
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 8680 នាក់
ម្សិលមិញ 9639 នាក់
សរុប 20698851 នាក់
dfghjkl;
កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋឃុំឆ្នុកទ្រូបានស្នើសុំកិច្ចអន្តរាគមន៍ និងការជួយសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់លើ ករណីបិទរបាំងសំណាញ់ដែកលើផ្លូវលេខ ៥២ ឃុំឆុកទ្រូ ។ប្រជាពលរដ្ឋដែលជួបការលំបាករបស់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ ផ្លូវលេខ ៥២ ក្នុងឃុំឆុកទ្រូបានឲ្យដឹងថា៖ កាលពីមុន ទីតាំងនេះគឺជា របាំងដែក (ប៉ារ៉ាស់) ដែលនៅអាចឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានខ្លះ។ ប៉ុន្តែបច្ចុប្បន្ន ត្រូវបានផ្លាស់ប្តូរមកជាការដាក់ សំណាញ់ដែក បិទជិតតែម្តង ដែលធ្វើឱ្យមានការលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើរ។ZXcv'1rd
ប្រជាពលរដ្ឋមិនអាចយកយានជំនិះ (ម៉ូតូ/កង់) ឆ្លងកាត់បានឡើយ ហើយពួកគាត់ក៏មិនហ៊ានទុកយានជំនិះចោលនៅម្ខាងផ្លូវដែរ ព្រោះបារម្ភពីសុវត្ថិភាព និងត្រូវការប្រើប្រាស់សម្រាប់ប្រកបរបរប្រចាំថ្ងៃ។អាស្រ័យហេតុនេះ សូមគោរពស្នើសុំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយចុះត្រួតពិនិត្យ និងសម្របសម្រួលបើកផ្លូវ ឬរៀបចំច្រកចេញចូលឱ្យបានសមរម្យឡើងវិញ ដើម្បីសម្រួលដល់ការរស់នៅ និងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយអនុគ្រោះ។ សង្ឃឹមយ៉ាងមុតមាំថា អាជ្ញាធរនឹងជួយដោះស្រាយបញ្ហានេះក្នុងពេលឆាប់ៗ ដើម្បីសម្រាលទុក្ខលំបាករបស់រាស្ត្រ ៕