» កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន ! » ត្រឡប់ពីទស្សនកិច្ច​​នៅអ៊ុយក្រែន​​បាន១ថ្ងៃសមាជិកព្រឹទ្ធសភាល្បីឈ្មោះ ​អាមេរិក លោក Lindsey Graham ស្លាប់ » សម្តេចតេជោចេញក្រឹត្យលើកលែងទោសអតីតអភិបាលរងខេត្តបាត់ដំបង ១រូប ដែលតុលាការផ្ដន្ទាទោសពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និងស៊ីសំណូក » ផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន​ ក្លាយជាលេណដ្ឋាន ដាក់កាំភ្លើងចាំលបបាញ់​ និងគាស់យកទ្រព្យសម្បត្តិមានម្លៃគ្មានសល់! » ចៅហ្វាយខេត្តកោះកុង ស្នើរសុំរដ្ឋមន្ត្រីអភិវឌ្ឈន៍ជនបទសង់ស្ពានថ្មីមួយឆ្លងកាត់ព្រែកជីផាត » តុលាការដោះលែង‎វីរៈកងទ័ពម្ចាសរ៉ឺម៉កដែលក្មេងស្រីជិះម៉ូតូបុករងរបួសចេញពីឃុំវិញហើយ,អគុណបណ្តាញសង្គម! » អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9713 នាក់

ម្សិលមិញ 11076 នាក់

សរុប 19720189 នាក់

ខ្មែរ​បញ្ជូន​ជនដៃដល់​សម្លាប់​លោក​លិ​ម​គឹម​យ៉ា​ទៅ​ស្រុក​សៀម​វិញ​ដើម្បី​បន្ត​នីតិវិធី​!​ចាំ​អ៊ុន​មើល​មើ​ថា​ល្បែង​នេះ​គេ​លេង​ល្ម៉េ​ច​ទៀត​?


​ប៉ោយប៉ែត​៖​ជ​នស​ង្ស​យ័​ជនជាតិ​ថៃ ដែល​ធ្វើឃាត​លោក លិ​ម គិ​ម​យ៉ា អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ត្រូវបាន​សមត្ថកិច្ច​ក​ម្ពុ​ជា ប្រគល់ឱ្យ​សមត្ថកិច្ច​ថៃ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា​ឆ្នាំ​២០២៥​នេះ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​ដឹកនាំ​ធ្វើ​ការងារ​ប្រគល់​ទទួល​នេះ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​។​a kill lim pet 

​ជនសង្ស័យ​រូបនេះ​មានឈ្មោះ អេ​កា​ឡាក់ ភាណ​យ (Ekkalak Pheanou) ដ​ត្រូវបាន​សម​ត្ត​កិច្ច​កម្ពុជា​ចាប់ខ្លួន នៅ​ខេត្តបាត់ដំបង ប្រទេស​កម្ពុជា នៅវេលា​ម៉ោង ១៣:៥០​នាទី រសៀល​ថ្ងៃទី​០៨ ខែមករា ក្រោយ​រត់គេច​ចេញពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​។​​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានឱ្យដឹង​បន្ថែមថា ការចាត់​បញ្ជូន​ជនសង្ស័យ​នេះ ធ្វើឡើង​ទៅតាម​ការស្នើសុំ​របស់​ភាគី​ថៃ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ខណៈ​បទល្មើស​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទេស​ថៃ​។​

​ជនរងគ្រោះ​នៃ​ការធ្វើឃាត​ដោយ​បាញ់ប្រហារ​នេះ​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មានឈ្មោះ លិ​ម គិ​ម​យ៉ា ភេទ​ប្រុស កើត​ឆ្នាំ​១៩៥១ ជនជាតិខ្មែរ សញ្ជាតិ​បារាំង បង្កឡើង​ខ្មាន់កាំភ្លើង កាលពី​វេលា​ម៉ោង ១៧:៤៥​នាទី ថ្ងៃទី​០៧ ខែមករា ឆ្នាំ ២០២៥ នៅ​ចំណុច​ផ្លូវ ១៣​ហាង សង្កាត់​ប៊ូ​រិ​ន និ​វេទ​វិហារ ខណ្ឌ​ព្រះ​នគរ ទីក្រុង​បាងកក ប្រទេស​ថៃ​ពេលធ្វើ​ដំណើរ​ពី​សៀមរាប​កម្ពុជា​ទៅដល់​។​

​អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា បន្ទាប់ពី​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​ថៃ​បានធ្វើការ​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណ ជនសង្ស័យ​មានឈ្មោះ​ឯកា​ឡាក់​ភៀណ​យ​( Ekkalak Pheanoi )​ជនជាតិ​ថៃ កើត​ឆ្នាំ​១៩៨៣ ជា​អតីត​ទា​ហ៊ាន​ម៉ា​រី​ន ស្នាក់នៅ ផ្ទះ​លេខ ៩៩៩ ផ្លូវ​សាប់​វុ​ធ សង្កាត់​បាង​ណា​នឿ ខណ្ឌ​បាង​ណា ទីក្រុង​បាងកក​។ ក្រោយ​ពេលធ្វើ​សកម្មភាព ជនសង្ស័យ​បាន​រត់គេចខ្លួន​ពី​ទីក្រុង​បាងកក ធ្វើដំណើរ​ឆ្ពោះ​មកកាន់​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា​។​

​យោងតាម​ការចុះផ្សាយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​(AFP) ដែល​បាន​ដកស្រង់​ប្រភពពី​សមត្ថកិច្ច​ថៃ ខ្មាន់កាំភ្លើង អេ​កា​ឡាក់ ភាណ​យ ត្រូវ​ចោទប្រកាន់​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង​កាន់កាប់​កាំភ្លើង​ដោយ​គ្មាន​ការអនុញ្ញាត​។​«​ខ្ញុំ​សូម​សារភាពថា ខ្ញុំ​បានធ្វើ​ខុស​»​។ នេះ​ជា​ពាក្យ​សារភាព​របស់​ខ្មាន់កាំភ្លើង អេ​កា​ឡាក់ ភាណ​យ ទៅកាន់​ប៉ូលិស​ថៃ នៅ​ថ្ងៃ​សៅរ៍​ទី​១១​មករា​។​

​យ៉ាងណាមិញ លោក Somprasong Yenthuam ប៉ូលិស​ជាន់ខ្ពស់​ថៃ បាន​អះអាងថា សមត្ថកិច្ច​ថៃ​នៅ​មិនទាន់​អាច​កំណត់​មូលហេតុ​ដែល​អេ​កាឡា​ក់ ភាណ​យ បាញ់សម្លាប់​លោក លិ​ម គិ​ម​យ៉ា បាន​នៅឡើយ ដោយ​ប៉ូលិស​ថៃ​ស្នើសុំ​ពេលវេលា​បន្ថែមទៀត​ដើម្បី​ស៊ើបអង្កេត​។​​ប៉ូលិស​ថៃ ឧ​ត្ត​ម​សេនីយ៍​ឯក Somprasong Yenthuam ជំនួយការ​ស្នងការ​ប៉ូលីស​ថៃ និង​ឧ​ត្ត​ម​សេនីយ៍​ទោ Teeradet Thammasutee មេបញ្ជាការ​ការិយាល័យ​ស៊ើបអង្កេត​កណ្តាល បាន​អះអាងថា គេ​បាន​ដឹក​ខ្មាន់កាំភ្លើង អេ​កា​ឡាក់ ភាណ​យ តាម​ឧទ្ធម្ភាគចក្រ​ទៅកាន់​ទីក្រុង​បាងកក ដើម្បី​បន្ត​និតិ​វិធី​។​

​នៅក្នុង​ការស៊ើបអង្កេត​ប៉ុន្មាន​ថ្ងៃ​មកនេះ សមត្ថកិច្ច​ថៃ​បាន​រកឃើញថា មាន​ប្រតិបត្តិការ​ផ្ទេរប្រាក់​ចំនួន​៣​ម៉ឺន​បាត​ចូល​គណនី​ខ្មាន់កាំភ្លើង អេ​កា​ឡាក់ ភាណ​យ នៅ​ម៉ោង​ប្រមាណ​១​រសៀល ថ្ងៃ​អង្គារ​ទី​០៧​មករា ថ្ងៃ​ដែលមាន​ហេតុការណ៍​បាញ់សម្លាប់​លោក លិ​ម គិ​ម​យ៉ា តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​កណ្តាល​ទីក្រុង​បាងកក​។ នេះ​បើតាម​សារព័ត៌មាន The Nation ដែល​បាន​ដកស្រង់​សំដី​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​របស់​ថៃ ដោយបាន​បន្ថែមទៀតថា ខ្មាន់កាំភ្លើង អេ​កា​ឡាក់ ភាណ​យ បាន​ប្រើប្រាស់​លុយ​ចំនួន ២​ម៉ឺន​២​ពាន់​បាត ទៅ​លោះកាំភ្លើង​ដែល​ខ្លួន​ដាក់បញ្ចាំ យកមក​បាញ់សម្លាប់​លោក លិ​ម គិ​ម​យ៉ា​។​

​លុះ​បាន​៥​នាទី​ក្រោយ​ការបាញ់ប្រហារ​លើ​លោក លិ​ម គិ​ម​យ៉ា ទឹកប្រាក់​ចំនួន​៣​ម៉ឺន​បាត​បន្ថែមទៀត ត្រូវបាន​ផ្ទេរ​ចូល​គណនី​អេ​កាឡា​ក់ ភាណ​យ ជា​លើក​ទី​២​។ សមត្ថកិច្ច​ថៃ​បានដាក់​ការសង្ស័យថា ទឹកប្រាក់​សរុប​ចំ​នួ​៦​ម៉ឺន​បាត​នេះ​ជា​ថ្នូរ​នៃ​ការ​ស៊ីឈ្នួល​បាញ់សម្លាប់​អ្នកនយោបាយ​ខ្មែរ​សញ្ជាតិ​បារាំង លោក លិ​ម គិ​ម​យ៉ា​។ សមត្ថកិច្ច​ថៃ​ថា ខ្លួន​កំពុង​បន្ត​ស៊ើបអង្កេត​លើ​ប្រភព​លុយ ដែល​ក្រុម​ស៊ើបអង្កេត​រកឃើញថា បាន​ផ្ទេរ​ពី​បរទេស​។​

​សូមបញ្ជាក់ថា​ករណី​យ៍​បាញ់ប្រហារ​អ្នកនយោបាយ​ខ្មែរ​កណ្តាល​ក្រុង​បាងកក​ដូច​ខោក​ក្បាល​នាយករដ្ឋមន្ត្រី​ថៃ​នេះ​បង្ក​ឲ្យ​មានការ​ជជែក​វែក​ញែ​គ្នា​ក្តៅគគុក​តាម​បណ្តាញ​សង្គម​។​អ្នកគាំទ្រ​បក្សប្រឆាំង​បាន​ទម្លាក់កំហុស​លើ​ថ្នាក់ដឹកនាំ​កម្ពុជា​។​ឡូ​វ​នេះ​វា​ក៏​លេចឡើង​នៅ​ការ​វាយបក​ពី​អ្នក​នាំ​គាំទ្រ​គណបក្ស​ប្រជាជន​ទោះ​លើ​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​វិញ​យ៉ាង​ក្តៅគគុក​ផងដែរ​។​តែ​ឡូ​វ​នេះ​អាប៉ោង​នេះ​មិនទាន់​បើកគ្រប​នៅឡើយ​ទេ​លឺ​តែ​សូ​ដួល​ហើយ​នាំគ្នា​ប៉ាន់ស្មាន​តែប៉ុណ្ណោះ​។​

ចាំមើល​អាប៉ោង​បើកគ្រប​សិន​ថា​វា​ចេញ​ប៉ុន្មាន​គ្រាប់​ព្រោះ​ក្រៅពី​ជនដៃដល់​សម​ត្ត​កិច្ច​ថៃ​នៅមាន​តម្រុយ​ជាច្រើន​ថែមទៀត​រាប់​តាំងពី​ជាន​ជាតិខ្មែរ​ដែល​ជិះឡាន​ជាមួយ​ជនរងគ្រោះ​ពី​សៀមរាប​មក​បាងកក​ឈ្មោះ​ពេជ្រ​ដែល​គេ​ថា​ជា​ពេជ្រ​គឺ​ម​ស្រ៊ិ​ន​អនុ​ប្រ​ធា​ផ្សារកណ្តាល​និង​ជា​អ្នកកាសែត​ផងដែរ​។​ក្រៅពីនេះ​មាន​ទាំង​អ្នក​បើ​ន​ឡាន​ដឹក​ជនដៃដល់​មក​ព្រុំដែន​ផងដែរ​រាប់ទាំង​ចំនួន​លុយ​ដែល​ផ្ញើ​ច​ឲ្យ​។​ចឹ​ង​ប្រសិនបើ​គេ​មិនត្រូវ​គ្នា​ខាង​នយោបាយ​សម្របសម្រួល​គ្នា​បញ្ជ​ប់​រឿង​ត្រឹម​ឯកា​ឡាក​ភៀណ​យ​ទេវា​នឹង​ចេញ​រឿង​ល្អមើល​ជាមិនខាន​ថា​អ្នកណា​នៅ​ពីក្រោយ​សកម្មភាព​ភេរវកម្ម​មួយ​នេះ​?​។​យ៉ាងណា​ប្រជាពលរដ្ឋ​នៅ​សង្ឃឹមលើ​ប្រទេស​បារាំង​មួយទៀត​ដែល​ប្រកាសថា​គេ​នឹង​តាមមើល​រឿងនេះ​ឲ្យ​បាន​ដិតដល់​ផងដែរ​៕a kill lim pet1 a kill lim pet2 a kill lim pet3 a kill lim pet4