» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1280 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767346 នាក់

ស្ទាវ ៤​នាក់ ព្រួត​គ្នា​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​ម្នាក់​ដែល​ជិះ​ម៉ូតូ កង់​៣​តែ​គេច​មិន​រួច​

​ភ្នំពេញ ៖ កាលពី ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២៣ ភ្លាមៗ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​បញ្ជូន ទៅកាន់​អធិការដ្ឋាន ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ​បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​តាម​ដងផ្លូវ ។​
​ជនសង្ស័យ​ឆក់​ចំនួន​៤​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ក្រសួង មហាផ្ទៃ សហការ​ជាមួយ​នគរបាល​ខណ្ឌ​សែន​សុខ ដេញ​ប៉ផាប់​ចាប់​ពភីង ហើយ​ឈានទៅ​ឃាត់ខ្លួន​នៅក្នុង​ផ្ទះសំណាក់​ហង្ស ទេព ក្នុង​សង្កាត់​កា​កាប​ទី​១ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆ​.​ក់​កាបូប​ពី​នារី​ម្នាក់​ដែល​ធ្វើដំណើរ​តាម​ម៉ូតូ កង់​៣​នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៩៦៦ ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បានសម្រេច​រួច​ព្យាយាម​គេចខ្លួន​។​a thief kabob 

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​បានរួម​មាន ១-​ឈ្មោះ​វង្ស វិ​ច្ឆ័​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នក​ឌុប ២-​ឈ្មោះ​យុទ្ធ លី​ម៉េង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៣-​ឈ្មោះ​រិ​ន ដា​វិត អាយុ​១៧​ឆ្នាំ (​អ្នកធ្វើ​សកម្មភាព​ឆ​.​ក់​) និង​៤-​ឈ្មោះ​រិទ្ធី​សាក់ អាយុ​២៥​ឆ្នាំ ។ អ្នក​ទាំង​៤​នាក់​ស្នាក់នៅ​បន្ទប់​ជួល តាមផ្លូវ​បេតុង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនរងគ្រោះ ឈ្មោះ​លឹម ស្រី​និ​ច អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ ស្នាក់នៅ​បន្ទប់​ជួល សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​និង​ម្នាក់​ឃាត់ខ្លួន​តាមផ្លូវ​នៅក្នុង​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​នៅ​មុនពេល​កើតហេតុ នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ​កង់​៣ តាមផ្លូវ​បេតុង លេខ ១៩៦៦ ក្នុងទិសដៅ​ពី​លិចទៅ​កើត នៅពេល​ធ្វើដំណើរ​មកដល់​កន្លែងកើតហេតុ ស្រាប់តែ​ជនសង្ស័យ​ចំនួន​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ហើយ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​សកម្មភាព​ឆ​.​ក់​កាបូប និង​២​នាក់​ទៀត ជិះ​ម៉ូតូ​បិទគូថ​។​ឆក់​កាបូប​បាន​ហើយ​ពួកគេ​នាំគ្នា​ជិះ​គេចខ្លួន តែ​ត្រូវបាន​នារី​រងគ្រោះ​ស្រែក​ក៏​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ រួមជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ក៍បាន​សហការគ្នា ដេញតាម​ប្រមាញ់​ជនសង្ស័យ​ហើយ​ឃាត់​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៤​នាក់ ដកហូត​បាន​ម៉ូតូ​២​គ្រឿង ។ បន្ទាប់ពី​ឃាត់ខ្លួន សមត្ថកិច្ច​ក៏បាន​ដកហូត​បាន​កាបូប ប្រគល់អោយ​នារី​រងគ្រោះ​វិញ​ផងដែរ​។​

​តាម​នារី​រងគ្រោះ​បានអោយដឹងថា នៅក្នុង​កាបូប​មាន​ប្រាក់​ចំនួន​៨​ម៉ឺន​រៀល ព្រមទាំង​ឯកសារ​មួយចំនួន ។ ជនសង្ស័យ រួមទាំង​ម៉ូតូ​២​គ្រឿង ដែល​ជិះ​ធ្វើ​សកម្មភាព ត្រូវបាន​នគរ​បាលប​ញ្ជូ​ន​ទៅកាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​នី​តី​វិធី ។ ចំណែក​កាបូប​នគរបាល​ប្រគល់អោយ​ម្ចាស់​វិញ​៕a thief kabob1 a thief kabob2