» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8178 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698349 នាក់

ពីរ​ម៉ាត់​យ៉ាងខ្លី​នាំ​ឲ្យ​ប្តី​បាញ់សម្លាប់​ប្រពន្ធ​ចោល​កូន​ទាំងពីរ​នៅ​ក្រុង​ស្ទឹងសែន​

 

​កំពង់ធំ​៖ ករណី​ប្តី​បាញ់​ប្រពន្ធ​សម្លាប់ ហើយ​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ចោល​កូន​ពីរ​នាក់​កាលពី​យប់​ថ្ងៃទី​១៤​ធ្នូ​នៅក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​គឺ​ដោយសារតែ​ពាក្យ​ពីរ​ម៉ាត់​ចុងក្រោយ​តែប៉ុណ្ណោះ​។​a hus wife3 

​ប្រ​ភ​ពី​សាច់ញាតិ​ឲ្យ​ដឹងថា​៖​ពេល​ប្រពន្ធ​ទៅ​ញាំ​ការ​គេ​បាត់​យូរពេក ប្តី នឹង​កូនស្រី​ក៏បាន​ទូរ​សព្ទ័​ទៅរក​ជា​ច្រើនដង ប៉ុន្តែ​ប្រពន្ធ​មិនបាន​ទទួល​។​ក្រោយមក​ពេលមកដល់ ផ្ទះ​វិញ​ក៏បាន​បោះសម្តី​ថា “​ខ្លាច​អញ មិន​ស្គាល់​ផ្ទះ​ឬ​?” ប្រៀបដូចជា​ចាក់​សាំង​លើ​ភ្លើង​បណ្តាល​ឲ្យ​ប្តី​ដែល​អង្គុយផឹកនៅផ្ទះចាំក្តៅ​ស្រាប់​ដាច់ចិត្ត​បាញ់សម្លាប់​ប្រពន្ធ​និងបញ្ចប់ជីវិតខ្លួនឯងតែម្តង។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ទិ​ត សំណាង ស្នងការរង​ទទួលបន្ទុក​ផ្នែក​ព្រហ្ម​ទ​ណ​ញ​ឌ​កំរិតធ្ងន់ នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ក្រោយពី​មាន​ហេតុការណ៍​នេះ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះទៅ​កន្លែងកើតហេតុ​ភ្លាមៗ​ផងដែរ ។​

​ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់ សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋានថា ជនរងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ពិត​ជាមាន​ជម្លោះ​រឿង​ស្នេហា​ពិតមែន ដោយ​ខាង​ប្តី​បាន​ប្រចណ្ឌ​ប្រពន្ធ​។ តែ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា តើ​បុរស​ជា​ប្តី ប្រចណ្ឌ​ប្រពន្ធ​ជាមួយនិង​នរណា​នោះឡើយ ។​ឯ​អាវុធ​ដែល​យក​បាញ់សម្លាប់​ប្រពន្ធ​របស់ខ្លួន ម៉ាក​វុ​ល​រ៉ូ​វែ ចំនួន​៥​គ្រាប់ គឺ​ប្តី​បាន​លាក់ទុក​កាលពី​សម័យ​ធ្វើជា​កងកម្លាំងប្រដាប់អាវុធ​មកម្ល៉េះ ។​

​បងស្រី​បង្កើត​របស់​សព បាន​ឲ្យ​ដឹងថា ប្តី​ប្រពន្ធ​មួយគូរ​នេះ​មានមុខ​របរ​លក់​បាយ​និង​លាង​ម៉ូតូ ធ្លាប់បាន​ឈ្លោះ​គ្នា​ជា​ញឹកញាប់ ហើយ​មួយរយៈ​ចុងក្រោយ​នេះ ប្តី​ឈ្មោះ​ស៊ុន ពៅ ធ្លាប់បាន​ច្របាច់​.​ក​ប្រពន្ធ​ស្ទើរតែ​ស្លាប់​ម្តង​រួចមកហើយ ត្រូវបាន​បងប្អូន​ចូលទៅ​ឃាត់​ទាន់ពេលវេលា ។​រូបគាត់​ក៏ បាន​ប្រាប់​ប្អូនស្រី​ដែល​ត្រូវ​ប្តី​បាញ់សម្លាប់​នោះ​ថា ឲ្យ​តមមាត់​តម​សម្តី​ខ្លះទៅ ខ្លាចក្រែង​មានរឿង​ធំ​កើតឡើង​ទៀត ។a hus kill1

ក្រោយពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សមត្ថកិច្ច​ក៏បាន​ប្រគល់​សាកសព​ប្តី​ប្រពន្ធ​ទាំង​២ ឲ្យ​ទៅ​សាច់ញាតិ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​​ថ្មីៗ​នេះ ក៏​មានការ​បង្ហោះ​វីដេអូ​ស្តែងៗ មុនពេល​ប្តី​បាញ់សម្លាប់​ប្រពន្ធ រួច​បាញ់សម្លាប់​ខ្លួនឯង​តាម​ក្រោម នៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ​
​ដោយ​នៅក្នុង​វីដេអូ​នោះ គឺ​ប្រពន្ធ​ដើរ​ចេញពី​បន្ទប់ បន្តិចក្រោយមក​ប្តី​ដើរចេញ​តាម​បាញ់​តែម្តង​។ បុរស​ម្នាក់​រត់​ស្ទុះ​មកឃាត់ តែ​ឃាត់​មិនបាន ក៍​ស្លាប់​ទាំង​ប្តី​ម្នាក់ទៀត​តែម្តងទៅ​។ a hus kill a hus kill2 a hus wife4 a hus wife5 a hus wife6 

​