​ចោទ ងុ​យ រស់ អាយុ​៤០​ឆ្នាំ ជា​ប្រពន្ធ​របស់​ថៅកែ​បុរី​ផ្ទះល្វែង និង​អចលនទ្រព្យ VIP មាន​ទីលំនៅ នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន​កាលពី ថ្ងៃ ទី ១២ ខែមករា ឆ្នាំ ២០២៣ តាម​ពាក្យបណ្តឹង​របស់​ដើមបណ្ដឹង ពីបទ ” មិន​បំពេញ​កាតព្វកិច្ច​លើ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ” មាន​ទឹកប្រាក់​ជិត ១៩​ម៉ឺន​ដុល្លារ​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ។​

​បច្ចុប្បន្ន លោកស្រី ងុ​យ រស់ កំពុង​ត្រូវបាន​ជាប់ឃុំ​ជា​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​នៃ​មជ្ឈមណ្ឌល​កែប្រែ​ទី​២​រីឯ​ប្អូនស្រី​ឈ្មោះ ង៉ុ​យ កុសល កំពុង​រត់គេចខ្លួន​.​។​​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បញ្ជូន​ខ្លួន​ស្ត្រី​ឈ្មោះ ង៉ុ​យ រស់ ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ​ពីបទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន រួច​បញ្ជូន​ទៅកាន់​ចៅក្រម​ស៊ើបសួរ​បន្ត​រហូត​មានការ​សម្រេច​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ ។​a fake ngoya1 a fake ngoy a fake ngoy1