» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8156 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698327 នាក់

អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា សុំឱ្យមានកិច្ចសហប្រតិបត្តិការជាសកល ដើម្បីដោះស្រាយបណ្តាញឆបោកតាមអនឡាញ

 

 

គូឡាឡាំពួ៖ លោកស្រី ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែខ្លាំងឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងកាន់តែកើនឡើងនៃប្រតិបត្តិការឆបោកតាមអនឡាញ ដោយហៅបញ្ហានេះថាជា «បញ្ហាសកលដ៏ស្មុគស្មាញ» ដែលគ្មានប្រទេសណាមួយអាចដោះស្រាយតែម្នាក់ឯងបានទេ។a bank k

 លោកស្រី ជា សិរី បានសរសេរក្នុងហ្វេសប៊ុកថា នៅក្នុងពិភាក្សាចំនួន ២ គឺកិច្ចពិភាក្សាក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៥ និងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច Bloomberg អាស៊ាន ដែលបានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៥ នៅទីក្រុងគូឡាឡាំពួ លោកស្រី បានលើកឡើងថា ព័ត៌មានអំពីការឆបោកតាមប្រព័ន្ធអនឡាញនៅកម្ពុជា គឺជាព័ត៌មានដ៏គួរឱ្យព្រួយបារម្ភ និងបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។ ប៉ុន្តែព័ត៌មានទាំងនេះមិនបានឆ្លុះបញ្ចាំងគ្រប់ទិដ្ឋភាពរបស់កម្ពុជានោះទេ។

លោកស្រីទេសាភិបាល បានបញ្ជាក់ថា យើងមានបរិយាកាសវិនិយោគល្អ ដោយមានការលើកលែងពន្ធនានាសម្រាប់គម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ យើងមានអគ្គិសនីផ្តល់ពីប្រភពថាមពលស្អាត និងមានអាកាសយានដ្ឋានអន្តរជាតិលំដាប់អន្តរជាតិទើបសម្ពោធដាក់ឱ្យណើរការ ដែលជាការវិនិយោគដោយវិនិយោគិនកម្ពុជាសុទ្ធសាធ និងគ្រប់គ្រងដោយកម្ពុជា (មិនដូចការចេញផ្សាយនៅតាមបណ្តាញសារព័ត៌មានមួយចំនួននោះទេ)។

លោកស្រី បានសង្កត់ធ្ងន់ថា៖ «បញ្ហាឆបោកតាមអនឡាញ គឺជាបញ្ហាសកលដ៏ស្មុគស្មាញ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយ។ ប្រតិបត្តិការរបស់ក្រុមល្មើសអនឡាញទាំងនេះបានបង្កើតជាបណ្ដាញប្រទាក់ក្រឡាយ៉ាងស្មុគស្មាញទូទាំងសកលលោក។ បណ្ដាញឆបោកនេះមិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជាទេ តែគឺនៅគ្រប់ទិសទីជុំវិញពិភពលោក ហើយជនរងគ្រោះក៏នៅគ្រប់ទិសទីផងដែរ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហា យើងត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយមិនត្រូវចង្អុលដាក់គ្នានោះទេ»។

លោកស្រីទេសាភិបាល បានបន្តថា ប្រទេសកម្ពុជា ប្តេជ្ញាក្លាយជាសមាជិកដែលគួរឱ្យទុកចិត្ត និងមានតម្លាភាពក្នុងវិស័យហិរញ្ញវត្ថុអន្តរជាតិ ហើយបានរឹតបន្តឹងវិធានការ ដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ហើយយើងនឹងត្រៀមខ្លួនតាមការចាំបាច់ដើម្បីសហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហានេះ។

 លោកស្រី ក៏បានកត់សម្គាល់ថា បណ្ដាញឆបោកក៏បង្ហាញពីបញ្ហាជាមូលដ្ឋានជាច្រើនទៀតដូចជា អក្ខរកម្មឌីជីថល នៅក្នុងស្ថានភាពដែលភាពខុសគ្នារវាង AI និងការពិត កាន់តែពិបាកបែងចែក។

បើតាមលោកស្រីទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យដឹងផងដែរថា ក្នុងរយៈពេលប្រហែល ៣០ម៉ោង នៅទីក្រុងគូឡាឡាំពួ ក្នុងកម្មវិធីកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៥ លោកស្រីក៏មានឱកាសជួបជាមួយថ្នាក់ដឹកនាំលំដាប់ពិភពលោក និងអ្នកដឹកនាំធុរកិច្ចនៅអាស៊ាន ព្រមទាំងបានពិភាក្សាជាមួយអ្នករៀបចំគោលនយោបាយ និងអ្នកស្រាវជ្រាវនៅស្ថាប័នសិក្សាល្បីៗដូចជា លោក Mark Carney នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងលោក Jeffrey Sachs អ្នកវិភាគគោលនយោបាយ និងនយោបាយ ដ៏ល្បីមកពីសាកលវិទ្យាល័យ Columbia ជាដើម។

សូមបញ្ជាក់ថាការលើកឡើងរបស់លោកស្រីជាសេរីអគ្គទេសាភិបាលធនាគារជាតិកម្ពុជាបានកើតឡើងបន្ទាប់ពីប្រទេសអាមេរិកបានប្រកាសពីការរកឃើញបណ្តាញឆបោកតាមអនឡាញដែលមានទីតាំងចេញពីកម្ពុជា។ប្រទេសអាមេរិកអង់គ្លេសបានបង្កលុយគ្រីបតូប្រមាណ១៥ពាន់លាន់ដុល្លារពីជនសង្ស័យដើមកំណើតចិនឈ្មោះចេនហ្សីមានសញ្ជាតិអង់គ្លេសនិងខ្មែរដែលជាថៅកក្រុមហ៊ុនព្រីនគ្រុបនិងជាទីប្រឹក្សាសម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជា។កាលពីឆ្នាំ២០២៤កម្ពុជា និងអាមេរិក បានឯកភាពគ្នាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈកិច្ចសហប្រតិបត្តការផ្លាស់ប្តូព័ត៌មានឲ្យបានជាក់លាក់ និងច្បាស់លាស់ ដើម្បីឈានទៅធ្វើការទប់ស្កាត់ និងបង្ក្រាប និងធ្វើការកាត់ទោសខ្សែរយៈបណ្តាញ ដែលនៅពីក្រោយបទល្មើស។

 

នេះបើតាមការឲ្យដឹងពីជំនួបរវាងឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គ​រដ្ឋទូតអាមេរិកប្រចាំកម្ពុជាចប់អាណត្តិ ដែលបានជម្រាបលានៅទីស្តីការក្រសួងមហាផ្ទៃរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

 

កាលនោះលោក ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជាបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជា ដែលបានផ្តល់កិច្ចសហការជាមួយកងកម្លាំងអនុវត្តច្បាប់របស់អាមេរិកក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទដែលមានក្រុមការងារ Task Force រហូតសម្រេចបានលទ្ធផលជាច្រើនគួរកត់សម្គាល់ និងថ្លែងអំណរគុណដល់នគរបាលជាតិកម្ពុជាដែលបានផ្តល់កិច្ចការពារសន្តិសុខ និងសុវត្ថិភាពដល់បុគ្គលិគស្ថានទូតក៏ដូចជានិវេសនដ្ឋានទូតព្រមទាំងប្រជាពលរដ្ឋអាមេរិកដែលមានវត្តមានក្នុងប្រទេសកម្ពុជា។​ក្រៅពីអាមេរិកប្រទេសជប៉ុននិងកូរ៉េក៏ទទួលបានការប្រកាសធ្វើកិច្ចសហការបង្ក្រាបបទល្មើសអនឡាញផងដែរ។a bank k1 a bank k2 a us k onling