» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7460 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697631 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ ពី​សាកលវិទ្យាល័យ​គ្រើ​ក (Krirk University)


​ភ្នំពេញ​៖​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៤​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី Krirk University នៅ​ប្រទេស​ថៃ​។a hun licen1 

នៅក្នុង​ពិធី​ឧត្តុង្គឧត្តម​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង​បុត្រាបុត្រី​ក្រុមគ្រួសារ​ផងដែរ​។​
​សាកលវិទ្យាល័យ​គ្រើ​ក (Krirk University)​គឺជា​សាកលវិទ្យាល័យ​ល្បី​មួយ នៅក្នុង​ប្រទេស​ថៃ​ដែលមាន​អាយុកាល ៦៧​ឆ្នាំ​មកហើយ​។ លោក​សាស្ដ្រាចារ្យ ក្រា​ស៊ែ ឆា​ណាវ​ង្ស (Krasae Chanawongse) ប្រធាន​សាកលវិទ្យាល័យ​គ្រើ​ក បានលើកឡើង​អំពី​លក្ខណៈសម្បត្តិ​ពិសេស​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ដែលជា​មេ​ដឹក​បរទេស​ទី​១ ដែល​បានទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក​ទំនាក់ទំនង​នយោបាយ​ពី សាកលវិទ្យាល័យ​គ្រើ​ក​នៅថ្ងៃនេះ​។

លោក​សាស្ដ្រាចារ្យ បានបញ្ជាក់​ច្បាស់​ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺជា​មេ​ដឹក​ដែល​ពោរពេញ​ទៅដោយ​ចំនេះដឹង បទពិសោធន៍ និង​សមត្ថភាព ដែល​បាន​ប្រើប្រាស់​ជំនាញ​ផ្នែក​ទំនាក់​នយោបាយ ធ្វើអោយ​កម្ពុជា​បាន​បង្រួបបង្រួម មាន​សុខសន្តិភាព និង​រីកចម្រើន​ជាមួយ​កំណើនសេដ្ឋកិច្ច​រឹងមាំ​មកទល់​សព្វថ្ងៃ​។​
​

សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​បានទទួល​មេដាយ និង​សញ្ញាបត្រ​បណ្ឌិត​កិត្តិ​យ​ជាច្រើន​មកហើយ ពី​បណ្តា​ប្រទេសមួយ​ចំនួន​ដូចជា ប្រទេស​ចិន​, កូរ៉េ​, វៀតណាម​, រុស្សី​, អ៊ឺរ៉ុប និង​សហរដ្ឋអាមេរិក​ជាដើម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមប្រឹក្សា​សកលវិទ្យា​ល័យ ពិសេស លោក​សាស្ដ្រាចារ្យ Krasae Chanawongse ប្រធាន​សកល​វិទ្យាល័យ​គ្រើ​ក គណៈ​គ្រប់គ្រង សាស្ដ្រាចារ្យ និង​តំណាង​និស្សិត​នៃ​សកល​វិទ្យាល័យ​គ្រើ​ក ដែលមាន​វត្ត​មាននៅ​កម្ពុជា​ថ្ងៃនេះ ដែល​បាន សិក្សា​ស្រាវជ្រាវ​អំពី​ប្រវត្តិ​នៃ​ការតស៊ូ​រំដោះជាតិ និង​ប្រជាជន ព្រមទាំង​សមិទ្ធផល​ជាច្រើន​ដែល សម្តេច​តេ​ជោ សម្រេចបាន​ដោយ​ជោគជ័យ​ជូន​ជាតិ​មាតុភូមិ ជាពិសេស​ការដាក់ចេញ​នូវ នយោបាយ «​ឈ្នាះ​- ឈ្នះ​» ដែល​បានបញ្ចប់​សង្គ្រាម​រាំ​រ៉ែ​ទាំងស្រុង ដែល​ធ្វើឱ្យ​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​មកដល់​សព្វថ្ងៃ ដែល​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​លឿន​បំផុត​លំដាប់ ទី ៦ លើ​ពិភពលោក​ដោយ​សម្រេចបាន​កំណើន​ជា​មធ្យម​ជាង ៧% ក្នុង​មួយឆ្នាំ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ដែល​សម្តេច​ទទួលបាន​ថ្ងៃនេះ គឺជា​មោទនភាព​សំរាប់​ប្រជាជន​កម្ពុជា​ទាំងមូល ដែល​បងប្អូន​បាន​ចូលរួម​នៅក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ហើយ​ដែល​តែងតែ​គាំទ្រ និង​ជឿជាក់​លើ​ការដឹកនាំ​របស់ សម្តេច និង​គណបក្ស​ប្រជាជន​កម្ពុជា​។ ទន្ទឹមនេះ កិត្តិយស​ដែល​ដែល សម្តេច​តេ​ជោ ទទួលបាន​ថ្ងៃនេះ គឺ​បាន​ឆ្លុះបញ្ចាំង​អំពី​ចំណងមិត្តភាព​កាន់តែ​រឹងមាំ​រវាង​ប្រជាជន និង​ប្រទេស​យើង​ទាំងពីរ តាមរយៈ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដែល​កំពុង​រីក​ធំធាត់​ទៅមុខ​ជា​លំដាប់ ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និង​ការអភិវឌ្ឍន៍​នៃ​ធនធានមនុស្ស​។​a hun licen a hun licen2 

​