» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5764 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695935 នាក់

ជិះ​ម៉ូតូ​បាញ់សម្លាប់ដូចតួខៅប៊យ​ក្នុង​អាណាចក្រ​លោក​គួច​ចំរើន​

 

​ខេត្តកំពង់ចាម ៖ បុ់រស​២​នាក់​ត្រុ​វ​បាន​ខ្មាន់កាំភ្លើង​ម្នាក់ តាម​បាញ់​ពេល​កំពុង​ជិះ​ម៉ូតូ បណ្តាលឱ្យ​ជនរងគ្រោះ ដែល​អង្គុយ​ក្រោយ ស្លាប់​នៅនឹងកន្លែង ចំណែក​អ្នកបើក​ម៉ូតូ​ត្រូវ​១​គ្រាប់​ចំ​កំប៉េះគូទ រងរបួស​ធ្ងន់ កាលពី​វេលា​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ នៅ​ផ្លូវ​ក្បែរ​រង្វង់​មូល​នាង​គ​ង្ហី​ង មុខ​ហាង​ខារ៉ាអូខេ​គ្រួសារ ស្ថិត​ក្នុងភូមិ​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​ដែលមាន​លោក​គួច​ចំរើន​ជា​អភិបាលខេត្ត​។​ a die cham  

​សព​ជនរងគ្រោះ​ជិះ​ពីក្រោយ មានឈ្មោះ​ឡុង ប៊ុន​លាង អាយុ​៣៤​ឆ្នាំ​។ ចំណែក​អ្នកបើក​ម៉ូតូ​ដែល​រងរបួស​ធ្ងន់ មានឈ្មោះ​ឆុន ចិន្តា អាយុ​២៣​ឆ្នាំ​។ ជនរងគ្រោះ​ទាំង​២​នាក់ មាន​លំនៅ​ក្នុងភូមិ​គគរ​១ ឃុំ​គគរ ស្រុក​កំពង់សៀម​។ ដោយឡែក ជនដៃដល់​ជា​ឃាតករ មិន​ស្គាល់​អត្តសញ្ញាណ គ្រាន់តែ​ដឹងថា ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក Zoomer-X ពណ៌​ក្រហម មិន​ចាំ​ស្លាក​លេខ​។​

​លោក​អនុសេនីយ៍ឯក ឡុង វុទ្ធី មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កំពង់ចាម បានបញ្ជាក់​ឱ្យដឹងថា​តាម​សាក្សី​និង​ការពិនិត្យ​ក្នុង​កាំ​មេ​រ៉ា​សុវត្ថិភាព បង្ហាញថា ជនសង្ស័យ​ជា​ឃាតករ​ប្រើប្រាស់​អាវុធខ្លី​មិន​ស្គាល់​ម៉ាក ជិះ​ម៉​តូ​ម៉ាក Zoomer-X មើល​មិន​ច្បាស់​ស្លាក​លេខ​។ ជន​នោះ​បើក​ម៉ូតូ​ផង​ដៃ​ឆ្វេង​កាន់​កាំភ្លើង​បាញ់រះ​មកលើ​ម៉ូតូ​១​គ្រឿង​ទៀត របស់​ជនរងគ្រោះ​ដ​ជិះ​គ្នា​២​នាក់ បណ្តាលឱ្យ​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

​ជនរងគ្រោះ​ឈ្មោះ​ឆុន ចិន្តា បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​នៅក្នុង​មន្ទីរពេទ្យ នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ ថា នៅ​មុនពេល​កើតហេតុ កាលពី​យប់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៩ គាត់​និង​ជនរងគ្រោះ រួម​នឹង​មិត្តភក្តិ បងប្អូន មាន​គ្នា​ប្រមាណ​៨-៩​នាក់ បាន​ជួបជុំ​ផឹកស៊ី​នៅផ្ទះ​មេជាង​ទង (​ជាងមាស​) ដោយ​មិនមាន​បង្កជម្លោះ​អ្វី​ជាមួយ​អ្នកណា​នោះទេ​។

ក្រោយពី​ផឹកស៊ី​ដល់​វេលា​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ គាត់​និង​ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ​ឡុង ប៊ុន​លាង បាន​បបួលគ្នា​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ បំណង​ទៅ​ហូប​បបរស​នៅ​គល់ស្ពាន​គី​ហ្ស៊ូ​ណា ក្រុង​កំពង់ចាម សំដៅទៅ​កន្លែង​លក់​បបរស លុះ​ធ្វើដំណើរ​តាមផ្លូវ គាត់​បាន​វ៉ា​ម៉ូតូ​ពណ៌​ក្រហម​១​គ្រឿង មិន​ចាំ​ស្លាក​លេខ​។

លុះ​ពេល​វ៉ា​ផុត​ទៅមុខ​ចម្ងាយ​ប្រមាណ​១០​ម៉ែត្រ ក៏​ឮ​សំឡេង​ផ្ទ​អាវុធ​ប្រមាណ​៤-៥​គ្រាប់ ហើយក៏​បានដឹងថា ត្រូវគេ​បាញ់ បន្ទាប់មក គាត់​ក៏បាន​បន្ថែម​ល្បឿន​បើក​រេ​ចង្កូត​ទៅ​ឆ្វេង​ទៅ​ស្តាំ បាន​ប្រហែល​ជាង​១០០​ម៉ែត្រ ទើប​ជនរងគ្រោះ​ឈ្មោះ​ឡុង ប៊ុន​លាង បាន​ប្រាប់​ឱ្យ​ឈប់​ម៉ូតូ ព្រោះ​គាត់​ត្រូវ​គ្រាប់​ហើយ រីឯ​ជន​ជា​ខ្មាន់កាំភ្លើង ក៏​ជិ​ម៉ិះ​តូ​បូក​ក្រោយ​វិញ​បាត់ស្រមោល​។​

ជុំវិញ​ករណី​ឃាតកម្ម​កណ្តាលរាត្រី​ខាងលើនេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ កំណត់​មុខ​សញ្ញាណ​ជនសង្ស័យ​ជា​ខ្មាន់កាំភ្លើង ដើម្បី​តាម​ប្រមាញ់​ចាប់ខ្លួន​យកមក​ចាត់ការ​តាមច្បាប់​?!។មានការកត់សម្គាល់ថាកន្លងមករកមុខឃាតករមិនសូវឃើញឡើយ៕a die cham1 a die chama 

​