» សម្តេចតេជោបានចាត់ទុកឈ្លើយសឹក១៨នាក់ដែលថៃចាប់បានពលីនិងប្រកាសថា កម្ពុជាមិនធ្វើថោកទៅអង្វរថៃ ដើម្បីឲ្យមានការបើកច្រកព្រំដែនឡើងវិញទេ! » ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ឈុត​ខ្មៅ​សៀម​៧​នាក់​ចាប់​រំលោភ​​.បូក​ពេល​ត្រឡប់​មក​ដល់​ជិត​ព្រំដែន! » ឃាតកសម្លាប់ស្ដ្រីក្មេងអ្នកចងការួចរំលោភសាកសព នៅស្រុកតាំងគោក ចាប់ខ្លួនបានហើយ នៅខេត្តប៉ៃលិន » ដឹងមូលហេតុហើយថាហេតុអីបានជាលោកផែងវណ្ណៈចាងហ្វាងកាសែតផែងវណ្ណៈនីវ(PVN)ហ៊ានធើស៊ីក្រសួងមហាផ្ទៃអត់ខ្លាច? » ថ្នាំព្យាបាលជំងឺមហារីក ដែលផលិតដោយប្រទេសរុស្ស៊ីចូលដល់ប្រទេសវៀតណាមហើយ! » ថៃដូរឥរិយាបទយល់ព្រមជួបកម្ពុជានៅម៉ាឡេស៊ីថ្ងៃទី២៦វិច្ឆិកា២០២៥ក្រោមការបញ្ចុះបញ្ចូលពីម៉ាឡេស៊ីនិងអាមេរិក » ថោកឬថ្លៃ ប្រូ?វាយនារីម៉ាស្សាហើយសម្រួលសងជនរងគ្រោះ១២០០ដុល្លារ ! » ស្ត្រីម្នាក់ត្រូវគេរំលោភស.ម្លា.ប់ពេលទៅទារប្រាក់ ហើយក.ប់ដីបំណងបំបា.ត់ដាន! » ស៊ីឈ្នួលស.ម្លា.ប់មនុស្ស នៅខេត្តកណ្ដាលចាប់បាននៅអន្លង់វែង!ឲ្យតែចង់ចា.ប់កុំឃឹមថារត់រួចអាណាក៏ដោយ! » ជំហរនាយករដ្ឋមន្ត្រីកម្ពុជាគឺការដោះស្រាយជាមួយថៃដោយសន្តិវិធី! » អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងបង្កផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកអង្គរជុំបន្ទាប់ពីរួចក្រពើរ៣០ក្បាល » ឯកឧត្ដម​ អាន់វ៉ា​ អ៊ីប្រាហ៊ីម​ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទូរសព្ទ័ជួបនាយករដ្ឋមន្ត្រីកម្ពុជានិងថៃ! » ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យស្ថានភាពផ្ទាល់នៅភូមិព្រៃចាន់ ទីដែលទាហានថៃបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា » អាម៉េរិកដាក់ទណ្ឌកម្ម ក្រុមហ៊ុនថៃចំនួន២ ព្រោះជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកនៅព្រំដែនមីយ៉ាន់ម៉ា-ថៃ » កម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2565 នាក់

ម្សិលមិញ 3507 នាក់

សរុប 17846296 នាក់

សម្តេច​ហ៊ុនសែន​៖​បិទ​វិទ្យុ​មិន​គោរព​ក្រមសីលធម៌​មួយ​វា​មិន​ធ្វើ​ឲ្យ​ស្លាប់​សេរីភាព សារព័ត៌​មាននៅ​កម្ពុជា​នោះទេ​បុគ្គ​លឹក​អាច​ចូល​បំរើការ​រដ្ឋ​បាន​បើ​ស្ម​គ្រ​ចិត្ត​!

​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៤​កុម្ភៈ បាន​បញ្ជាក់ថា ការបិទ​សារព័ត៌មាន VOD គឺ​វា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​សេរីភាព​សហ​ព័ត៌មាន​នៅ​កម្ពុជា​នោះទេ​ផ្ទុយទៅវិញ​គឺ​នឹង​ពង្រឹង​នូវ​ការអនុវត្ត​ច្បាប់​នូវ​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា​ថែមទៀត​និង​បានប្រកាស​ទទួលយក​បុគ្គ​លឹក​ទាំងអស់​ចូល​បំរើការ​រដ្ឋ​បើ​គេ​ស្ម​គ្រ័​ចិត្ត​។​​តាមរយៈ​ហ្វេ​ស​ប៊ុ​ក សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានសរសេរថា “​ដោយសារតែ​វិទ្យុ​វី​អូ​ឌី ត្រូវបាន​បិទ និង​គ្មាន​ឱកាស​បើក​ឡើងវិញ និង​ដោយ​គិត​ទៅ​ដល់​ជីវភាព​បុគ្គ​លឹក​ដែល​បាត់បង់​ការងារ​ធ្វើ​ដោយ​កំហុស​មេដឹកនាំ​។ ខ្ញុំ​សម្រេច​ផ្តល់​ក្របខ័ណ្ឌ​រដ្ឋ​សម្រាប់​បងប្អូន​ដែលមាន​បំណង​ចូល​បំរើ​កិច្ចការរដ្ឋ​។​សូម​បងប្អូន​ធ្វើ​ទំនាក់ទំនង​ជាមួយ​ក្រសួង​មុខងារសាធារណៈ ដើម្បី​ដាក់​ពាក្យសុំ​ធ្វើការ​។​”a hun clos vod1 

 

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ណែនាំ​ដល់​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ត្រូវ​ទទួលយក​ពាក្យសុំ និង​បែងចែក​ទៅតាម​ក្រសួង​នានា ស្របតាម​មុខជំនាញ និង​ត្រូវសុំ​ការសម្រេច​ចុងក្រោយ​ពីស​ម្តេច​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​សូម​ប្រាប់​អ្នកដទៃ កុំ​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​យើង ហើយ​យើង​សូមបញ្ជាក់ថា នឹង​គ្មាន​ការផ្លាស់ប្តូរ​ការសម្រេច​ចិត្ត​របស់​យើង​នោះឡើយ​។ ជនបរទេស​គ្មាន​សិទ្ធ​មក​បង្គាប់បញ្ជា​ឲ្យ​យើង​ធ្វើ​នេះ ឬ​ធ្វើ​នោះ​តាម​ការចង់បាន​របស់​ពួកគេ​ឡើយ​ព្រោះ នេះ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​យើង​។​”

​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​បន្ថែមថា ការបិទ​ចោល​វិទ្យុ​ដែល​គ្មាន​ក្រ​មសិ​លធ​ម៍​មួយ​វា​មិន​ធ្វើ​ឲ្យ​ស្លាប់​នូវ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​នោះឡើយ តែ​ផ្ទុយទៅវិញ វា​នឹង​ជួយ​ដល់​ការអនុវត្ត​ច្បាប់ និង​ពង្រឹង​ក្រ​មសិល​ធ​ម៍​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា​ថែម​ទៀតផង​។​​សូមបញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្រសួង​ព័ត៌មាន​បានចេញ​សេចក្តីប្រកាស ស​ម្រ​ចលុប​អាជ្ញា​បណ្ណ​ការផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដែល​មជ្ឈមណ្ឌល​គ្រប់គ្រង​ការផ្សាយ​របស់​សារព័ត៌មាន VOD​។​ការប្រកាស​បិទ​សារ​ពត៍​មាន​VOD​ដែល​ទទួល​ជំនួយ​ឧបត្ថម្ភ​ពី​បរទេស​បាន​បង្ក​ឲ្យ​មាន​ការតវ៉ា​ប្រតិកម្ម​ពី​អង្គការ​សង្គម​ស៊ី​វី​ល​ជាតិ​និង​អន្តរជាតិ​ពិ​សេសស​ក្រសួងការបរទេស​ប្រទេសនានាមានអាមេរិកផងដែរអាមេរិក​ដោយ​ចោទថា​ជាការលុបបំបាត់​សេរីភាព​សារ​ពត៍​មាន​។​តែ​ពួកគេ​មិនបាន​និយាយ​ពី​កំហុស​របស់​វិ​ទ្យូ​វី​អូ​ឌី​ដែល​ផ្សាយ​ពត៍​បំភ្លៃ​ការពិត​មួលបង្កាច់​កិត្តិយសអ្នកដទៃឡើយឡើយ​។តែសម្រាប់ស្ថានទូតក្រសួងការបរទេសកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍បកស្រាយផងដែរនិងហាមការលូកដៃពីបរទេសដែលរំលោភសន្ធីសញ្ញាទីក្រុងវីយែន។

​វិទ្យុ VOD បាន​រាយការណ៍​ព័ត៌មាន​កាល​ថ្មីៗ​នេះ​ចុះផ្សាយ​ថា លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់លោក ហ៊ុន សែន ជា​អ្នកចុះហត្ថលេខា​ជំនួស​ឪពុក​របស់លោក​ក្នុងការ​ផ្តល់ជំនួយ​មនុ​ស្ស​ធម៌​ដល់​ប្រទេស​តួ​ក​គី (Turkey) ដោយ​សំអាងថា​តាម​សម្តី​របស់លោក ផៃ ស៊ី​ផាន ប្រធាន​អ្នកនាំពាក្យ​រដ្ឋាភិបាល ដែល VOD បាន​សម្ភាសន៍​។​តែ​លោក​ផៃ​ស៊ី​ផាន​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​អង្គភាព​អ្ន​នាំពាក្យ​រាជរដ្ឋាភិបាល​ទាំង​ក្នុង​ការផ្តល់​បទសំភាសន៍​និង​សេចក្តីថ្លែងការណ៍​មិនបាន​និយាយ​មួយ​ម៉ាត់​ណា​ថា​លោក​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​ចុះហត្ថលេខា​ផ្តល់ជំនួយ​សង្គ្រោះ​ដល់​ប្រទេស​តួ​គី​ដែល​រងគ្រោះ​រញ្ជួយ​ដី​ជំនួស​សម្តេច​តេ​ជោ​ហ៊ុនសែន​ឡើយ​។​

នៅក្នុង​វេទិការ​សន្និសីទ​សារ​ពត៍​មាន​ស្តីពី​សមិទ្ធផល​៥​ឆ្នាំ​របស់​ខេត្តកំពុងធំ​នា​ព្រឹក​ថ្ងៃទី​១៤​កុម្ភៈ​ផៃ​ស៊ី​ផាន​បាន​ឲ្យ​ដឹងថា​លោក​ដែលជា​តួអង្គ​ក្នុង​អត្ថបទ​បាន​ទូរ​សព្ទ័​ជជែក​ជាមួយ​វិទ្យុ​វី​អូ​ឌី​ស​ម្រ​ម​សំរួល​គ្នា​៣​ម៉ោង​សុំ​ឲ្យ​ធ្វើការ​កែតម្រូវ​និង​សុំទោស​ចំពោះ​ការផ្សាយ​មួលបង្កាច់​តែ​មេដឹកនាំ​តែ​វី​ទ្យុ​នេះ​មិន​ព្រម​។​នៅក្នុង​សំណេរ​តាម​ហ្វេ​ប៊ុ​ក លោក ហ៊ុន ម៉ា​ណែ​ត​ដែលជា​គោលដៅ​នៃ​ការវាយប្រហារ​របស់​វិទ្យុ​វី​អូ​ឌី បញ្ជាក់ថា “​បើ VOD មិនមាន​ឯកសារ ហើយ​ចុះផ្សាយ​ពត៌មាន​មិន​ត្រឹមត្រូវ សូម​ធ្វើការ​សុំទោស ព្រមទាំង​ធ្វើការ​កែសម្រួល​ពត៌មាន​និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជាបន្ទាន់ ដើម្បី​កុំអោយ​សាធារណៈមតិ​មានការ​យល់ច្រឡំ​ក្នុង​រឿងនេះ​”​ផងដែរ។​

​ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​របស់​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ដោយមាន​ការចូលរួម​ផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​វីដេអូ Zoom នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន មានប្រសាសន៍​បញ្ជាក់ថា កំហុស​របស់​សារព័ត៌មាន VOD ក្នុង​ពេលនេះ​គឺជា​កំហុស​វិជ្ជាជីវៈ​យ៉ាងធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​កិត្យានុភាព​របស់​រាជរ​ដ្ឋា​ភិ​បាល ហើយ​មិន​ព្រមធ្វើ​ការកែសម្រួល​តាម​បទបញ្ញត្តិ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ។​ស្ថាប័ន​សារព័ត៌មាន​ណាមួយ​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន ដោយ​ធ្វើអោយមាន​ការប៉ះពាល់​ដ​ល់​ស្ថាប័ន អង្គភាព ឬ​បុគ្គល​ណា​ក្តី ហើយ​ត្រូវបាន​គេ​ធ្វើលិខិត សរសេរ​បំភ្លឺ​បកស្រាយ ហើយ​ផ្ញើមក ស្ថាប័ន​សារព័ត៌មាន​នោះ ឬ​មិន​ផ្ញើមក​ក្តី តែ​វា​ពាក់​ព​ន្ធ័​ដំណឹង​ដែល​យើង​បាន​ផ្សាយ គឺ​ត្រូវតែ​ផ្សាយ​នូវ​ខ្លឹមសារ​ទាំងស្រុង បើ​មិន​ដូច្នេះ​ទេ អាច​ប្រឈមមុខ​នឹង​ការយក​អាជ្ញា​បណ្ណ​ផ្សាយ ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​កំហុស​របស់​សារព័ត៌មាន VOD ក្នុង​ពេលនេះ គឺជា​កំហុស​វិជ្ជាជីវៈ​យ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់​កិត្តិយស និង​កិត្យានុភាព​របស់​រាជរ​ដ្ឋា​ភិ​បាល ហើយ​មិន​ព្រមធ្វើ​ការកែសម្រួល​តាម​បទបញ្ញត្តិ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​»​។​

​យោងតាម​មាត្រា ១០ នៃ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ចែងថា​៖ «(​ក​) ជន​ណាមួយ​ដែល​យល់ថា អត្ថបទ​ណាមួយ ទោះបីជា​សរសេរ​ប​ញ្ជិ​តប​ញ្ជៀ​ង​ក៏ដោយ រូបគំនូរ ឬ​រូបថត​នៃ​សារព័ត៌មាន​ណាមួយ​ដែល​ខុសពី​ការពិត ធ្វើឱ្យ​ខូចខាត​ដល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន មាន​សិទ្ធិ​ទាមទារ​ឱ្យ​សារព័ត៌មាន នោះ​ធ្វើការ​កែតម្រូវ និង​មាន​សិទ្ធិ​ឆ្លើយតប និង​ធ្វើ​ពាក្យបណ្តឹង​ពីបទ​បរិហារកេរ្តិ៍ ពីបទ​មួលបង្កាច់ ឬ​ពីបទ​ជេរប្រមាថ ចំពោះ​ការប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន​។ (​ខ​) ចំពោះ​ករណី​ពាក់ព័ន្ធ​នឹង​បុគ្គល​សាធារណៈ គ្រប់ការ​ពោល​អះអាង ឬ​ការ​ទម្លាក់កំហុស​ដែល​អ្នកសារព័ត៌មាន​យកមក​ចុះផ្សាយ​ដោយផ្ទាល់ ឬ​យកមក​ចុះផ្សាយ​បន្ត​ខុសពី​ការពិត ក្នុង​បំណង​បំផ្លាញ​បុគ្គល​សាធារណៈ​នោះ គឺជា​ការ មួលបង្កាច់​ដែល​ច្បាប់​ហាមឃាត់​»​។​


​នៅ​ថ្ងៃទី​១២​កុម្ភៈ​បន្ទាប់ពី​ជួបប្រជុំ​ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ពត៍​មាននៅ​ពេលព្រឹក​ទាក់ទង​និង​ការ​ឲ្យ​កែតម្រូវ​និង​សុំទោស​វិទ្យុ​ប្រជាធិបតេយ្យ​វី​អូ​ឌី (VOD) បាន​យល់ព្រម​ដោយ​នៅពេល​រសៀល​បាន​គេ​ចេញ​បានចេញ​លិខិត​ផ្ញើ​ជូនទៅ​ខុ​ទ្ទ​ការ​ល័យ​សម្តេច​ហ៊ុនសែន​ដល់​ទៅ​ពីរ​៖​ដំបូង លិខិត​ទី​១ ក្រៅពី​បន្ទោស​មន្ត្រី​រដ្ឋាភិបាល​ថា​ផ្ត​លពត៍​មាន​ឲ្យ​គេ​វី​អូ​ឌី​បាន​ប្រើប្រាស់​ពាក្យ «​សោកស្តាយ​និង​សូម​អធ្យាស្រ័យ​ប្រសិនបើ​មាន​កំហុសឆ្គង​» ដែល​មានន័យ​ស្មើនឹង​ការ​គេចវេស​មិន​ទទួលស្គាល់​កំហុស​វិជ្ជាជីវៈ​របស់ខ្លួន​ហើយក៏​មិន​សុំទោស​ជា​សាធារណៈ​ដែរ ខណៈ​ខ្លួន​បាន​ប្រព្រឹត្ត​កំហុស​វិជ្ជាជីវៈ​ច្បាស់ក្រឡែត​ទៅហើយ​។​សម្ដេច​តេ​ជោ​បាន​សរសេរ​តាម​ហ្វេ​ស​ប៊ុ​កស​ម្រ​បា់​លិខិត​ទី​១​ថា​៖ «​ពាក្យ​អធ្យាស្រ័យ​និង​ពាក្យ​សុំទោស​វា​ខុសគ្នា​។​ក្នុងនោះ​សម្តេច​បាន​បន្ទោស​វិទ្យុ​វី​អូ​ឌី​ថា​មានបំណង​ទម្លាក់កំហុស​លើ​មន្ត្រី​រដ្ឋាភិបាល​ថែមទៀត​។​និង​បានប្រកាស​ឲ្យ​ក្រសួង​ពត៍​មាន​ដក​អាជ្ញា​បណ្ណ​វី​ទ្យុ​វី​អូ​ឌី​។​

​នៅ​ម៉ោង​១២ រំលង​អា​ធ្រា​ត នៃ​ថ្ងៃទី​១៣ ខែកុម្ភៈ វិទ្យុ​វី​អូ​ឌី បានចេញ​លិខិត​ទី​២ ដោយ​ប្រើ ពាក្យ «​សុំទោស​» ដើម្បី​បំពេញ​កាតព្វកិច្ច​តាមច្បាប់​ស្តីពី​សារ ព័ត៌មាន​ដែល​ពាក្យ​នេះ​គួរតែ​ប្រើ​នៅក្នុង​លិខិត​ទី​១ ហើយ​អាច សង្គ្រោះ​វិទ្យុ​នេះ​បាន​។​សម្ដេច​តេ​ជោ​ហ៊ុនសែន​ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០២៣​សរសេរថា​៖ «​យើង​ពិតជា​មិនមែន​កូនក្មេង​បៀម​ដៃ​នោះឡើយ​។ ហេតុអ្វី​មិន​សូមទោស​ពី​ល្ងាច​និង​មក​សូមទោស​ពេលយប់​ជ្រៅ​ក្រោយ​ម៉ោង​១២​យប់​ទៅវិញ​។​តើ​ឈឺ​ណាស់​ទៅ​ឬ​ក្រោយ​ត្រូវ​មួយ​កំផ្លៀង​? មុន​ត្រូវ​មួយ​កំផ្លៀង​គិត​ណាស់​រឿង​កិត្តិយស​សូម្បី​ពាក្យ​សូមទោស​មួយ​ម៉ាត់​មិន​ហ៊ាន​និយាយ​ផង​តែ​ក្រោយ​ត្រូវ​មួយ​កំផ្លៀង​បែរជា​ភ្លេច​អស់​កិត្តិយស​មក​សូមទោស​ជាង​ពាក់កណ្តាល​អា​ធ្រា​តទៅ​វិញ​។ ខ្ញុំ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​មិន​ផ្លាស់ប្តូរ​ការសម្រេចចិត្ត​បិទ​ចោល​វិទ្យុ​វី​អូ​ឌី​នោះឡើយ​»​។​

​វី​អូ​ឌី​(VOD) គឺជា​ឈ្មោះ​កម្មវិធី​មួយ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​របស់លោក កឹម សុខា ដែល​បង្កើត​នៅ​ខែវិច្ឆិកា​២០០២​។ VOD មានឈ្មោះ​ពេញ​«​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ Voice of Democracy»​។ គឺជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​ដែល​អះអាង​ពី​ជំហរ​ឯករាជ្យ និង​ធ្វើ​ព័ត៌មាន​ប្រកបដោយ​វិជ្ជាជីវៈ​។ កម្មវិធី​ព័ត៌មាន​VOD​នេះ​ពីដំបូង​ចាប់​ដំបូង​នៅ​ឆ្នាំ​២០០៣ ។ a hun clos vod a hun close a vod1 a voda a voda2 a voda3