» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7751 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697922 នាក់

យុវជន​ជា​និស្សិត ៣ នាក់​ទៅ​ពី​ភ្នំពេញ លង់ទឹក​ស្លាប់នៅ​តាកែវ​

​តាកែវ​៖​សព​យុវជន​៣​នាក់​ត្រូវបាន​រកឃើញ​នៅ​ថ្ងៃទី​៣​តុលា​បន្ទាប់ពី​បាត់​ខ្លួន​ដោយ​ទឹក​គួច​យកទៅ​បាត់​ជិត​២៤​ម៉ោង កាលពី​ល្ងាច​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦ និង​១៥​នាទី នៅ​ចំណុច​ស្ពាន​កំពង់​លៀស ស្ថិតក្នុង​ភូមិ​ព្រៃ​ល្វា​កើត ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​a student die 

​សមត្ថកិច្ច​ស្រុក​ព្រៃកប្បាស បាន​ឲ្យ​ដឹងថា​៖​គិត​មក​ត្រឹម​ថ្ងៃត្រង់​ទី​០៣​ខែតុលា​នេះ សព​យុវជន​ដែល​ទឹក​គួច​បណ្តាល​ឲ្យ​លង់​ស្លាប់​ត្រូវបាន​រកឃើញ​។​​សព​ជនរងគ្រោះ​ទាំង​៣​នាក់​នោះ​មានឈ្មោះ​៖ ១​ឈ្មោះ ជិន នូ អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​រកា ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ ទី​២ ឈ្មោះ ម៉េង ហ៊ាង អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​លេខ​៦ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ទី​៣​ឈ្មោះ ហេង មុន្នី​ហ៊ាង អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កោះ​តូច ឃុំ​ពាមជីគង ស្រុក​កងមាស ខេត្តកំពង់ចាម​។​ប្រភពពី​សមត្ថកិច្ច​បា​ន​បញ្ជាក់ថា មុនពេល​កើតហេតុ​ពួក​ជនរងគ្រោះ​ដែលមាន​គ្នា​៥​នាក់​បាននាំគ្នា​ចុះទៅ​លេង​ទឹក នៅ​ចំណុច​ស្ពាន​កំពង់​លៀស​ស្ថិត​ក្នុងភូមិ​កើតហេតុ​ខាងលើ ហើយ​ត្រូវបាន​ទឹក​ហូរ​គួច​យកទៅ​បាត់​ទាំង​៣​នាក់​។

​លុះ​ព្រឹក​ឡើង ថ្ងៃទី​០៣​ខែ​ឆ្នាំ​ដដែល វេលា​ម៉ោង​០៦​ព្រឹក សមត្ថកិច្ច​ស្រុក​ព្រៃកប្បាស ដែល​ដឹកនាំ​ក​ម្លាំ​ដោយ​លោក​វរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាល​ស្រុក បាន​ដឹកនាំ​កម្លាំង កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃកប្បាស សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ល្វា លោក​មេភូមិ លោក​មេឃុំ និង​លោកគ្រូ​ពេទ្យ​ឃុំ បង្កើតជា​គណៈកម្មការ​ធ្វើការ​ពិនិត្យ​និង​សន្និដ្ឋានថា​ជនរងគ្រោះ​ពិតជា បាន​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕a student die1 a student die2 

​