» កូនប្រុសអគ្គមេបញ្ជាការកងទព័ឡើងជាអភិបាលរងខេត្តព្រៃវែង » កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4960 នាក់

ម្សិលមិញ 6785 នាក់

សរុប 19428403 នាក់

គ្រោះថ្នាក់​ចរាចរណ៍​ប៉ះ​មិត្ត​ភ​ក្រ័​នាំគ្នា ព្រួត​វាយ​សម្លាប់ អ្នករត់​តាក់ស៊ី​ម្នាក់


​ស្វាយរៀង​៖ សព​អ្នករត់​តាក់ស៊ី​ម្នាក់ គេ​ឃើញ​នៅក្នុង​ព្រៃ​អាកាស្យា បន្ទាប់ពី​ជនរងគ្រោះ​បាន​បើក​រថយន្តបុក​ម៉​តូ បណ្តាល​ឲ្យ​បុរស​ម្នាក់ រងរបួស​ធ្ងន់ធ្ងរ​បា​ក់ជើង និង​បែកក្បាល​ធ្ងន់ធ្ងរ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ជា​តៃកុង​ឡាន​តាក់ស៊ី​មានឈ្មោះ គុជ សំ​អៀ​ត អាយុ​៣២​ឆ្នាំ អតីត​គ្រូសូត្រស្តាំ​វត្ត​ពេជ្រ​មន្ត្រី មាន​ទីលំនៅ​ភូមិ​ពោធិ៍​វង្ស ឃុំ​ប្រសូតិ ស្រុក​ស្វាយទាប​។​a taxy 

រីឯ​ជនរងគ្រោះ​ម្នាក់ទៀត​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ សោម ម៉ាញ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជួសជុល​ទូរទស្សន៍ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​សាច់ញាតិ​ហៅ​រថយន្ត​សាមុយ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ប្រតិបត្តិ​ជី​ភូ ដោយ​ជនរងគ្រោះ​របួស​បាក់ជើង និង​បែកក្បាល​ធ្ងន់ធ្ងរ​ត្រូវ​គ្រូពេទ្យ​បញ្ជូនទៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ដើម្បី​សង្គ្រោះ​។​

​កាលពី​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រមាណ​ជា​១០៖៣០​នាទី​យប់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ភូមិក​ម្ពោ​ធលៀប សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត រវាង​រថយន្ត​ម៉ាក​លុច​ស៊ី​ស​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ភ្នំពេញ 2C-3952 បើក ពី​ទី​ស​ខាង​លិចទៅ​កើត​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏មាន​បុរស​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ក្រហម ចេញពី​កន្លែង​ផឹកស៊ី​បើក​ឆ្លងផ្លូវ​ពី​ត្បូង​មក​ជើង​បត់​ឆ្វេង ក៏​បុក​ពេញទំហឹង​ចំពាក់​កណ្តាល​ម៉ូតូ​បណ្តាល​ឲ្យ​រងរបួស បាក់ជើង​បែកក្បាល​ធ្ងន់ធ្ងរ​សន្លប់​នៅ និង​កន្លែង​តែម្តង​។​

​ខណៈនោះ​ជនរងគ្រោះ​ដែលជា​អ្នករត់​តាក់ស៊ី មិនបាន​បើក​រត់គេច​ទេ​ដោយមាន​ចិត្តធម៌​ធ្លាប់​បួស​ជាស​ង្ឃ ចង់​នៅ​ទទួលខុសត្រូវ​ពេលនោះ បាន​ឈប់​រថយន្ត​ហើយ​ចុះទៅ​គោលបំណង ជួយ​លើក​ជនរងគ្រោះ​។ ស្របពេលនោះ​ស្រាប់តែ​មិត្តភក្តិ​ជនរងគ្រោះ និង​សាច់ញាតិ​ជនរងគ្រោះ (​ដែល​រថយន្តបុក​) នៅ​កន្លែង​ផឹកស៊ី​បានចេញ​មក​ស្រ៊ូ ហើយ​បាន​ដេញ​ព្រួត​គ្នា​វាយ​អ្នកបើករថយន្ត តាក់ស៊ី​បណ្តាល​ឲ្យ​ស្លាប់​រួច​អូស​សព​ជនរងគ្រោះ​ទៅ​ចោល​ក្នុងព្រៃ​ដើម​ប្រេងខ្យល់​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ ពី​កន្លែងកើតហេតុ​ស្ថិតនៅ​ភូមិ​គម្ពោធ​ជ្រូក សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត ដោយ​បន្សល់ទុក​រថយន្ត និង​ម៉ូតូ​នៅ​កន្លែងកើតហេតុ​។

សមត្ថកិច្ច​នគ​បាល​សង្កាត់​ព្រៃ​អ​ង្គុ​ញ បានមក​ដល់​ឃើញតែ​រថយន្ត និង​ម៉ូតូ​នៅ​កណ្តាល​ថ្នល់​ក៏​នាំយកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស​ង្កា​ត់​ព្រៃ​អ​ង្គុ​ញ ដើម្បី​ដោះស្រាយ​តាមច្បាប់​។ មុនដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ក្រោយពី​គ្រោះថ្នាក់​ចរាចរណ៍ អ្នកបើកបរ​រថយន្ត​រត់គេចខ្លួន​សមត្ថកិច្ច ក៏​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​អ្នកបង្ក​ឲ្យ​មក​ទទួលខុសត្រូវ​។​

​ក៏ប៉ុន្តែ​នៅវេលា​ម៉ោង​២៖១៥​នាទី​រសៀល​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា មាន​មនុស្ស​ដេកស្លាប់​នៅក្នុង​ព្រៃ​ដើម​ប្រេងខ្យល់ សង្ស័យ​ជា​អំពើ​ឃាតកម្ម សមត្ថកិច្ច​ក៏បាន​រាយការណ៍​មក​លោកស្នងការ​នគ​បាល​ខេត្ត ចាត់​មន្ត្រី​ការិយាល័យ​បច្ចេកទេស​ស្នងការដ្ឋាន​នគ​បាល​ខេត្ត សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ចុះទៅពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ធ្វើការ​សន្និដ្ឋានថា ពិតជា​អំពើ​ឃាតកម្ម នៅ​កន្លែង​ផ្សេង ហើយ​យកមក​ផ្លុ​ង​ចោល​នៅ​ទីនោះ គឺ​ជនរងគ្រោះ​ត្រូវ​ក្រុម​ជនដៃដល់​ចាប់​ជ្រមុច​ក្នុង​ទឹក​ភក់ល្បាប់​បណ្តាល​ឲ្យ​ស្លាប់​៕

​បើតាម​មន្ត្រី​នគ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កុយ សុភាព ស្នងការរង​នគរបាល​ខេត្ត បាន​បើក​កា​រសើប​អង្កេត​រហូត​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន​០៣​នាក់ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៨ មក​សាកសួរ​នៅ​ស្នងការ​នគ​បាល​ខេត្ត​។ បើតាម​ប្រជាពលរដ្ឋ បាន​បង្ហើប​ឲ្យ​ដឹងថា នៅ​កន្លែង​ផឹកស៊ី មុន​កើតហេតុ​មាន​អ្នកផឹកស៊ី​៧​ទៅ​៨​នាក់ ពេល​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ក្រុម​អ្នក​ផឹក​នោះបាន​នាំគ្នា​ដេញតាម​វាយ​ជនរងគ្រោះ​រត់​ចូលទៅក្នុង​ភូមិ​ក៏​បាត់​ដំណឹង​ទៅ​។​

​ចំណែក​ជនជាតិ​ចិន ដែល​ជិះ​នៅក្នុង​រត់​យន្ត​តាក់ស៊ី​នោះ ត្រូវ​អ្នកភូមិ​ព័ទ្ធ​ជាប់​ក្នុង​រថយន្ត​ក្រោយមក​ក៏​ឲ្យ​ចេញពី​រថយន្ត អ្នកស្រុក​ដឹងថា ជា​ជន​ជាតិចិន​ក៏​ដោះលែង ចិន​នោះ​ក៏​ហៅ​រថយន្ត​នៅ​ក្រុង​បាវិត មក​ដឹក​យកទៅ ហើយ​បាន​ប្រាប់​សមត្ថកិច្ច​ថា ក្រោយពី​គ្រោះថ្នាក់​ចរាចរណ៍​អ្នកបើក​តាក់ស៊ី​ចុះទៅ​ជួយ​ជនរងគ្រោះ ក៏ត្រូវ​មនុស្ស​២​នាក់ ដេញតាម​វាយ​ធ្វើបាប ទើប​សមត្ថកិច្ច​មាន​តម្រុយ​ឈានដល់​កំណត់​មុខសញ្ញា​បាន​។​a taxy1 a taxy2 a taxy3